ដើម្បីអបអរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផល សាមសុង ដែលមានការគាំទ្រយ៉ាងច្រើនលើសលុប ក៏ដូចជាការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាថ្មីចុងក្រោយដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុនសាមសុង បានប្រារព្ធពិធីជួបជុំយ៉ាងឱឡារិកមួយ រវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង ជាមួយអាជីវករលក់ដុំ-រាយ និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនទូទាំងប្រទេស ដែលស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយជាទីបំផុតមិនអាចបំភ្លេចបាននៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។
គួរបញ្ជាក់ដែរថា គោលបំណងចម្បងក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើង គឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ-រាយទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិករបស់សាមសុង ក៏ដូចជាអបអរសាទរឆ្នាំសកលថ្មីផងដែរ។ ក្នុងកម្មវិធីជប់លៀងនេះក្រៅពីការទទួលទានអាហារពេលល្ងាចដ៏មានឱជារសហើយ ក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិកទំនើបៗជំនាន់ចុងក្រោយជាច្រើនម៉ូដែល ដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងបំផុតនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃបំផុត Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក និងម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។
ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យ និងសប្បាយរីករាយនេះ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជា បានមានប្រសាសន៍ និងថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិកក្រុមហ៊ុនសាមសុង និងធ្វើឱ្យគ្រប់ផលិតផលសាមសុង ឈរលើលេខរៀងលំដាប់លេខ1 នៅលើទីផ្សារ និងស្ថិតក្នុងដួងចិត្តអតិថិជនទាំងអស់!។ ភាពជោគជ័យនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យរួមរបស់យើងទាំងអស់គ្នាដែលបានដើរលើមាគ៌ា និងចក្ខុវិស័យដ៏ត្រឹមត្រូវ ជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។
ក្រុមហ៊ុនសាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសក្នុងឆ្នាំថ្មីសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាទាំងមូល។
ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថា អតិថិជន ព្រមទាំងអាជីវករទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់សាមសុងបន្តទៀតដើម្បីភាពរីកចម្រើន និងភាពសុខដុមរមនាទាំងអស់គ្នាជានិរន្តរ៍៕