នាពេលនេះ ហាងកាហ្វេ % Arabica ដែលជាប្រ៊េនកាហ្វេដ៏ល្បីល្បាញមកពីទីក្រុងក្យូតូ ប្រទេសជប៉ុន បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី។
ដើមកំណើតនៃនិមិត្តសញ្ញាម៉ាកកាហ្វេ Arabica “%” គឺហាក់ដូចជាសញ្ញា “ភាគរយ” ត្រូវបានជ្រើសរើសដោយស្ថាបនិករបស់កាហ្វេ % Arabica គឺលោក Kenneth Shoji ។ និមិត្តសញ្ញានេះ ជាក់ស្តែងវាមានរូបរាងដូចជាដើមកាហ្វេ ដែលមានគ្រាប់កាហេ្វនៅសងខាងទងរបស់វា ដែលពិតជាស័ក្តិសមជានិមិត្តសញ្ញារបស់កាហ្វេ % Arabica ខ្លាំងណាស់។ លោក Kenneth Shoji បានបញ្ជាក់បន្ថែមទៀតថា ម៉ាកយីហោនេះ គឺនិយាយអំពីចំណង់ចំណូលចិត្តដ៏សាមញ្ញ បង្កប់ដោយអត្ថន័យ និងអាថ៌កំបាំង ដែលគួរឱ្យចង់ស្វែងយល់ ប្រៀបដូចជារសជាតិដ៏ពិសេសរបស់កាហ្វេ % Arabica ដែរ។
នាពេលបច្ចុប្បន្ននេះ % Arabica មានហាងកាហ្វេរបស់ខ្លួនចំនួន53 នៅទូទាំងពិភពលោក ហើយគុណភាពនៃគ្រាប់កាហ្វេ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេ % Arabica បានល្បីល្បាញ និងរីកសុះសាយគ្រប់ទិសទី។
ស្របពេលដែលប្រទេសកម្ពុជាកំពុងមានតម្រូវការ និងមានអ្នកនិយមទទួលទានកាហេ្វកើនឡើងជាលំដាប់ ក្រុមហ៊ុន Vattanac F&B Limited Co.,Ltd បានសម្រេចចិត្តនាំយកម៉ាកយីហោកាហ្វេ % Arabica នេះមកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។ នៅហាងកាហ្វេ % Arabica គឺប្រើប្រាស់នូវគ្រឿងផ្សំល្អបំផុត ដោយប្រើប្រាស់ម៉ាស៊ីន espresso ដ៏ល្អ និងទំនើប ដើម្បីរក្សានូវគុណភាពក្នុងការឆុងកាហ្វេ ជាពិសេសការលីងកាហ្វេ គឺចម្រាញ់យកតែគ្រាប់កាហ្វេថ្មីៗ ដែលលីងផ្ទាល់ដៃនៅនឹងកន្លែង ដូចនេះធ្វើឱ្យកាហ្វេរបស់ % Arabica មានរសជាតិឈ្ងុយឆ្ងាញ់ខុសពីកាហ្វេដទៃទៀត។
សូមទទួលបាននូវពេលវេលាដ៏ល្អ ជាមួយនឹងការក្រេបនូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវពីហាងកាហ្វេ % Arabica!
#arabicaphnompenhvattanaccapital #arabicacambodia #seetheworldthroughcoffee
(EVENTS)