សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងប្រារព្ធការប្រគំតន្ត្រីសប្បុរសធម៌ ដែលសម្តែងដោយក្រុមចម្រៀង Musica Felice នៅថ្ងៃសៅរ៍
ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។
ភ្នំពេញ ថ្ងៃទី ០៧ ខែវិច្ឆកា ឆ្នាំ 2019: តន្ត្រីបុរាណព្រមទាំងប្រពៃណីដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ នឹងសម្តែងជូននូវការប្រគុំតន្រ្តីសប្បុរសធម៌នៅក្នុងទីធ្លាសួនច្បារនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ ក្រុមតន្ត្រីដែលមានឈ្មោះថា Musica Felice នឹងបង្ហាញកម្មវិធីតន្ត្រីបុរាណនិងសហសម័យ ដើម្បីប្រមូលថវិកាទៅបរិច្ចាគជូនទៅសាលាតន្ត្រី Happy Chandara School និង Phum Pleng School ។
ការប្រគុំតន្ត្រីសប្បុរសធម៌នេះគឺជាគំនិតផ្តួចផ្តើមមួយពីសំណាក់តន្ត្រីករជនជាតិជប៉ុន គឺលោកស្រី Miwako Fujiwara ដែលមានចំណង់ចំណូលចិត្តស្រឡាញ់វិស័យចម្រៀងខ្លាំង។ អ្នកស្រីបានដឹកនាំក្រុមតន្ត្រី ‘Musica Felice’ ដែលមានន័យថា ‘ចម្រៀងសប្បាយរីករាយ’ ដែលមានតន្រ្តីករ ចំនួន ៣០ នាក់។ ក្រុមនេះបានបង្កើតឡើងអស់រយៈពេលបួនឆ្នាំ ហើយនេះគឺជាការប្រគំតន្ត្រី សប្បុរសធម៌លើកទី ៦ នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ទេពកោសល្យរបស់តន្រ្តីករនៅកម្ពុជាតែងតែធ្វើឲ្យខ្ញុំមានភាពស្ញប់ស្ញែងខ្លាំងបំផុត។ខ្ញុំពិតជាសប្បាយរីករាយជាពន់ពេកក្នុងការសម្តែងជាថ្មីម្តងទៀតជាមួយក្រុមតន្រ្តីករ Musica Felice ក្នុងកម្មវីធី ដ៏សំខាន់មួយនេះ។ ខ្ញុំក៏ធ្លាប់បានធ្វើការជាមួយសាលាតន្ត្រី Happy Chandara School និង Phum Pleng School អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ពួកគេគឺជាមនុស្សល្អខ្លាំងណាស់ “ប្រសាសន៍របស់ លោកស្រី Miwako Fujiwara”
ភាពជាដៃគូនេះគឺជាមោទនភាពមួយសម្រាប់សណ្ឋាគារ ដោយសារតែសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាតែងតែគាំទ្រសិល្បៈយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក Charles-Henri Chevet អ្នកចាត់ការទូទៅនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានរៀបរាប់ថាការប្រគុំតន្រ្តីនេះគឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែកតន្ត្រីជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដ៏ដូចជាជម្រុញ ឲ្យប្រជាពលរដ្ឋចូលរួមចំណែកជួយដល់មូនិធិទ្រទ្រង់ដើម្បីផ្តល់ក្តីសង្ឃឹមថ្មីមួយដល់ប្រជាជនកម្ពុជាដែលមានបញ្ហាលំបាក។
ការប្រគុំតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកា ចាប់ពីម៉ោង 5 ល្ងាចនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ សំបុត្រមានតម្លៃ 10 ដុល្លារសម្រាប់មនុស្សធំ និង 5 ដុល្លារសម្រាប់កុមារអាយុក្រោម 12 ឆ្នាំហើយបច្ចុប្បន្នសំបុត្រ កំពុងដាក់លក់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងហាងកាហ្វេ Socials មហាវិថីព្រះនរោត្តម ។
លោកស្រី Miwako Fujiwara
លោកស្រី Miwako Fujiwara គឺជាអ្នកលេងព្យ៉ាណូដ៏ចំណានមួយរូប និង ជាអ្នកដឹកនាំក្រុមចម្រៀងផងដែរ។ លោកស្រីបានសិក្សាព្យាណូនិងចង្វាក់ភ្លេងនៅសាកលវិទ្យាល័យ Soai នៅប្រទេសជប៉ុន ហើយបានបន្តការសិក្សាអស់រយៈពេល 7 ឆ្នាំនៅ the Hague Royal Conservatorium នៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាមួយនឹងលោក Tom Koopman និង Tini Mathot ដោយទទួលបានសញ្ញាបត្រ Docent Musicus ថែមទៀតផង។ លោកស្រី Miwako ក៏ទទួលបានការថតតន្រ្តីដាក់ស៊ីឌីជាច្រើន ហើយលោកស្រីក៏បានសម្តែងនៅមហោស្រព North Sea Jazz Festival នៅហូឡង់ ដែលមានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។ លោកស្រី Miwako បានធ្វើដំណើរទូទាំងទ្វីបអឺរ៉ុបនិងជប៉ុនអស់រយៈពេល 20 ឆ្នាំក្រោមការប្រគំតន្ត្រីទេសចរណ៍ និង លើសពីនេះលោកស្រីគឺជាគ្រូបង្រៀនព្យាណូអស់រយៈពេលជិត 25 ឆ្នាំមកហើយដែលបច្ចុប្បន្នលោកស្រីបានរស់នៅប្រទេសកម្ពុជាអស់រយៈពេល9ឆ្នាំ។
សូហ្វីតែល សណ្ឋាគារលំដាប់ថ្នាក់ពិភពលោកនិងភាពឆើតឆាយរបស់បារាំង
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា គឺជាសណ្ឋាគារដ៏ប្រណីតបែបបារាំងតែមួយគត់នៅទីក្រុងភ្នំពេញ។ សណ្ឋាគារដែលទទួលបានពានរង្វាន់ជាច្រើននេះមានបន្ទប់ចំនួន 201 បន្ទប់ស្ប៉ា ក្លឹបកីឡា សាល Grand Ballroom សម្ភារៈប្រជុំទំនើបៗ និងភោជនីយដ្ឋានចំនួន 4 ។ ការតុបតែងតាមរចនាបថបារាំងផ្តល់ជូនសោភ័ណភាពប្រណិតដែលជម្រុញឱ្យមានការគាំទ្រឥតឈប់ឈរនៅក្នុងសណ្ឋាគារដែលល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជា។