ប្រាសាក់ ផ្ដល់ជូនសេវាហិរញ្ញវត្ថុឌីជីថលដើម្បីជំរុញ បរិយាប័ន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅកម្ពុជា

ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានប្រកាសថាខ្លួនបានខិតខំយ៉ាងសកម្ម​ក្នុងការលើកកម្ពស់បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅកម្ពុជា តាមរយៈការផ្ដល់សេវាប្រាក់កម្ចីនិងសេវាធនាគារផ្សេងទៀត​ដល់ប្រជាជន​កម្ពុជាដែល​ពុំបានទទួល​សេវាធនាគារ​និងទីផ្សារដែលពុំទាន់បានបំពេញ តាំង​ពីការបង្កើតគ្រឹះស្ថាននេះកាលពីឆ្នាំ 1995 ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ក្នុងរយៈកាល 25 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ប្រាសាក់ បានធ្វើពិពិធកម្ម​ផលិតផល​របស់ខ្លួនជាហូរហែរ ដោយចាប់ផ្ដើមពីសេវាឥណទាន រហូតដល់សេវាប្រាក់បញ្ញើសន្សំ សេវាផ្ញើប្រាក់ ប្ដូរប្រាក់ សេវាបើកប្រាក់ខែបុគ្គលិក សេវាទិញកាតទូរស័ព្ទ និងបានធ្វើទំនើបកម្មសេវាដែលប្រើប្រាស់បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដូចជា អេធីអឹម សេវាទូទាត់វិក្កយបត្រ ម៉ាស៊ីនឆូតកាត សេវាទូទាត់រហ័ស សេវាធនាគារចល័ត សេវាខេមបូឌានស៊ែស្វ៊ីច(CSS) ប្រព័ន្ធបាគងដែលដំណើរការដោយ blockchain និងសេវា​ផ្ទេរមូលនិធិភ្លាមៗ»។

លោកបន្តថា ផលិតផលនិងសេវាទាំងនេះ​ត្រូវបានបង្កើតឡើង​ដើម្បីបំពេញតាមតម្រូវការប្រជាជនកម្ពុជា​ដែល​ចង់​បាននិងប្រើប្រាស់​សេវាហិរញ្ញវត្ថុឌីជីថលដែលច្រើនសម្បូរបែប ដ្បិត​ការធ្វើឌីជីថលូបនីយកម្ម​លើសេវា​ពុំមែនជាជម្រើសដែលត្រូវអល់អែកទៀតទេ តែជាការរត់ប្រណាំងមួយ​ដែលគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវតែ​រត់​តាម​ដើម្បី​ឱ្យ​ខ្លួន​មានលទ្ធភាព​ប្រកួតប្រជែង​បាន​នៅ​ក្នុង​ទីផ្សារ​ដែល​មានការផ្លាស់ប្ដូរ​យ៉ាងលឿន​រហ័ស។

លោកបញ្ជាក់ថា «ហេតុនេះហើយ ប្រាសាក់ បានប្រកាន់យកជំហានជាបន្តបន្ទាប់ដើម្បីចាប់យក​សេវាហិរញ្ញវត្ថុ​ឌីជីថល​នេះ ដោយចាប់ផ្ដើម​ជាមួយការធ្វើ​ឌីជីថលូបនីយកម្មទៅលើផលិតផល សេវា និងប្រតិបត្តិការ​របស់ខ្លួន។ ក្នុងន័យនេះ ប្រាសាក់​បាន​ធ្វើការផ្លាស់ប្ដូរ​ប្រព័ន្ធ​ធនាគារ​ស្នូល​ពី​ ​MicroBanker​ ​មក​ជា​ប្រព័ន្ធ​ ​FlexCube​ ​ដែល​ជា​ប្រព័ន្ធ​ធនាគារ​ស្នូល​លេខមួយ​នៅ​លើ​លោក​ ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការ កសាងអត្ថប្រយោជន៍នៃការប្រកួតប្រជែង បម្រើអតិថិជនគោលដៅ​ឱ្យកាន់តែប្រសើរ​នៅទូទាំងប្រទេស និងគ្រប់គ្រងប្រព័ន្ធព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព»។

លោក សូនី បន្តថា «ប្រាសាក់ ក៏បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់​ឆ្លងធនាគារ​ច្រើនទៀតដូចជា សេវាទូទាត់រហ័ស ប្រព័ន្ធខេមបូឌានស៊ែស្វ៊ីច (CSS) ប្រព័ន្ធបាគង និងសេវាផ្ទេរមូលនិធិភ្លាមៗ។ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបទាំងនេះ ធ្វើឱ្យប្រាសាក់​បង្កើន​នូវប្រសិទ្ធភាព​នៃប្រតិបត្តិការ បង្កើនចំនួនអតិថិជន និង​ពង្រីកសេវា​បាន​កាន់តែទូលាយ ជាមួយប្រតិបត្តិការដែលមានតម្លៃកាន់តែទាប ងាយស្រួល សុវត្ថិភាព និងលឿនរហ័ស សម្រាប់អតិថិជន»។

យោងតាមលោក សូនី ផលិតផលនិងសេវាដែលប្រាសាក់ផ្ដល់ជូនទាំងអស់នេះ បានជួយធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានការកើនឡើង ព្រោះពួកគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ​បានដោយងាយស្រួល ជាមួយនឹងថ្លៃសេវាសមរម្យ ហើយក៏បានផ្ដល់ភាពងាយស្រួល​សម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្ម និងការរស់នៅផងដែរ។

លោកបានឱ្យដឹងថា ប្រាសាក់ នឹងបន្តតាមដាន​ចំពោះការអភិវឌ្ឍទាំងឡាយដែលពាក់ព័ន្ធ​បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុ​ឌីជីថល ដើម្បីត្រៀមខ្លួន​ឱ្យបានល្អ​ដើម្បីប្រកួត​ប្រជែង​ឱ្យបានជោគជ័យ​នៅក្នុងទីផ្សារ និងដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែទូលំទូលាយនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ឥឡូវនេះ លោកអ្នកអាចផ្ទេរប្រាក់បានរហូតដល់ 100,000 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ តាមរយៈ សេវាធនាគារចល័តប្រាសាក់ (Mobile Banking ឬ Internet Banking) បានយ៉ាងងាយស្រួល គ្រប់ពេល គ្រប់ទីកន្លែង និងមិនអស់កម្រៃសេវា។ សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីរីករាយក្នុងការធ្វើប្រតិបត្តិការធនាគារដ៏សំបូរបែបជាមួយប្រាសាក់ ដោយឥតគិតថ្លៃ។

សូម​បញ្ជាក់​ថា​ គិតត្រឹមខែកញ្ញា ឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ 2,900​ លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង​ 2,500​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​ប្រាក់កម្ចី​ជាង​ 419​ ពាន់​នាក់​ សមតុល្យប្រាក់បញ្ញើសន្សំសរុបជាង 1,720 លានដុល្លារអាមេរិក អតិថិជនប្រាក់បញ្ញើសន្សំច្រើនជាង 597 ពាន់នាក់ បណ្តាញ​ការិយាល័យ​ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​មគ្រប​ដណ្តប់​ទូទាំង​ប្រទេស​ និង​បុគ្គលិក​​ 9,000​ នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​មក​លេខ​ 023​ 999​ 911​ ឬ 086​ 999​ 911​ ឬ ចូល​ទៅកាន់​ www.prasac.com.kh

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

សៀងហៃ : អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន...

រាជរដ្ឋាភិបាលសម្រេចផ្ដល់គោលការណ៍ចំនួន២ ជួយដល់វិស័យអចលនទ្រព្យ

ភ្នំពេញ : រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ទី១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម...

ស្វែងយល់ពីសារសំខាន់ផ្លូវជាតិ៥១ ដែលជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវេ

ផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤...

ក្រសួងរៀបចំដែនដី បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

អត្ថបទស្រដៀងគ្នា