លោក Yamada មានបច្ចេកទេសសិល្បៈប្លែកគួរជាទីចាប់អារម្មណ៍ ដែលសិល្បៈទាំងអស់របស់គាត់ត្រូវបានគូរឡើងដោយជក់ក្រដាស នៅលើឈើស្តើងៗ ដោយប្រើប្រាស់ម្សៅពីកំទេចថ្មម្យ៉ាង ។
នៅថ្ងៃទី1 ខែវិច្ឆិកា 2019: សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងបើកសម្ពោធការតាំងពិព័រណ៍ថ្មីមួយដោយវិចិត្រករជនជាតិជប៉ុន គឺលោក Yamada Takakazu ដែលសិល្បៈស្នាដៃរបស់លោកមានចំណងជើងថា “Memory” នឹងត្រូវបានដាក់តាំងបង្ហាញរយៈពេល 3 ខែ ចាប់ពីខែ វិច្ឆិកា 2019 រហូតដល់ ខែ មករា 2020 ហើយ ភ្ញៀវជាតិ និង អន្តរជាតិទាំងអស់អាចអញ្ជើញចូលរួមទស្សនាដោយសេរី។
លោក Yamada Takakazu កើតនៅទីក្រុង ណាហ្គោយ៉ា ប្រទេសជប៉ុន នៅក្នុងឆ្នាំ 1957។ តាំងពីវ័យកុមារ លោក Yamada មានចិត្តស្រឡាញ់សិល្បៈខ្លាំង ជារឿយៗ លោកតែងតែ ងើយឆ្ងល់ ហើយ ចង់ដឹង ចង់យល់ អំពីផ្នត់គំនិតសិល្បៈ និង ទស្សនៈរបស់វិចិត្រកផ្សេងៗ។ នៅក្នុងឆ្នាំ ១៩៨១ លោក Yamada បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគំនូរ នៅសាកលវិទ្យាល័យវិចិត្រសិល្បៈ នៅទីក្រុងអាឈី នៅប្រទេសជប៉ុន ហើយវាក៏ជាលើកទីមួយដែរដែល គំនូរស្នាដៃសិល្បៈរបសើលោកត្រូវបានធ្វើការតាំងពិព័រណ៍នៅវិទ្យាស្ថានសិល្បៈជប៉ុន។
នៅឆ្នាំ ១៩៩៤ យ៉ាម៉ាដាបានមកទស្សនាប្រទេសកម្ពុជាជាលើកដំបូង ហើយលោកចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដ៏ល្អរបស់ខ្មែរ ដែលឌិតជាប់នៅក្នុងចិត្តរបស់លោក។ ក្រោយមកនៅ ឆ្នាំ ២០០៨ លោក Yamada មានឱកាសធ្វើជាអ្នកសាស្ត្រាចារ្យសិល្បៈនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃ ប្រទេសកម្ពុជា ហើយនៅពេលនោះហើយដែល លោក Yamada មានឱកាសមកប្រទេសកម្ពុជាជាញឹកញាប់។ ដោយចិត្តស្រឡាញ់ សិល្បៈខ្មែរខ្លាំង លោក Yamada យ៉ាម៉ាដាបានបង្កើតសាលាសិល្បៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១២ ដែលមានឈ្មោះថា សាលាសិល្បៈយ៉ាម៉ាដា ដែលបង្កើតឡើងក្នុងគោលបំណង បណ្តុះបណ្តាលជំនាញ និង ជម្រុញទឹកចិត្តដល់សិល្បករខ្មែរ ស្រាឡាញ់ និង អភិតក្ស សិល្បៈខ្មែរឱ្យនៅគង់វង្ស។
លោក Yamada មានបច្ចេកទេសសិល្បៈប្លែកគួរជាទីចាប់អារម្មណ៍ ដែលសិល្បៈទាំងអស់របស់គាត់ត្រូវបានគូរឡើងដោយជក់ក្រដាសនៅលើឈើស្តើងៗ ដោយប្រើប្រាស់ម្សៅពីកំទេចថ្ម។ “ខ្ញុំតែងតែចាប់អារម្មណ៍ខ្លាំងអំពីសិល្បៈខ្មែរហើយខ្ញុំសង្ឃឹមថា ប្រជាជនខ្មែរទាំងអស់នឹងចូលរួមថែរក្សាសិល្បៈវប្បធម៌មួយនេះឲ្យបានល្អ។ ខ្ញុំចង់ឱ្យសិល្បករខ្មែរជំនាន់ក្រោយចូលរួមរក្សាសិល្បៈដ៏ស្រស់ស្អាតរបស់ពួកគេ ហើយខ្ញុំក៏បានសម្រេចចិត្តបង្កើតសាលាសិល្បៈមួយដែលមានឈ្មោះថា សាលាសិល្បៈយ៉ាម៉ាដា ក្នុងគោលបំណង បំផុសបំផុសការស្រាឡាញ់ អភិរក្ស សិល្បៈវប្បធម៌ខ្មែរ” នេះបើតាមសម្ដីលោក Yamada Takakazu។
សិល្បៈគំនូរ និង ប្រពៃណី គឺជាវត្ថុបំណងចម្បងមួយរបស់សូហ្វីតែលដែលមិនអាចរំលងបាន។ ក្នុងនាមជាអ្នកគាំទ្រយ៉ាងមុតមាំលើវិស័យនេះ សណ្ឋាគារយើងតែងតែបានចូលរួមចំណែកជ្រោមជ្រែងក្នុងការដាក់បង្ហាញស្នាដៃគំនូររបស់វិចិត្រកររខ្មែរជាច្រើនក្នុងមួយឆ្នាំៗ។ លោក Charles-Henri Chevet អ្នកចាត់ការទូទៅនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាបានលើកឡើងថា “ពួកយើងមានសេចក្តីសោមន្សយ៉ាងខ្លាំងក្នុងការរៀបចំបង្កើតឲ្យមានការតាំងពិព័រណ៍ទេពកោសល្យគំនូរជាថ្មីម្តងទៀតនៅក្នុងវិចិត្រសាលសិល្បៈរបស់យើងដែលជាចំណែកក្នុងការផ្សព្វផ្សាយសិល្បៈគំនូរនៅទីក្រុងភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាឱកាសដ៏ល្អមួយដល់អ្នកចូលរួមទស្សនាក្នុងការស្វែងយល់ពីអត្ថន័យនៃគំនូរនីមួយៗដែលឆ្លុះបង្ហាញពីគំនិត និងបរិស្ថានយើងរបស់វិចិត្រករ។”