កាលពីថ្ងៃទី15 ខែមករា ឆ្នាំ2020 ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតដែលមិនធ្លាប់មានដែលមានឈ្មោះថា Metfone + (មិត្តហ្វូន ផ្លឹស)។
Metfone+ (មិត្តហ្វូន ផ្លឹស) ជាមួយនឹងពាក្យស្លោក “ប្រើច្រើន បានច្រើន!” អនុវត្តបានសម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់! លោកអ្នកគ្រាន់តែជាអតិថិជនសកម្ម និងបន្តប្រើប្រាស់សេវាកម្មនានារបស់មិត្តហ្វូន នោះលោកអ្នកនឹងក្លាយជាម្ចាស់កាដូជាច្រើនសន្ធឹកសន្ធាប់ពីមិត្តហ្វូន ក៏ដូចជាដៃគូជាង200កន្លែងនៅទូទាំងប្រទេស រួមមាន វិស័យអប់រំ ការទិញទំនិញ អាហារ និងភេសជ្ជៈ សណ្ឋាគារ -ល-។
អតិថិជនគ្រប់រូបនឹងទទួលបានកម្រិតរបស់ Metfone+ រួមមាន លំដាប់ Member ឬ Silver ឬ Gold ឬ Diamond អាស្រ័យលើការប្រើប្រាស់របស់ពួកគេដែលមានសុពលភាពរយៈពេល12ខែគិតចាប់ពីរយៈពេលដែលបានកំណត់។ ការប្រើប្រាស់កាន់តែច្រើនលោកអ្នកនឹងទទួលបានសេវាកម្មកាន់តែងាយស្រួលបំផុត។ នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូន មានន័យថា ពួកគេបានចូលរួមដោយស្វ័យប្រវត្តិជាមួយកម្មវិធី Metfone+។ មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិក្នុងការត្រួតពិនិត្យ និងបែងចែកកម្រិតរបស់អតិថិជនទាំងអស់បន្ទាប់ពីការបញ្ចូលទឹកប្រាក់ ឬការចំណាយនានា ហើយមិត្តហ្វូននឹងធ្វើការចាត់ថ្នាក់ទៅតាមពិន្ទុដែលបានពីការចំណាយរបស់ពួកគេ។
អតិថិជននឹងទទួលបានកាដូពិន្ទុ (ពិន្ទុដើម្បីទុកប្តូរជាមួយសេវាកម្ម ឬការផ្តល់ជូនពិសេសពីកម្មវិធី Metfone+) រាល់ពេលដែលអតិថិជនអនុវត្តដូចជា៖
- បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ
- ប្រើប្រាស់លេខមិត្តហ្វូនរបស់អ្នកឱ្យបានសកម្ម
- ពិន្ទុបន្ថែមនឹងទទួលបានសម្រាប់ឱកាសពិសេសណាមួយ
(ថ្ងៃខួបកំណើត ឬកម្មវិធីណាមួយក្នុងមួយខែ)
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោក ហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអតិថិជនមិត្តហ្វូនទាំងអស់ ដែលជឿទុកចិត្ត និងសហការជាមួយមិត្តហ្វូន តាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា មិត្តហ្វូនបានបង្កើតបដិវត្តនៃការយកចិត្តទុកដាក់ទៅដល់អតិថិជននៅកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ Metfone+ គឺធ្វើទៅតាមនិន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនតែងតែអនុវត្តតាមគោលបំណងនៃទស្សនៈ “កសាងយុគសម័យឌីជីថល”។
នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធី Metfone + នេះក្រុមហ៊ុនមិត្តហ្វូនបានផ្តល់នូវការផ្សព្វផ្សាយដ៏ទាក់ទាញដើម្បីទទួលបានរង្វាន់ទ្វេរដង និងពិន្ទុឥតគិតថ្លៃនៅពេលអតិថិជនប្តូរកាដូ នៅក្នុងកម្មវិធី Metfone+ ក្នុងខែដំបូងនៃការដាក់ឱ្យដំណើរការនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី Metfone+ អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុង Goolgle Play ឬ App Store រួចចុច *1818 # ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។ លោកអ្នកក៏អាចទាក់ទងមកកាន់ Hotline 1777 ឬគេហទំព័រហ្វេសបុកផ្លូវការរបស់មិត្តហ្វូន fb.com/metfone.closer សម្រាប់ចម្ងល់ផ្សេងៗ៕