កំពូលរថយន្ត Pickup Ford Ranger Raptor បានមកដល់កម្ពុជាជាផ្លូវការហើយ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មី 2020 ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី អ៊ីអន 2) កាលពីថ្ងៃទី09ខែមករា ឆ្នាំ2020 Ford Ranger Raptor បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance រួមជាមួយនឹងការច្នៃប្រឌិតថ្មី និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ធ្វើឱ្យបទពិសោធបើកបររបស់អ្នកកាន់តែមានភាពអស្ចារ្យ មិនតែប៉ុណ្ណោះរថយន្តនេះនឹងក្លាយជាគូប្រកួតប្រជែងឈានមុខគេក្នុងទីផ្សារថយន្ត Pickup ផងដែរ។

រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជម្នះគ្រប់ឧបសគ្គ កាន់តែពិសេសសម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road

លោក Michael Breen នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖ “ការរបង្កើតឡើង និងការរចនារូបរាងរបស់ Ranger Raptor បានធ្វើឡើងនៅទ្វីបអាស៊ី ដោយអ្នករចនារថយន្ត Ford និងវិស្វករក្រុមហ៊ុន Ford ដែលមានជំនាញច្បាស់លាស់។ ពួកគេបានសហការជាមួយនឹងក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតរថយន្តនេះឡើង។ ការសហការមួយនេះហើយដែលនាំឱ្យមានការលេចរូបរាងឡើងរបស់ Ford Ranger Raptor នៅទ្វីបអាស៊ី។ វាជាជម្រើសដ៏ត្រឹមត្រូវ ដែលក្រុមវិស្វករជំនាញរបស់ Ford បានសម្រេចយក Ford Ranger ជាគោលក្នុងការផលិតរថយន្ត Ford Ranger Raptor ព្រោះ Ford Ranger មិនត្រឹមតែជារថយន្តដែលមានប្រជាប្រិយភាពនៅក្នុងតំបន់នេះប៉ុណ្ណោះទេ តែអ្នកដែលធ្លាប់ប្រើប្រាស់រថយន្តនេះតែងតែសរសើរមិនដាច់ពីមាត់ពីសមត្ថភាពរបស់រថយន្ត Pickup មួយនេះ។ ដោយសារបែបនេះហើយទើបក្រុមវិស្វករជំនាញរបស់ Ford ខិតខំប្រឹងប្រែងបង្កើតឡើងនូវកំពូលរថយន្ត Pickup Ford Ranger Raptor ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលតែងតែគាំទ្ររថយន្ត Pickup របស់ Ford។​ ពួកគេមានជំនឿចិត្តថានៅពេលដែលអ្នកបានឃើញរថយន្តនេះហើយ គឺហាក់បីដូចជាបានជួបនឹងកំពូលរថយន្ត Pickup បែប Off-road Performanceក្នុងក្ដីស្រមៃរបស់អ្នក។”

Ford Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាត្រូវបានរចនាដោយផ្អែកទៅលើ DNA របស់ Ford Performace។ ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណា ខាងមុខបានបំពាក់ដោយអក្សរ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការ បើកបរលើផ្លូវលំបាក។ ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយ ផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។

Ford Ranger Raptor បានបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ដែលមានកម្លាំងសេស 213PS កម្លាំង Torque 500Nm និងប្រើប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខមានភាពរលូន និងងាយស្រួល។

ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹងបូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំង មិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។

មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរាឡើយ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System with Baja Mode) ទាំងផ្លូវធម្មតា និងផ្លូវលំបាក រួមមានដូចជា ស្ថានភាពផ្លូវធម្មតា (Normal mode)​​ ផ្ដល់ផាសុកភាពមិនស៊ីប្រេង ងាយស្រួលក្នុងការបើកបរ,ការបើកបរបែបស្ព័រ (sport mode)​ ផ្ដល់នូវសន្ទុះខ្លាំងស័ក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន​, ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឱ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល, ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលដល់ការបើកបរជៀសវាងការផុងកង់ពេលបើកបរលើភក់ ឬខ្សាច់, ផ្លូវថ្ម (Rock mode) សម្រួលដល់ការបើកបរឱ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរលើគ្រួស ឬថ្ម និង Baja Mode ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរនៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ។

លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឱ្យអ្នកជ្រើសរើស 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច, 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road និង 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ពេលបើកបរនៅលើផ្លូវដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។

ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Smart Key) បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកម្សាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control) ប្រព័ន្ធទប់លំនឹងរថយន្តមិនឱ្យរេពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control) ្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) និងប្រព័ន្ធផ្តល់សញ្ញាឱ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

នាល្ងាចនោះដែរ លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Pickup មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ ម៉្យាងទៀត យើងសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ Pickup ក៏ទទួលបានការពេញនិយមសម្រាប់អ្នកមានគ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ធ្វើការ ឬធ្វើដំណើរកម្សាន្តនោះទេ

Ford Ranger Raptor ក៏មានផ្ដល់នូវជម្រើសពណ៌ ជាច្រើនឱ្យជ្រើសរើសផងដែរ រួមមានដូចជា ណ៌ណ៌ក្រហម ណ៌ខៀវ ណ៌ប្រផេះ និងពណ៌ខ្មៅ

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា