រាជធានីភ្នំពេញ៖ កាលពីថ្ងៃចន្ទទី ២ ខែធ្នូ ឆ្នាំ ២០១៩ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោក គឺស្លាកសញ្ញាស្រាបៀរ ABC Extra Stout, Heineken® និង Tiger បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំង១៧គូ ដែលបានជាវស្រាបៀរសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន និងមានសំណាងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ។ កម្មវិធីប្រគល់រង្វាន់នេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ព្រមទាំងគូស្វាមីភរិយាថ្មីទាំង១៧គូ ភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើន។
ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩ របស់ស្រាបៀរ ABC Extra Stout, Heineken® និង Tiger រួមមាន:
– ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC ចំនួន៥រង្វាន់
– ដំណើរកម្សាន្តក្រេបទឹកឃ្មុំទៅហូលីវូតក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក របស់ស្រាបៀរ Heineken® ចំនួន២រង្វាន់
– ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារអាមេរិករបស់ស្រាបៀរ Tiger ចំនួន៦រង្វាន់
គូស្វាមីភរិយាថ្មីចំនួន១៧គូ ដែលបានអញ្ជើញមកទទួលរង្វាន់ផ្ទាល់ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា ពួកគាត់ទាំងអស់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំ ហើយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ស្រាបៀរ ABC Extra Stout, Heineken® និង Tiger ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ទាំងអស់ ដែលបានត្រូវរង្វាន់ធំ ពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩។
គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មី២០១៩-២០២០របស់ស្រាបៀរលំដាប់ពិភពលោកទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken® និង Tiger ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០២០។
កញ្ចប់អាពាហ៍ពិពាហ៍រដូវកាលថ្មី២០១៩-២០២០ រួមមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដូចជា:
– ដំណើរកម្សាន្តនៅប្រទេសស្វីសដែលផ្តល់ជូនដោយស្រាបៀរ ABC Extra Stout
– ដំណើរកម្សាន្តនិងការចូលរួមទស្សនាការប្រណាំងឡាន Formula 1 ដ៏អស្ចារ្យដែលផ្តល់ជូនដោយ Heineken®
– ដំណើរកម្សាន្តក្រេបទឹកឃ្មុំ និងទទួលបានបទពិសោធន៍ថ្មីដំណើរកម្សាន្តក្រៅប្រទេសល្បីៗជាមួយនឹងទឹកប្រាក់ $១៥០០ ចំនួន ១៥ (ដប់ប្រាំ) រង្វាន់ដែលផ្តល់ជូនដោយស្រាបៀរ Tiger
អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។
តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ ០១១ ២២២ ៤០០ ឬ ០១១ ៣៣៣ ៥០០ សម្រាប់ព័ត៌មានបន្ថែម។
ពិសាដោយការទទួលខុសត្រូវ៕