ភ្នំពេញ នាថ្ងៃទី១៨ ខែ តុលា ក្រុមហ៊ុនXIAOMI បានធ្វើការសម្ពោធស្មាតហ្វូនNote8Pro ក្នុងតម្លៃចាប់ពី ២៣៩ ដុល្លារអាមេរិចឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ នេះជាការនាំយកស្មាតហ្វូនកម្រិតថ្នាក់កណ្តាលប្រភេទKingដែលទទួលបានការគាំទ្រខ្ពស់ក្នុងប្រទេសចិនមកកាន់កម្ពុជា ។ នេះជាម៉ូដែលស្មាតហ្វូនដំបូងក្នុងទីផ្សារកម្ពុជាដែលមានកាមេរ៉ារហូតដល់64MP ។ Note 8 Proមានបំពាក់កាមេរ៉ា៤គ្រាប់ និងបច្ចេកទេសប្រព័ន្ធ Liquid Cool ដែលនៅពេលអ្នកប្រើប្រាស់ថតរូប លេងហ្គេមនិងប្រើប្រាស់មុខងារផ្សេងៗអាចទទួលបានបទពិសោធន៍ដូចពិតៗ ។
លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ស្មាតហ្វូនប្រភេទRedmi Note គឺជាប្រភេទស្មាតហ្វូនដែលទទួលបានការពេញនិយមជាខ្លាំង មកដល់ពេលនេះក្នុងពិភពលោកមានអ្នកប្រើប្រាស់លើសពី១០០លាននាក់ហើយ គួររំលឹកផងដែលថាRedmi Note7ដែលបានសម្ពោធជាផ្លូវការនៅកម្ពុជាក្នុងខែមេសា ក៏បានផ្លាស់ប្តូរអត្ថន័យនៃគុណភាពនិងរូបរាងស្មាតហ្វូនកម្រិតកណ្តាលពីបុរាណកាលមកផងដែរ Note7បាននាំយកកាមេរ៉ា48MPនិងមុខងារមួយចំនួនដែលមានតែនៅម៉ាស៊ីនFlagshipមកដាក់ក្នុងស្មាតហ្វូនកម្រិតកណ្តាលនេះ មកដល់ពេលបច្ចុប្បន្នប្រភេទ Note7នេះបានលក់ចេញលើសពី ២០លានគ្រឿងក្នុងទីផ្សារពិភពលោកទំាងមូលហើយ ។ អតិថិជន XIAOMI ពិតជាពេញចិត្តខ្លាំងលើផលិតផលប្រភេទនេះ ក៏មានការរំពឹងចំពោះNote8និងNote8Pro ដែលនឹងមានការUpdateទាំងស្រុងហើយនឹងបង្ហាញមុខនៅទីផ្សារឆាប់ៗនេះ ។
សមត្ថភាពថតរូបជាមួយនឹងកាមេរ៉ា៤គ្រាប់ 64MPពិតជាអស្ចារ្យគ្មានអ្វីប្រៀប
Redmi Note8 Pro មានសមត្ថភាពថតរូបច្បាស់ល្អជាមួយ64MP ដែលអាចថតបានភាពលម្អិតច្បាស់ៗល្អ ទោះយកទៅព្រីនជាPosterប្រវែង3,26ម៉ែត្រក៏នៅតែមានភាពច្បាស់លើរូបភាពទាំងស្រុង ។ ក្នុងនោះប្រើនូវបច្ចេកទេស1.6μm ៤រួម១ Super Pixel ដែលថតរូបអាចទទួលបានពន្លឺកាន់តែល្អ ហើយមានភ្ជាប់ការថតរូបពេលរាត្រីដែលធានាលើការថតរូបពេលរាត្រីនៅតែទទួលបានលទ្ធផលល្អ ។ ស្របពេល ទទួលបានកាមេរ៉ា 8MP ultra-wide angleជាមួយនឹងទេសភាព120° កាមេរ៉ា macro និង depth sensor 2MPរួមជាមួយគ្នាផ្តល់នូវបទពិសោធន៍លើការថតរូបដែលគួរអោយភ្ញាក់ផ្អើលបំផុត ។
ចំពោះកាមេរ៉ាមុខ 20MP ផ្សំនឹងបច្ចេកទេសAIពិសេសធ្វើអោយការ selfiesប្រៀបដូចនឹងអ្នកជំនាញខាងselfies មាននូវមុខងារEditរូបថត និង face unlock ។
រូបរាងរចនាឡើងយ៉ាងល្អប្រសើរដែលអាចធានាលើគុណភាពប្រើប្រាស់រយៈពេលវែង
ផ្នែកមុខនិងក្រោយនៃRedmi Note8 Proបានប្រើនូវ Corning® Gorilla® Glass ជំនាន់5 ដែលនឹងមានសមត្ថភាពការពារខ្លាំងលើការឆ្កូតនិងការធ្លាក់ដោយអចេតនា ។ ស្របពេល Note8Pro ឈានដល់កម្រិតការពារទឹក IP52 ដែលនឹងការពារទូរស័ព្ទនៅក្រោមភ្លៀងនិងការសើមពីការបែកញើស ។
Note8Pro រចនាចេញដោយមានអេក្រង់ 6.53” FHD+ Dot Drop និងមានការស្កេនដៃនៅផ្នែកខ្នង មាន91.4%នៃផ្ទៃមុខជាផ្ទៃអេក្រង់។ ចំពោះអេក្រង់ក៏បានបំពាក់នូវ TÜV Rheinlandដែលមានសមត្ថភាពការពារភ្នែក ។ Note8 Pro រូបរាងពីកញ្ចក់និងបំពាក់នូវ glossy frame និង precise G3 curvature ដែលផ្តល់នូវរូបរាងដ៏លេចធ្លោស្រស់ស្អាតក្រៃលែង ។ មាន៣ពណ៌ ប្រផេះ(Mineral Grey) ពណ៌ស (Pearl White)និងពណ៌បៃតង (Forest Green) ដែលអាចបំពេញតម្រូវការដល់គ្រប់អតិថិជន។
ទទួលបទពិសោធន៍នឹងការលេងហ្គេមបែបជំនាញ
Redmi Note8 Proបានប្រើនូវChip MediaTek Helio G90Tដែលថ្មីបំផុត មាន 8 core CPU ហ្វេក្រង់ស៍ឈានដល់ 2.05GHz GPUគឺMali-G76 3EEMC4 GPUជាហ្វេក្រង់ស៍800MHz ដោយស្វ័យប្រវត្តិ AIអាចកើនដល់ទំហំ1TMACs ដែលអាចធានាដល់ការទទួលបទពិសោធន៍ក្នុងការលេងហ្គេមដ៏ល្អបំផុត ។
ទំហំថ្ម4500mAh ធានាប្រើប្រាស់បានយូរ
Note8Pro បានរចនាដោយបំពាក់នូវថ្មដែលមានទំហំធំដល់ទៅ4500mAh នេះគឺម៉ូដែលRedmi Noteដែលមានទំហំថ្មធំជាងគេ លើសពីនេះប្រព័ន្ធSoftwareមាននូវសមត្ថភាពសំចៃថ្មនិងមានការគ្រប់គ្រងលើពន្លឺ ដែលបានផ្តល់ប្រសិទ្ធិភាពខ្ពស់ក្នុងការរក្សាថ្ម ។ ចំពោះការបញ្ចូលថ្ម Note8Pro ផ្តល់នូវបច្ចេកទេសបញ្ចូលថ្មលឿន18W គាំទ្រដល់មុខងារច្រើន NFC IR blaster និងខ្សែកាស(headphone)ប្រវែង3.5mm ។
តម្លៃនិងកាលបរិច្ឆេទចេញលក់៖
Redmi Note8 Proមាន៣ពណ៌ ប្រផេះ(Mineral Grey) ពណ៌ស (Pearl White)និងពណ៌បៃតង (Forest Green) ដែល6GB+64GBមានតម្លៃ ២៣៩ដុល្លារអាមេរិច 6GB+128GBមានតម្លៃ២៦៩ ដុល្លារអាមេរិច ។
ការបើកលក់ស្មាតហ្វូន Redmi Note8 Pro នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៩ ខែតុលានេះតទៅ អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅគ្រប់ Mi Stores, ហាងលក់ទូរសព្ទដៃនីកា និង ធិច ហ្សូន,លោក ទូច ប៊ុនរី (តំណាងចែកចាយ: សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ, កំពង់ចាម) ហាងលក់ទូរសព្ទដៃVTH (តំណាងចែកចាយ: រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ) និង តាមហាងលក់ទូរសព្ទដៃទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop និង Tinhtinh Online Shop ។
ទូតឆន្ទៈម៉ាកផលិតផល ៖
នៅក្នុងការសម្ភោធនេះ ក្រុមហ៊ុន XIAOMIបានចុះកិច្ចសន្យាលើទូតឆន្ទៈម៉ាកផលិតផលជាមួយលោក Arrow Plas លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានណែនាំថា “បច្ចុប្បន្ន លោក Arrow Plas ជាតារាដ៏ល្បីនិងពេញនិយមក្នុងវិស័យសិល្បៈ ដែលមានសមាជិកក្រុមប្រុស៤និងស្រី៤រូប ពួកគាត់តំណាងនូវភាពយុវវ័យ ភាពស្វាហាប់ ស្របនឹងវប្បធម៌ក្រុមហ៊ុនXIAOMI ពួកយើងជឿជាក់ថានាថ្ងៃអនាគតយើងនឹងធំធាត់ជាមួយគ្នា ”
អំពី XIAOMI
ក្រុមហ៊ុន XIAOMI បង្កើតឡើងក្នុងខែ មេសា ឆ្នាំ ២០១០ និងនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ បានចូលទីផ្សារភាគហ៊ុននៅឯសាខាកណ្តាលនៃ Hong Kong Stock Exchange ។ ក្រុមហ៊ុន XIAOMI ផ្តោតសំខាន់ទៅលើស្មាតហ្វូននិងSmart Hardware តាមរយៈការតភ្ជាប់វេទិកាអ៊ិនធើណិត(IOT)ទៅនឹងក្រុមហ៊ុនអ៊ិនធើណិត ។
ចក្ខុវិស័យរបស់ក្រុមហ៊ុន XIAOMIគឺ “ធ្វើជាមិត្តរបស់អ្នកប្រើប្រាស់ ធ្វើការក្រុមហ៊ុនដែលអស្ចារ្យក្នុងចិត្តអ្នកប្រើប្រាស់” ខិតខំច្នៃប្រឌិត ផ្តល់នូវគុណភាពនិងប្រសិទ្ធិភាពខ្ពស់ស្របពេលគ្នា ។ ក្រុមហ៊ុនខិតខំជានិច្ច ដើម្បីបង្កើតនូវសម្មិតិផលដ៏អស្ចារ្យរួមជាមួយតម្លៃដែលសមរម្យ ផ្តល់ដល់បុគ្គលគ្រប់រូបក្នុងពិភពលោកអាចឆ្លងតាមរយៈបច្ចេកវិទ្យាថ្មីទទួលបានការរស់នៅកាន់តែប្រសើរ ។
បច្ចុប្បន្នក្រុមហ៊ុន XIAOMIគឺជាម៉ាកស្មាតហ្វូនធំលំដាប់ទី៤លើពិភពលោក ហើយបានបង្កើតវេទិកាអ៊ិនធើណិត(IOT) ដ៏ធំលើពិភពលោក ដែលបានតភ្ជាប់ឧបករណ៍អេឡិចត្រូនិចច្រើនជាង171លានប្រភេទក្នុងវេទិកានេះ ក្នុងនោះមិនរួមបញ្ចូលស្មាតហ្វូន និង កុំព្យូទ័រយួរដៃ ។ បច្ចុប្បន្ន ផលិតផលXIAOMI បានចែកចាយក្នុងទីផ្សារពិភពលោកមានច្រើនជាង ៨០កន្លែង និងបានទទួលស្គាល់យ៉ាងខ្លាំងក្នុងទីផ្សារជាច្រើន ។