ក្រុមការងារ “គម្រោងសុបិនស្រ្តី” មានកិត្តយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមការងារគម្រោងសុបិនស្រ្ដី សហការជាមួយក្រុមហ៊ុន Sourire Pro and Ars Co.,ltd (SPA) នឹងរៀបចំកម្មវិធី ការប្រកួតរចនាម៉ូត សុបិនស្ដ្រី លើកទី៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “ភាពអស្ចារ្យនៃប្រទេសកម្ពុជា”។
កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅ៖
១. រៀបចំការប្រកួតប្រជែងរចនាសម្រាប់នារីខ្មែរជារៀងរាល់ឆ្នាំដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យឥតខ្ចោះប្រចាំប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ
២. ផ្ដល់ឱកាសទៅដល់ស្រ្តីខ្មែរ និងជួយពួកគាត់ដើម្បីសិក្សាទៅលើជំនាញសិល្បៈផ្សេងៗដូចជារចនាក្រាហ្វិក និងការបង្កើតមុខរបរដោយខ្លួនឯងតាមរយៈកម្មវិធីយើង
៣. រួមបញ្ជូលការរចនារបស់ស្រ្តីជាមួយនឹងក្រុមហ៊ុនផ្សេងៗបូកផ្សំនឹងការយកការរចនាទៅប្រើប្រាស់នៅលើផលិតផលដែលអាចជួយគាំទ្រដល់ស្នាដៃរចនារបស់ស្រ្តីខ្មែរ
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១០មក មានបេក្ខនារីចំនួណ ១,៤៦៨នាក់បានដាក់ស្នាដៃមកកាន់ការប្រកួតរចនាម៉ូតនេះ ជាមួយនឹងស្នាដៃចំនួន ២,៦៤២។
កម្មវិធីនេះនឹងរៀបចំឡើងចំនួន ០៤វគ្គ។ ក្រុមការងារយើងខ្ញុំនឹងរៀបការប្រកួតជម្រុះវត្តដំបូងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ សម្រាប់ការដាក់ការរចនាដំបូងរបស់បេក្ខជន។ បន្ទាប់មកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ យើងខ្ញុំនឹងអញ្ជើញបេក្ខជនជាប់ជម្រុះលើកទី១ ចូលរួមសិក្ខាសាលាណែនាំបន្ថែមដើម្បីត្រៀមចូលរួមនៅវគ្គចម្រុះចុងក្រោយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីជ្រើសរើសនូវជ័យលាភីរួច យើងខ្ញុំនឹងប្រកាសលទ្ធផលជ័យលាភីដែលត្រូវជាប់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ចំពោះរង្វាន់ ជ័យលាភីចំណាត់ថ្នាក់លេខ១នឹងទទួលបានរង្វាន់១០០០ដុល្លារ ចំណាត់ថ្នាក់លេខ២នឹងទទួលរង្វាន់៣០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣នឹងទទួលរង្វាន់១០០ដុល្លារ និងរង្វាន់លួងចិត្តជាច្រើនទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសង្ឃឹមថា អ្នកសារព័ត៌មានជាតិ អន្តរជាតិ សាធារណជន នឹងចូលរួមជួយផ្សព្វផ្សាយទៅដល់ស្រ្តីដែលមានទេពកោសល្យខាងរចនាម៉ូតនៅប្រទេសកម្ពុជាដើម្បីដាក់ស្នាដៃចូលរួមប្រកួត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរសព្ទ ០១១ ៨៦៩ ៥០៤ / ០៧០ ៩៦១ ៥៩២ ឬតាមរយៈសារអេឡិចត្រូនិdreamgirlsdesigncontest@gmail.com ។
និងទំនាក់ទំនងផ្ទាល់៖
SOURIRE PRO AND ARTS Co.,LTD
អាចទំនាក់ទនង : +855-12 617 222 / 081 222 617 / 011 869 504
FACEBOOK: Dreamgirlsdesigncontest
Email: vattey.spa@gmail.com
សូមអរគុណ!!