ភ្នំពេញថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៩៖ បើនិយាយពីទូរទស្សន៍គឺធ្វើឱ្យយើងនឹកឃើញដល់ទសវត្សរ៍ទី ២០ នៃទូរទស្សន៍ ស-ខ្មៅ ប្តូរ និងបញ្ជាប៉ុស្តិ៍ដោយប្រើដៃដំបូងគេបង្អស់ក្នុងពិភពលោក។ រហូតដល់ពាក់កណ្តាលទសវត្សរ៍ទី ៦០ ទើបអាចមានទូរទស្សន៍ពណ៌មើលប៉ុន្តែវាមិនមានភាពទូលំទូលាយឡើយ!
“អនាគតដើរមិនទាន់បច្ចេកវិទ្យា” គឺជាអ្វីដែលលោកអ្នកតែងតែនិយាយ នឹកស្មានមិនដល់ ហើយកោតសរសើរពីភាពអស្ចារ្យបំផុតនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុតក្នុងពិភពលោក! ជាក់ស្តែងលោកអ្នកដែលធ្លាប់ឆ្លងកាត់ទូរទស្សន៍ចាប់តាំងពី ស-ខ្មៅ និងទូរទស្សន៍ពណ៌ជាមួយនឹងកញ្ចក់ប៉ោងមកមុខ គូទទយទៅក្រោយ មានអង់តែននៅពីលើសម្រាប់ចាប់ប៉ុស្តិ៍ជាដើមនោះប្រាកដជាចងចាំបានយ៉ាងច្បាស់!
ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំ និងបង្ហាញជូននូវស្តេចកំពូលទូរទស្សន៍ដែលដើរលឿនជាងអនាគត និងកំពុងធ្វើឱ្យពិភពលោកមិនអស់ចិត្ត ស្ងើចសរសើរពី “វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ” ក្នុងការបង្ហាញនូវបទពិសោធន៍ការកម្សាន្តជាមួយនឹងកំពូលសាច់ម៉ដ្ឋនៃរូបភាព និងពណ៌ដ៏រស់រវើករបស់ Samsung QLED 8K ស៊េរី (Q900R)!
សូមបញ្ជាក់ថាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយបំផុតនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត (Super Cool…! Super Premium) និងមានលក្ខណៈផ្ចិតផ្ចង់ជាទីបំផុតដើម្បីធ្វើឱ្យលោកអ្នកទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានដែលអនាគតមិនអាចរត់តាមទាន់បានឡើយ! និយាយកាត់ឱ្យខ្លីទៅប្រសិនបើលោកអ្នកជាអ្នកតាមដាន និងចូលចិត្តបច្ចេកវិទ្យាថ្មីៗខ្ញុំសូមឱ្យលោកអ្នកមកសាក ជាមួយនឹង Samsung QLED 8K ស៊េរី (Q900R)!
* Real 8K Resolution
ជាបច្ចេកវិទ្យាដែលផ្តល់រូបភាពធំច្បាស់ល្អឥតខ្ចោះក្នុងកម្រិត 8K ជាមួយនឹងកម្រិតបង្ហាញរូបភាពរហូតដល់ 33 លាន ភិចស៊ែលឯណោះ! មានន័យថាទោះបីជាលោកអ្នកយកភ្នែកដក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ក៏រូបភាពមិនបែក ឬព្រាលឡើយ!
* 8K AI Upscaling
ជាបច្ចេកវិទ្យា(AI) ដែលជួយបំលែង ដុសខាត់ កម្រិតរូបភាពពី 1080 ឬ 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែករហូតដល់កម្រិត 8K ដូច Footage 8K ដើម យ៉ាងដូច្នេះដែរ! ឡូយ…មិនគួរឱ្យជឿមែន!
* Quantum Processor 8K
ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ដែលមានតែមួយគ្មានពីរក្នុងពិភពលោកក្នុងការជួយផ្គត់ផ្គង់កម្រិតពណ៌ និងកម្រិតបង្ហាញរូបភាពឱ្យកាន់តែច្បាស់ក្នុងកម្រិត 8K ពិតៗយ៉ាងត្រឹមត្រូវបំផុត!
* Quantum HDR 4000
មុខងារ និងបច្ចេកវិទ្យានេះគឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏សាច់រូបភាព និងវីដេអូនៅតែច្បាស់ដិតល្អឥតខ្ចោះដដែល!
* Q Style
នេះគឺជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ជាមួយនឹងជញ្ជាំងស្ទើតែគ្មាចន្លោះជួយឱ្យជញ្ជាំងមានភាពស្អាតប្លែក និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទិញតុឡើយ!
* One Connect & invisible
ជារបកគំហើញថ្មីដែលធ្វើឱ្យមានភាពងាយស្រួល មានរបៀបរៀបរាយដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ! ទាំងរន្ធ USB, HDMI, ឬ អ្វីផ្សេងៗទៀតក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់!
* Ambient Mode (Magic Screen)
ទូរទស្សន៍ Samsung QLED 8K (Q900R) មិនត្រឹមតែសម្រាប់មើលកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍សម្រាប់តាំងលម្អគេហដ្ឋានឱ្យកាន់តែទាក់ទាញស្រស់ស្អាតផងដែរ ហើយអ្នកក៏អាចកំណត់ការបង្ហាញរូបភាពបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមតម្រូវការរបស់លោកអ្នកបានផងដែរ។
* Air Play Connection
Samsung QLED 8K (Q900R) សេរីថ្មីនេះអ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតទៅកាន់អេក្រង់ទូរទស្សន៍បានផងដែរ។
ជាចុងក្រោយសម្រាប់អតិថិជនទាំងអស់ដែលតែងតែដើរទាន់បច្ចេកវិទ្យទំនើបរបស់ សាមសុង ឬក៏មានបំណងចង់ទទួលបាននូវបទពិសោធន៍ដដ៏មហស្ចារ្យនេះអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង។
សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរតាមដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !