ជាភាពជោគជ័យមួយរបស់ក្រុមហ៊ុន HSK Investment Co., Ltd ដែលទទួលបានការគាំទ្រ និងបញ្ជាទិញពីអតិថិជនរាប់ពាន់ រាប់ម៉ឺននាក់ក្រោយពេលសម្ពោធទីស្នាក់ការដ៏ស្រស់ស្អាត និងប្រកបដោយទំនុកចិត្តរបស់ខ្លួនកាលពីថ្ងៃទី16 ខែធ្នូ ថ្មីៗនេះ។
កម្មវិធីសម្ពោធក្រុមហ៊ុន HSK Investment Co., Ltd ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់សហគ្រិនឆ្នើម Success CEO Award 2019 នេះប្រព្រឹត្តឡើងយ៉ាងអធិកអធមដោយមានការចូលរួមពីលោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty Group និងអ្នកស្រី ហ៊ឹម ស៊ីវន តារាចម្រៀងដ៏ល្បីល្បាញក្នុងស្រទាប់ប្រជាជនកម្ពុជា ពិធីករ-ពិធីការិនី សិល្បករ និងបុគ្គលល្បីល្បាញជាច្រើនរូបទៀត។
លោកស្រី ហ៊ឹង សុឃាង អគ្គនាយិកាក្រុមហ៊ុន HSK Investment Co., Ltd បានលើកឡើងថា ការសម្ពោធក្រុមហ៊ុននេះជាជោគជ័យដ៏ធំមួយដែលមានការចូលរួមគាំទ្រពីបុគ្គលល្អៗ និងផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ប្រជាជនខ្មែរគ្រប់រូប។ ក្រោយពេលសម្ពោធ អតិថិជនជាច្រើនបានសម្រុកបញ្ជាទិញផលិតផល អូរ៉ាហ្គោល និងផលិតផលម៉ាសត្រីបូថក់ កាន់តែច្រើនឡើងក្នុង 1ថ្ងៃៗ។ បន្ថែមពីលើនេះ សមាជិកជាច្រើននៅទូទាំងប្រទេសក៏បានទទួលការគាំទ្រកាន់តែច្រើន ដែលធ្វើឱ្យទំហំនៃការលក់ចេញមានការកើនឡើងយ៉ាងខ្ពស់ហួសពីការស្មាន។
លោកស្រី ហ៊ឹង សុខឃាង បាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោកជំទាវ ឯកឧត្តម និងអតិថិជនទាំងអស់ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តមកលើផលិតផលរបស់ក្រុមហ៊ុន HSK Investment Co., Ltd។ តាមរយៈការគាំទ្ររបស់អ្នកទាំងអស់គ្នា ខ្ញុំកាន់តែមានសម្ទុះចិត្តខ្លាំងឡើងក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាពសេវាកម្ម និងផលិតផលបន្ថែមទៀតឱ្យកាន់តែសម្បូរបែបឡើងនៅក្នុងទីផ្សារកម្ពុជា»។
សហគ្រិនស្ត្រីខាងលើបានបន្ថែមទៀតថា លោកស្រីប្តេជ្ញាចិត្តថា នឹងបន្តជួយដល់ប្រជាជនកម្ពុជា តាមរយៈការនាំមកនូវផលិតផលរក្សាសម្រស់ប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងតម្លៃសមរម្យ សម្រាប់ជំរុញភាពស្រស់ស្អាត និងទំនុកចិត្តដល់សុភាពបុរស និងសុភាពនារីគ្រប់រូប។ ផលិតផលទាំងអស់ដែលលោកស្រីនាំមកកាន់ទីផ្សាកម្ពុជាសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យ និងចុះបញ្ជិកាត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ។
ដើម្បីទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហាសម្រស់ សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 081 331 148 ឬអាសយដ្ឋានក្រុមហ៊ុន HSK Investment Co.,Ltd ផ្ទាល់៕