កាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក ឈាន មុខគេមួយ បានប្រកាសនូវវត្តមានរបស់ស្មាតហ្វូនថ្មីត្រកូល Mi Note series របស់ខ្លួននោះគឺ Mi Note 10 និង Mi Note 10 Pro ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយស្មាតហ្វូនទាំងពីរនេះ គឺជាស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ាដែលមានទំហំធំដល់ទៅ 108MP និងមានការឌីស្សាញយ៉ាងល្អឥតខ្ចោះថែម ទៀតផង។ ស្មាតហ្វូន Mi Note 10 នេះ មានភ្ជាប់ជាមួយ នឹងថាមពលថ្មធំទំហំដល់ទៅ 5260mAh និងផ្តល់នូវបទ ពិសោធន៍នៃការថតរូបភាពយ៉ាងអស្ចារ្យថែមទៀត ដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់នោះទេ។
ព្រឹត្តការណ៍នេះ ត្រូវបានក្រុមហ៊ុន Xiaomi ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ហួង សាន ដែលមានទីតាំងស្ថិតនៅទល់ មុខរដ្ឋសភា ជាមួយនឹងវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន រួមនឹងអ្នកចែកចាយបន្ត ហើយនឹងម្ចាស់ហាងលក់ទូរស័ព្ទ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
សូមស្វាគមន៍មកកាន់សករាជថ្មីនៃកាមេរ៉ា Penta
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 របស់ក្រុមហ៊ុន Xiaomi នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 5 គ្រាប់ផ្សេងក្នាដែលមាន ទំហំ 108MP wide-angle lens, 5MP telephoto lens, 12MP telephoto lens, 20MP ultra wide-angle lens និង macro lens ។ កាមេរ៉ានេះផ្តល់នូវបទពិសោធន៍នៃការ Zoom បានយ៉ាងអស្ចារ្យគ្មានដែនកំណត់ចាប់ពី 0.6x ទៅ 50x ដែលរក្សានូវគុណភាពរូបភាពបានយ៉ាងល្អឥតខ្ចោះជាទីបំផុតថែមទៀតផង។
កាមេរ៉ាគោលដែលមានទំហំ 108MP នេះអាចផ្តល់នូវការថតរូបភាពយ៉ាងអស្ចារ្យនៅក្នុងកម្រិតមួយថ្មីទៀតដែលធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យានេះឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។ ជាមួយនឹងសេនស័រ Samsung ISOCELL Bright HMX 108MP នេះ ស្មាត ហ្វូនស៊េរីថ្មី Mi Note 10 នេះមានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់បំផុតដល់ទៅ 12032×9024 ថែមទៀត។ នេះគឺជាលើកដំបូងបំផុតដែលកាមេរ៉ា 108MP នេះអាចធ្វើការថតរូបភាបនិងអាចព្រីនដាក់នៅលើផ្ទាំង ប៉ាណូដែល មានកំពស់ដល់ទៅ 4.24 m បាន។ កាមេរ៉ានេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 4-in-1 pixel binning និងសេនស័រ រូបភាពដែលមានទំហំ 1/1.33” ដែលមានន័យថា ស្មាតហ្វូននេះអាចថតរូបភាពបានច្បាស់ស្រស់ស្អាតនៅទីកន្លែង ដែលមានពន្លឺទាប ខណៈពេលដែលបច្ចេកវិទ្យា 4-axis OIS ក៏ជួយអោយរូបភាពច្បាស់ល្អគ្មានគូប្រៀបផងដែរ។
សម្រាប់អ្នកដែលស្រឡាញ់ការថតរូបភាពដែលចង់ធ្វើការថតរូបភាពច្បាស់ដូចធម្មជាតិនោះនៅលើស្មាតហ្វូន Mi Note 10 នេះគឺអាចមានភ្ជាប់ជាមួយនឹងកាមេរ៉ា 12MP 2x telephoto lens នៅក្នុងកម្រិត 50mm focal length ដែលនេះគឺជា focal lengths ដែលមានការពេញនិយមប្រើប្រាស់បំផុតសម្រាប់អ្នកថតកាមេរ៉ាអាជីពនោះ។ សម្រាប់ការថតនៅកន្លែងដែលមានពន្លឺទាបនោះ វាមានភ្ជាប់ជាមួយនឹង 1.4μm ភិចសែល និង dual PD autofocus ដែលធ្វើអោយរូបភាព Portraits របស់អ្នកស្រស់ស្អាតមិនធម្មតានោះទេ។
បើនិយាយអំពីកាមេរ៉ា 5MP 5x telephoto lens នេះគឺមានសមត្ថភាពនៃការពង្រីករូបភាពដល់ទៅ 10x hybrid និង 50x digital zoom ដែលធ្វើអោយការ Zoom បានច្បាស់ ស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីនេះ ទៀតនោះ សម្រាប់ Lens នេះក៏មានភ្ជាប់ជាមួយនឹងមុខងារ OIS និង f/2.0 aperture ដែលធ្វើអោយការថតរូបភាព នៅទីងងឹតបានស្រស់ស្អាតបំផុត។ ជាមួយនឹងកម្រិតនៃការបង្ហាញរូបភាព 117 degrees field of view កាមេរ៉ា 20MP ultra-wide angle នេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការថតរូបភាព Landscapes និងការថតរូបភាព ជាក្រុមបានយ៉ាងទូលាយថែមទៀតដោយមិនមានដាច់អ្នកណាម្នាក់ចេញពីរូបភាពនេះទេ ខណៈពេលដែលកាមេរ៉ា macro lens នេះផ្តល់នូវមុខងារ autofocus សម្រាប់រូបភាព Closeups ថែមទៀតផង។
កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Mi Note 10 នេះមានភ្ជាប់ជាមួយនឹងមុខងារ all-new Night Mode 2.0 ដែលទ្រទ្រង់នូវការថតរូបភាពបានយ៉ាងស្រស់ស្អាតដោយសារតែវាមានបច្ចេកវិទ្យាដែលបញ្ចូលនូវការថតច្រើនបញ្ចូលគ្នាដើម្បីជ្រើសរើសរូបភាពណាដែលច្បាស់ និងស្រស់ស្អាតបំផុត។ សម្រាប់អ្នកដែលចូលចិត្តការប្រគុំតន្រ្តី និងការថតរូបភាពនៅពេលយប់នោះគឺនឹងទទួលបាននូវរូបភាពដ៏ច្បាស់ជាមួយនឹងកម្រិត RAW multi-frame ដែលគ្មានការរំខានពីគ្រាប់ Noise នោះទេ។
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Shoot-Steady Video Technology សម្រាប់ការថតវីដេអូបានយ៉ាងរលូនថែមទៀតផង។ សមត្ថភាពនៃការថតរបស់កាមេរ៉ានេះគឺមានកម្រិត 960 frames-per-Second Macro Slow-Motion និងវីដេអូកម្រិត 4K ជាមួយនឹងកាមេរ៉ា ultra-wide angle ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវ Vlog mode សម្រាប់ការបន្ថែមនូវស្ទាយ៍ថ្មីៗជាច្រើននៅ លើវីដេអូនេះ ថែមទៀត ហើយវាក៏មានភ្ជាប់ជាមួយនឹង cinematic effects ចំនួន 7 ថែមទៀតផង។
ក្រៅពីមានកាមេរ៉ាដ៏ខ្លាំងក្លាចំនួន 5 គ្រាប់នៅខាងក្រោយនេះ ស្មាតហ្វូន Mi Note 10នេះ ក៏មានកាមេរ៉ាខាងមុខ ដែលមានទំហំ 32MP ដែលផ្តល់នូវមុខងារជាច្រើនដូចជា AI beautify, AI portrait selfies, AI scene detection និង AI face unlock, panorama selfie និង palm shutter ដែលអាចធ្វើការ Selfies បានយ៉ាងអស្ចារ្យជាងមុន ថែមទៀត។សម្រាប់អ្នកដែលចង់បានការថតវីដេអូបានយ៉ាងអស្ចារ្យបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ផ្តល់អោយស្មាតហ្វូន Mi Note 10 Pro នេះជាមួយនឹង 8-piece lens នៅលើកាមេរ៉ាគោល និងម៉េមូរីទំហំ 8GB RAM + 256GB storage ថែមទៀត។ ជាមួយនឹង 8-piece lens នេះនឹងធ្វើអោយរូបភាពកាន់តែច្បាស់ និងម៉ត់ល្អែមទៀតផង។
ស្ទាយ៍ថ្មីនៃការឌីស្សាញដ៏អស្ចារ្យគ្មានគូប្រៀប
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ មានអេក្រង់ទំហំ 6.47” 3D curved AMOLED ។ ជាមួយនឹងការឌីស្សាញនូវ គែមកោង edge-to-edgeនេះនឹងធ្វើអោយគែម Bezels របស់វាស្តើងមិនធ្លាប់មានពីមុនមកនោះទែដែលវា ពិតជា អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង 400,000:1 contrast ratio ដែលធ្វើអោយ ពណ៌ខ្មៅកាន់តែដិតច្បាស់ល្អបំផុតក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi Note 10 នេះក៏មានភ្ជាប់ជាមួយនឹង បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ថែមទៀតដែលមានទំហំធំជាងមុនដល់ទៅ 10% ដែលអាចប្រើប្រាស់បាន នៅក្រោមពន្លឺថ្ងៃ អាកាសធាតុត្រជាក់ និងម្រាមដៃស្ងួតបានថែមទៀតផង។
សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mi Note 10នេះគឺមានកញ្ចក់កោង ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ កាន់ក្នុងដៃជាទីបំផុត។ សម្រាប់ផ្នែកខាងមុខ និងខាងក្រោយរបស់វាគឺជាកញ្ចក់ Corning® Gorilla® Glass 5 សម្រាប់ការពារទៅលើការកោសឆ្កូតថែមទៀតផងនៅក្នុងកិច្ចការងារប្រចាំថ្ងៃនេះ។ ស្មាតហ្វូននេះមាន 3 ពណ៌ សម្រាប់ធ្វើការជ្រើសរើសគឺ Midnight Black, Aurora Green និង Glacier White ។
ថាមពលថ្មខ្លាំង កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានព្រំដែន រួមជាមួយនឹង MIUI 11
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ មានភ្ជាប់ជាមួយនឹងសមត្ថភាពខ្លាំង និងថាមពលថ្មខ្លាំងក្នុងការប្រើប្រាស់ ថែមទៀត។ វាមានថាមពលថ្មដែលមានទំហំ 5260mAh និងបច្ចេកវិទ្យា 30W fast-charge ដែលអាចប្រើប្រាស់ បាន 2 ថ្ងៃថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm SnapdragonTM 730G mobile platform ជាមួយនឹងដំណើរការនូវបច្ចេកវិទ្យា 8nm ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះដំណើរការនូវ MIUI 11 ដែលនាំយកនូវមុខងារថ្មីៗជាច្រើនដែលងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការបង្កើនទៅលើប្រសិទ្ធិភាពការងារបានយ៉ាងរលូនថែមទៀត។ វានាំយកនូវមុខងារ Always-on Display ដែលជា Tool មួយដ៏ល្អសម្រាប់ប្រើប្រាស់ថែមទៀតផង។
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 6GB+128GB នេះនឹងដាក់លក់នៅក្នុងតម្លៃ $499 ខណៈពេលដែលស្មាតហ្វូន Mi Note 10 Pro 8GB+256GB នេះគឺមានតម្លៃ $599។ ការលក់ស្មាតហ្វូននេះជាផ្លូវការគឺនៅថ្ងៃទី 13 ខែធ្នូនេះ នៅក្នុងហាងលក់ចែកចាយផ្លូវការរបស់ក្រុមហ៊ុន Xiaomi រួមមានហាង Mi Home ទាំងបីសាខា គឺ សាខាស្ទឹងមានជ័យ, សាខាផ្សារដើមថ្កូវ និងសាខាសន្ធរមុខ រួមជាមួយនិងដៃគូចែកចាយជាច្រើនទៀត ហើយនឹងហាងអនឡាញដូចជា Smile Shop និង Dola Mall ផងដែរ។
សូមជំរាបថា ក្រុមហ៊ុន Xiaomi គឺបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ 2010 និងបានហក់ចូលទៅក្នុងទីផ្សារ ភាគហ៊ុននៅក្រុងហុងកុងឆ្នាំ 2018 ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានឡើងមកឈរនៅលេខរៀងទី 4 នៃចំណាតថ្នាក់ស្មាតហ្វូនរបស់ពិភពលោក ហើយនឹងបានបង្កើតនូវមាតិការព័ត៌ មានវិទ្យាដ៏ធំបំផុតនៅលើពិភពលោក ជាមួយនឹងចំនួនអ្នកប្រើប្រាស់ច្រើនជាង 196 លានឧបករណ៍ ដោយបូករួមទាំកុំព្យូទ័រ និងស្មាតហ្វូន។ មកដល់ពេលនេះ Xiaomi បានពង្រីកទីផ្សារបានចំនួនច្រើជាង 80 ប្រទេសហើយ នៅជុំវិញពិភពលោក។ គិតត្រឹមខែកក្កដាឆ្នាំ 2019 នេះ ក្រុមហ៊ុននេះ បានបោះជំហានចូលក្នុងតារា Fortune Global 500 ដោយឈរនៅលេខរៀងទី 468៕