ហាង​កាហ្វេ​ ​%​ ​Arabica​ ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ជប៉ុន​ ​ឥឡូវនេះ​មាននៅ​ផ្សារ​ទំនើប​ ​វឌ្ឍនៈ​ ​កា​ពី​តាល​ ​ហើយ​!​

​នា​ពេលនេះ​ ​ហាង​កាហ្វេ​ ​%​ ​Arabica​ ​ដែល​ជា​ប្រ៊េ​នកា​ហ្វេ​ដ៏​ល្បីល្បាញ​មក​ពីទី​ក្រុង​ក្យូ​តូ​ ​ប្រទេស​ជប៉ុន​ ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​ដោយមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​ ​វឌ្ឍនៈ​ ​កា​ពី​តាល​ ​ជាន់ផ្ទាល់ដី​។​

​ដើមកំណើត​នៃ​និមិត្តសញ្ញា​ម៉ាក​កាហ្វេ​ ​Arabica​ ​“​%​”​ ​គឺ​ហាក់ដូចជា​សញ្ញា​ ​“​ភាគរយ​”​ ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្ថាបនិក​របស់​កាហ្វេ​ ​%​ ​Arabica​ ​គឺ​លោក​ ​Kenneth​ ​Shoji​ ​។​ ​និមិត្តសញ្ញា​នេះ​ ​ជាក់ស្តែង​វា​មាន​រូបរាង​ដូចជា​ដើម​កាហ្វេ​ ​ដែល​មាន​គ្រាប់​កា​ហេ្វ​នៅ​សងខាង​ទង​របស់​វា​ ​ដែល​ពិតជា​ស័ក្តិសម​ជា​និមិត្តសញ្ញា​របស់​កាហ្វេ​ ​%​ ​Arabica​ ​ខ្លាំង​ណាស់​។​ ​លោក​ ​Kenneth​ ​Shoji​ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ម៉ាក​យីហោ​នេះ​ ​គឺ​និយាយ​អំពី​ចំណង់​ចំណូលចិត្ត​ដ៏​សាមញ្ញ​ ​បង្កប់​ដោយ​អត្ថន័យ​ ​និង​អាថ៌កំបាំង​ ​ដែល​គួរ​ឱ្យ​ចង់​ស្វែងយល់​ ​ប្រៀប​ដូចជា​រសជាតិ​ដ៏​ពិសេស​របស់​កាហ្វេ​ ​%​ ​Arabica​ ​ដែរ​។​ ​
​នា​ពេល​បច្ចុប្បន្ន​នេះ​ ​%​ ​Arabica​ ​មាន​ហាង​កាហ្វេ​របស់​ខ្លួន​ចំនួន53​ ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​គុណភាព​នៃ​គ្រាប់​កាហ្វេ​ ​និង​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​កាហ្វេ​ ​%​ ​Arabica​ ​បាន​ល្បីល្បាញ​ ​និង​រីក​សុះសាយ​គ្រប់ទិសទី​។​

​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​តម្រូវការ​ ​និង​មាន​អ្នក​និយម​ទទួលទាន​កា​ហេ្វ​កើនឡើង​ជាលំដាប់​ ​ក្រុមហ៊ុន​ ​Vattanac​ ​F​&​B​ ​Limited​ ​Co​.​,​Ltd​ ​បានសម្រេច​ចិត្ត​នាំ​យក​ម៉ាក​យីហោ​កាហ្វេ​ ​%​ ​Arabica​ ​នេះ​មកកាន់​ទីផ្សារ​កម្ពុជា​ ​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។​ ​នៅ​ហាង​កាហ្វេ​ ​%​ ​Arabica​ ​គឺ​ប្រើប្រាស់​នូវ​គ្រឿងផ្សំ​ល្អ​បំផុត​ ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ ​espresso​ ​ដ៏​ល្អ​ ​និង​ទំនើប​ ​ដើម្បី​រក្សា​នូវ​គុណភាព​ក្នុង​ការ​ឆុងកាហ្វេ​ ​ជាពិសេស​ការ​លីង​កាហ្វេ​ ​គឺ​ចម្រាញ់​យក​តែ​គ្រាប់​កា​ហ្វេ​ថ្មី​ៗ​ ​ដែល​លីង​ផ្ទាល់ដៃ​នៅនឹង​កន្លែង​ ​ដូចនេះ​ធ្វើ​ឱ្យ​កាហ្វេ​របស់​ ​%​ ​Arabica​ ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ខុសពី​កាហ្វេ​ដទៃទៀត​។​ ​

​សូម​ទទួល​បាន​នូវ​ពេលវេលា​ដ៏​ល្អ​ ​ជាមួយនឹង​ការ​ក្រេប​នូវ​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​មួយ​កែវ​ពី​ហាង​កាហ្វេ​ ​%​ ​Arabica​!​ ​
​#​arabicaphnompenhvattanaccapital​ ​#​arabicacambodia​ ​#​seetheworldthroughcoffee​
​(​EVENTS​)​

Advertisement