កាលពីថ្ងៃទី23 ខែធ្នូ ឆ្នាំ2019កន្លងទៅនេះ នៅសណ្ឋាគារ ណាហ្គា វើល 1 ក្រុមហ៊ុន LOOKSWOMEN បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកដ៏រីករាយ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងបុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ព្រមទាំងអតិថិជនជាដៃគូធំៗរបស់ក្រុមហ៊ុនផងដែរ ដើម្បីជាការអបអរសាទរភាពជោគជ័យ និងដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប និងការជួយគាំទ្ររបស់អតិថិជនជាដៃគូពេញមួយឆ្នាំ2019នេះ។ នៅក្នុងកម្មវិធីដ៏សែនរីករាយនេះផងដែរ ក៏មានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់នូវចំណេះដឹង លើកទឹកចិត្ត និងរិតចំណងមិត្តភាពរវាងបុគ្គលិកគ្រប់ផ្នែកនៃក្រុមហ៊ុនទាំងមូលឱ្យកាន់តែស្និតស្នាល កាន់តែស្រឡាញ់រាប់អានគ្នា និងស្រឡាញ់ក្រុមហ៊ុន។ បន្ទាប់ពីកម្មវិធីសិក្ខាសាលាត្រូវបានបញ្ចប់ ក្រុមហ៊ុន LOOKSWOMEN ក៏មានកម្មវិធីប្រគល់ពានរង្វាន់ចំពោះបុគ្គលិកឆ្នើមប្រចាំឆ្នាំផងដែរ ព្រមជាមួយនឹងកាដូឆ្នាំថ្មី និងការលេងហ្គេមរួមគ្នាយ៉ាងសប្បាយរីករាយក្រៃលែង។
ចំណែកកម្មវិធីនាពេលល្ងាចវិញគឺ ជាកម្មវិធីជប់លៀងជាលក្ខណៈអាហារប៊ូហ្វេដ៏សម្បូរបែបនៅក្នុងបន្ទប់រៀបចំកម្មវិធីដ៏ស្រស់ស្អាតនៅក្នុងសណ្ឋាគារ ណាហ្គា វើល 1 ក្រោមបរិយាកាសដ៏រីករាយ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន LOOKSWOMEN ដៃគូពាណិជ្ជកម្មធំៗរបស់ក្រុមហ៊ុន ព្រមទាំងវត្តមានរបស់បុគ្គលិកនៃក្រុមហ៊ុន LOOKSWOMEN គ្រប់លំដាប់ថ្នាក់ ដែលញ៉ាំងឱ្យកម្មវិធីនាល្ងាចនោះកាន់តែសប្បាយរីករាយ និងមានភាពស្និតស្នាលគ្នាឡើង។ នៅក្នុងកម្មវិធីនោះ ក៏មានការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងល្បីឈ្មោះ និងការឡើងរាំជុំគ្នាយ៉ាងរីករាយពីសំណាក់បុគ្គលិក និងភ្ញៀវកិត្តិយសទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន LOOKSWOMEN គឺជាក្រុមហ៊ុននាំចូលម៉ាកសម្លៀកបំពាក់ LOOKSWOMEN ផ្តាច់មុខមកពីហុងកុង ធានាជូននូវគុណភាពល្អលេខ1 ទាំងសាច់ក្រណាត់ ទាំងម៉ូដទាន់សម័យ និងថ្លៃថ្នូរ ជាពិសេសផ្តល់ជូននូវតម្លៃសមរម្យសម្រាប់នារីគ្រប់រូប។ ទំនាក់ទំនងជាវដុំ និងរាយ តាមរយៈលេខទូរស័ព្ទ 023 555 6666LOOKSWOMEN ផ្តល់ឱ្យនារីនូវភាពស្រស់ស្អាត និងងាយស្រួល!