បើនិយាយពីការធ្វើអាជីវកម្ម គេនឹងនិយាយពីការតស៊ូ និងសំណាង ព្រោះបើទោះបីជាមានការតស៊ូខ្លាំងប៉ុនណាក៏ដោយ ប្រសិនបើគ្មានសំណាងទេនោះ ការខិតខំក៏មិនប្រាកដថារលូនរហូតនោះដែរ។ នៅក្នុងនោះភាពចៃដន្យក៏រាប់ថាជាសំណាងដ៏ល្អមួយក្នុងការរកស៊ីដែរ ព្រោះពេលខ្លះម្ចាស់អាជីវកម្មមួយចំនួនខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើមុខរបរមួយចំនួនតែមិនទទួលបានជោគជ័យ ចុងក្រោយគាត់បែរជាជោគជ័យលើអាជីវកម្មមួយផ្សេងទៀតដែលគាត់មិនធ្លាប់គិតទាល់តែសោះក្នុងការរកស៊ីផ្នែកនេះ។
លោកស្រី ហឹង សុខឃាង អគ្គនាយិកាក្រុមហ៊ុន HSK Investment Co.,Ltd បានលើកឡើងថា ភាពចៃដន្យបានជំរុញឱ្យលោកស្រីចាប់ផ្តើមរកឃើញអាជីវកម្មមួយប្រកបដោយសក្តានុពល និងអាចជួយដល់ប្រជាជនកម្ពុជាជាច្រើន។ លោកស្រីបញ្ជាក់ថា កាលពីមុនមកលោកស្រីមិនដែលគិតថា នឹងរកស៊ីផ្នែកផលិតផលគ្រឿងសម្អាងនោះទេ តែដោយសារភាពចៃដន្យដែលលោកស្រីបានឃើញផលិតផលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់មួយចំនួន ដូចជា ផលិតផល អូរ៉ាហ្គោល និងផលិតផលម៉ាសត្រីបូថក់ លោកស្រីក៏ចាប់អារម្មណ៍យកមកប្រើប្រាស់ដោយខ្លួនឯងផ្ទាល់។ ជាលទ្ធផលលោកស្រីសង្កេតឃើញថា ផលិតផលទាំងអស់នេះ ជាផលិតផលដែលអាចបង្កើនភាពស្រស់ស្អាតយ៉ាងពិតប្រាកដ និងមានសុវត្ថិភាពខ្ពស់។ ហេតុនេះហើយទើបលោកស្រីចង់ចែករំលែកភាពស្រស់ស្អាតនេះទៅកាន់សុភាពបុរស សុភាពនារីជាច្រើនផ្សេងទៀតឱ្យទទួលបានសោភណភាព និងមានជីវិតប្រកបដោយទំនុកចិត្តដូចលោកស្រីដែរ។ ដោយកត្តានេះហើយទើបលោកស្រីបានទទួលចែកចាយផលិតផលអូរ៉ាហ្គោល និងនាំចូលផ្តាច់មុខម៉ាសត្រីបូថក់ដែលមានរូបមន្តល្អប្លែកគេ និងឆាប់បង្ហាញពីលទ្ធផលនៃភាពស្រស់ស្អាតពីប្រទេសកូរ៉េមកក្នុងទីផ្សារកម្ពុជា ដើម្បីឱ្យសុភាពបុរស សុភាពនារីជាច្រើនផ្សេងទៀតបានទទួលភាពស្រស់ស្អាតនេះដែរ។
លោកស្រី ហឹង សុខឃាង បាននិយាយថា៖ «បច្ចុប្បន្ននេះ ផលិតផលអូរ៉ាហ្គោល និងផលិតផលម៉ាសត្រីបូថក់ ទទួលបានការគាំទ្រកាន់តែច្រើនពីសាធារណជន ហើយដោយសារតែផលិតផលនេះផ្សំចេញពីគ្រឿងផ្សំពិសេសៗ និងមានគុណភាពខ្ពស់ អតិថិជនចេះតែនិយាយ និងណែនាំតៗគ្នា រហូតធ្វើឱ្យមានអតិថិជនរហូតដល់ទៅរាប់ពាន់ រាប់ម៉ឺននាក់ចាប់អារម្មណ៍ និងគាំទ្រ»។
ដោយសារតែការខិតខំប្រឹងប្រែងអភិវឌ្ឍអាជីវកម្ម និងស្របពេលដែលផលិតផលរបស់ HSK Investment Co., Ltd ជាផលិតផលប្រកបដោយគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្តនោះ បានធ្វើឱ្យក្រុមហ៊ុនមួយនេះមានឈ្មោះបោះសំឡេង និងរហូតធ្វើឱ្យលោកស្រី ហឹង សុខឃាង ទទួលបានពានរង្វាន់សហគ្រិនឆ្នើម Success CEO Award 2019 កាលពីពេលថ្មីៗនេះ។
លោកស្រី ហឹង សុខឃាង បានបញ្ជាក់ថា ដោយសារតែមើលឃើញពីការគាំទ្រ និងចង់ផ្តល់ការតបស្នងប្រកបដោយភាពវិជ្ជមានសម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេស ក្រុមហ៊ុនរបស់លោកស្រីនឹងបង្កើតម៉ាកសញ្ញា រួមទាំងនាំចូលផលិតផលសម្រស់ ប្រកបដោយសក្តានុពលជាច្រើនផ្សេងទៀតមកក្នុងទីផ្សារកម្ពុជា។ ហើយអ្វីដែលកាន់តែពិសេសនោះ នៅថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ លោកស្រីនឹងសម្ពោធហាងដ៏ធំមួយ ដែលនេះជាមោទនភាពមួយសម្រាប់សហគ្រិនស្ត្រីមួយរូបដែលបានខិតខំ និងគិតគូរខ្ពស់ពីសម្រស់ និងសុខភាពរបស់ប្រជាជនកម្ពុជា។ ដើម្បីទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហាសម្រស់សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 081 331 148 ឬអាសយដ្ឋានក្រុមហ៊ុន HSK Investment Co.,Ltd ផ្ទាល់ក៏បាន៕