២០១៩ ជាឆ្នាំនៃនវានុវត្តន៍ និង​លទ្ធភាពការងារ

ខេត្តសៀមរាប៖ ២០១៩ គឺជាឆ្នាំ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ខណៈពេលដែលគ្រឹះស្ថានបានដាក់ឲ្យមានផលិតផលប្រាក់កម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់១០ម៉ឺនដុល្លា។​ ទន្ទឹមនេះដែរ គ្រឹះស្ថាន ក៏បានដាក់ឲ្យមានសេវាបង់រំលស់ ដែលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ គ្រឹះស្ថានបាន និងកំពុងតែដាក់ឲ្យប្រើប្រាស់សាកល្បងសេវាធនាគារចល័ត ​(Mobile Banking)។​ នេះបើតាមសម្តីរបស់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង កាលពី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នេះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួនក្រោមប្រធានបទ “ ឆ្នាំនៃនវានុវត្តន៍ និងផលិតភាពការងារ” ដើម្បីបង្ហាញពីលទ្ធផលការងារដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ២០១៩ ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្ទាប់ ក៏ដូចជាឱកាសអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងក្រុមការងារ ដែលសម្រេចបានជោគជ័យកន្លងមក។ លោក គា បូរាណ បានលើកឡើងដូចនេះថា “នៅក្នុង ឆ្នាំ២០១៩ នេះ អេ អឹម ខេ បានផ្តល់ឥណទានជូនអតិថិជនមានការកើនឡើងប្រមាណជា១០% និងផលបត្រឥណទានមានកំណើនប្រមាណជា ៣០% បើប្រៀបនឹងឆ្នាំ២០១៨។ នេះជាសញ្ញាណជាវិជ្ជមាន ដែលបង្ហាញឲ្យឃើញថា អេ អឹម ខេ នៅតែបន្តទទួលបានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងឡើងពីអតិថិជនរបស់ខ្លួន។លោកប្រធាននាយកប្រតិបត្តិ បានបន្តទៀតថា “កំណើនសមតុល្យនៃប្រាក់កម្ចីនេះ ដោយសារតែ អេ អឹម ខេ ផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ និងបន្តអភិវឌ្ឍផលិតផលថ្មីៗដូចជា សេវាបង់រំលស់ និងកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម​។” លោកបានបន្ថែមទៀតថា “ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាទំនើប អេ អឹម ខេ បាន និងកំពុងតែវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាពិសេស សេវាធនាគារចល័ត ដែលយើងសង្ឃឹមថា នឹងដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។” ក្នុងកិច្ចប្រជុំនេះដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការអនុវត្តការងាររបស់បុគ្គលិកទំាងអស់ ដោយមិនគិតពីពេលវេលា និងការនឿយហត់ដើម្បីសម្រេចគោលដៅ និងភាពរីកចម្រើនរបស់ អេ អឹម ខេ រហូតដល់សព្វថ្ងៃនេះ ហើយលោកបានលើកទឹកចិត្តបុគ្គលិកទំាងអស់ឲ្យបន្តការខិតខំប្រឹងប្រែងសម្រាប់ឆ្នាំបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ពានរង្វាន់ផ្សេងៗដល់បុគ្គលិកភក្តីភាព បុគ្គលឆ្នើម និងសាខាឆ្នើម ដែលបានសម្រេចគោលដៅការងាររបស់ខ្លួនក្នុងឆ្នាំកន្លងទៅផងដែរ។គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា