ភ្នំពេញ៖ គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីមួយដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី29 ខែតុលា ឆ្នាំ 2019 ដោយមានផ្ទះពាណិជ្ជកម្មប្រភេទA និងប្រភេទB មានតម្លៃចាប់ពី65800$ដុល្លារឡើងទៅ។
លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអាម៉ូរី បានមានប្រសាសន៍ឲ្យដឹងថា គម្រោង បុរី អាម៉ូរី 7មករានឹងត្រូវសាងសង់ឡើងលើផ្ទៃដី 32 ហិកតាស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល តាមបណ្តោយផ្លូវរដ្ឋ 7មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ 6A ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ 5 ។
លោកបន្តថា តំបន់នេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ អ្វីដែលពិសេសទៀតនោះ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អដូចនៅក្នុងទីក្រុង ដែលវាជាកត្តាទាក់ទាញឲ្យមនុស្សទៅរស់នៅច្រើន និងប្រកបអាជីវកម្ម។ ជាក់ស្ដែងតំបន់នេះ នាបច្ចុប្បន្ន នៅទីនោះប្រជុំដោយធនាគារ សាលារៀនអន្តរជាតិ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អៗជាច្រើនបម្រើឲ្យការរស់នៅកាន់តែប្រសើរ។ ហេតុផលទាំងនេះហើយ បានធ្វើឲ្យបុរី អាម៉ូរី 7មករា លេចរូបរាងនៅទីនេះ។
អគ្គនាយកបន្តទៀតថា បុរី អាម៉ូរី 7មករា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្កានុពល គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។
ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានដល់ទៅ 5% – 10% និងប័ណ្ណលាទសំណាង 2,999$ ព្រមទាំង
ទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់។
ហើយនឹងទទួលបានបន្ថែមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ 3,000 ដុល្លារសម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ដែលនឹងដាក់លក់ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ។
ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី1 ដីទំហំ 5 X 20ម
ជម្រើសទី2 ដីទំហំ 10ម X 20ម
ជម្រើសទី3 ដីទំហំ 20ម X 30ម
ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2
ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1
វីឡាកូនកាត់ E0+E1+E2
គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី 7មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ៖ 089 999 996។