ភ្នំពេញ ៖ យុវសិស្សម្នាក់មានឈ្មោះ ហួន វិចិត្រា រៀននៅថ្នាក់ទី១០ នៃអនុវិទ្យាល័យត្នោតជុំ បច្ចុប្បន្នរស់នៅភូមិត្រពាំងស្លា ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានសំណាងបានឈ្នះរង្វាន់ធំ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ។
ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋានដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រខាងលើនេះ យុវសិស្សរូបនេះបានបញ្ជាក់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃបន្ទាប់ពីត្រឡប់មកពីរៀន ប្អូនតែងទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទាន ព្រោះមានរសជាតិឆ្ងាញ់។ ដោយឡែកសម្រាប់ការឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នេះ គឺកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលមកពីរៀនវិញ ប្អូនបានទិញ ភេសជ្ជៈ ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលនៅជិតផ្ទះទទួលទាន លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ ប្អូនពិតជារំភើបជាខ្លាំង ហើយបានស្រែកហៅឪពុកម្តាយ និងអ្នកជិតខាងឱ្យជួយមើល និងទូរស័ព្ទផ្តល់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នឹងក្រវិលកំប៉ុងតែម្ដង។ យុវសិស្សរូបនេះបានបន្តទៀតថា សម្រាប់ទឹកប្រាក់១០០លានរៀលនេះ ប្អូននឹងប្រគល់ជូនម្ដាយដោះស្រាយជីវភាពគ្រួសារទាំងអស់។
ដោយឡែកអ្នកស្រី ស៊ឹង វណ្ណៈ ដែលត្រូវជាម្ដាយរបស់យុវសិស្សខាងលើនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះជីវភាពគ្រួសារគឺមានភាពលំបាក ដោយសារតែខ្លួនមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ហើយប្ដីមានមុខរបរជាជាងសំណង់។ ចំពោះទឹកប្រាក់១០០លានរៀលដែលទទួលបានពីការឈ្នះរង្វាន់ខារ៉ាបាវនៅពេលនេះ គឺពិតជាមានសារសំខាន់ចំពោះគ្រួសារខ្លាំងណាស់ ដែលបន្ទាប់ពីទទួលបានថវិការង្វាន់នេះ អ្នកស្រីនឹងយកទៅសង់បំណុលគេ ហើយទុកមួយចំនួនបង្កើតអាជីវកម្មលក់ដូរនៅផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕