Skip to content

វីង​ឈ្នះ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​រយៈពេល​បី​ឆ្នាំ​ជាប់គ្នា​

​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា​ ​ត្រូវ​បាន​ផ្តល់​កិត្តិយស​ជាមួយ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​(​ABA​)​ប្រចាំឆ្នាំ​ ​២០១៩​ ​ក្នុង​ប្រភេទ​ ​“​សហគ្រាស​សង្គម​ដែល​មាន​និរន្ត​ភាព​”​ ​នា​ថ្ងៃទី​ ​០២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​។​ ​នេះ​ជា​ឆ្នាំទី​បី​ហើយដែល​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ​នេះ​បាន​ទទួល​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​។​


​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឧបនាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​ឯ.ឧ​.​ ​Anutin​ ​Charnvirakul​ ​ដោយមាន​ចូលរួម​ពី​ប្រធាន​គណៈកម្មាធិការ​អ​ចិន្​រ្តៃយ៍​រួមគ្នា​ស្តី​ពី​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ធនាគារ​ ​(​JSCCIB​)​ ​លោក​ ​Kalin​ ​Sarasin​ ​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ ​លោក​ ​Supant​ ​Mongkolsuthree​ ​ក៏ដូចជា​ប្រធាន​សមាគម​ធនាគារិក​ថៃ​ ​លោក​ ​Predee​ ​Daochai​ ​។​


​លោកជំទាវ​ ​ម៉ៅ​ ​ចំណាន​ ​អគ្គនាយក​ប្រតិបត្តិ​ការ​ ​នៃ​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​បាន​ចូលរួម​ទទួល​ពានរង្វាន់​នៅក្នុង​កម្មវិធី​នេះ​។​ ​លោកជំទាវ​បាន​មានប្រសាសន៍​ថា​៖​ ​“​យើងខ្ញុំ​ពិត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ ​និយោជិក​ ​និង​ដៃគូ​អាជីវកម្ម​ជាច្រើន​ទៀត​។​ ​បើ​គ្មាន​ការចូលរួម​គាំទ្រ​ដ៏​ធំធេង​របស់​អ្នក​ទាំងអស់គ្នា​នោះ​ទេ​ ​ចក្ខុវិស័យ​របស់​វី​ងនឹង​មិន​ត្រូវ​បាន​ទទួលស្គាល់​ ​ព្រមទាំង​មានការ​រីកចម្រើន​មកដល់ពេលនេះ​ទេ​។​

​អ្ន​ក​ឧក​ញ្ញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​កុ្រមបឹ្រ​ក្សា​ភិបាល​នៃ​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​សមិទ្ធិ​ផល​ថ្ងៃនេះ​ពិតជា​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ ​និង​ការ​ខិតខំ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល​។​ ​ការ​ទទួលស្គាល់​មួយ​នេះ​គឺជា​ការជំរុញ​ទឹកចិត្ត​យើង​ឱ្យ​ខិតខំ​ដើរទៅ​មុខ​ទៀត​និង​បន្ត​នាំមក​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​តាមរយៈ​ផលិតផល​ថ្មី​ដែល​បំពេញ​តំរូវការ​អតិថិជន​របស់​យើង​”​ ​។​

​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ ​ASEAN​-​BAC​ ​ក្នុង​ឆ្នាំ​ ​២០០៧​ ​ហើយ​ជា​រៀងរាល់​ឆ្នាំ​ ​ពួកគេ​ទទួលស្គាល់​សហគ្រាស​សង្គម​ឆ្នើម​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ ​និង​បាន​ចូលរួម​វិភាគទាន​យ៉ាង​សំខាន់​ដល់​អ្នក​ខ្សត់ខ្សោយ​នៅក្នុង​សហគមន៍​នានា​របស់​ពួកគេ​។​

​លោក​ ​Manu​ ​Rajan​ ​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​បាន​ថ្លែង​ដោយ​មោទនភាព​ថា​៖​“​ខ្ញុំ​ពិតជា​មាន​នូវ​ត្រេកអរ​និង​សប្បាយរីករាយ​ឥតឧបមា​ដែល​អាច​គាំទ្រ​បេសកកម្ម​របស់​ក្រុមហ៊ុន​យើង​ប្រកបដោយ​ប្រសិទ្ធភាព​ ​ដែល​ការ​ធ្វើបែប​នេះ​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទចល័ត​សម្រាប់​ប្រជាជន​កម្ពុជា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​”​ ​។​

​កាលពី​ ​១០​ ​ឆ្នាំមុន​ ​វីង​ ​បាន​ចាប់ផ្តើម​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ ​ហើយក៏​បាន​បន្ត​អភិវឌ្ឍន៍​ខ្លួន​រហូត​មក​ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​ ​រួម​ទាំង​សេវាកម្ម​ជាច្រើន​ ​ដែល​កំពុង​ជំរុញ​កំណើន​នៃ​សង្គម​នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​វី​ងនៅ​តែ​ឈរ​នៅ​ជួរមុខ​គេ​នៃ​ទីផ្សារ​សេវា​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​និង​អេ​ឡិច​ត្រូ​និច​នៅក្នុង​ប្រទេស​ដែល​មាន​សេវា​គ្រប​ដណ្តប់​តាម​ស្រុក​ ​១០០​ ​ភាគរយ​ជាមួយ​ភ្នាក់​ងារ​វីង​ជាង​ ​៧០០០​ ​កន្លែង​ទូទាំង​ប្រទេស​។​ ​អតិថិ​ជ​នវីង​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ ​ទូទាត់​វិ​ក័យ​ប័ត្រ​ ​ផ្ទេរ​ប្រាក់​ ​ទិញទំនិញ​ពី​ហាង​តាម​អ៊ី​ន​ធឺ​ណេត​នៅ​ក្រៅប្រទេស​ ​កក់​សំបុត្រ​យន្តហោះ​ ​ទូទាត់​ថ្លៃ​អាហារ​តាមរយៈ​សេវាកម្ម​ ​WingPay​ ​ដែល​ជា​សេវាកម្ម​ទូទាត់ប្រាក់​ដោយ​ស្កេន​ ​QR​ ​កូដ​ ​ហើយក៏​អាច​ទទួល​បានការ​ផ្ញើ​ប្រាក់​ពី​ប្រទេស​ជាង​ ​២០០​ ​នៅ​ទូទាំង​ពិភពលោក​៕​


Leave a Reply

Your email address will not be published. Required fields are marked *