គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានសេចក្តីសោមនស្សសូមជម្រាបជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា ប្រាសាក់ បានបើកឱ្យដំណើរការការិយាល័យសាខាចំនួន 1 បន្ថែមទៀត គឺសាខាស្វាយក្រវ៉ាន់ ដែលមានទីតាំងនៅខាងត្បូងសាលាខេត្តកំពង់ស្ពឺចម្ងាយប្រហែល 300 ម៉ែត្រក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក សាយ សូនី នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបរីករាយដែលបានពង្រីកបណ្តាញការិយាល័យរបស់យើងឱ្យខិតជិតអតិថិជន ដើម្បីបម្រើសេវាធនាគារជូនប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាពជាមួយនឹងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបពីប្រាសាក់។ ការបើក គណនីសន្សំ នៅប្រាសាក់នៅថ្ងៃនេះ អតិថិជនអាចផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់តាមលេខសម្ងាត់ទៅអ្នកគ្មានគណនី ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗដោយមិនអស់កម្រៃសេវា»។
ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសប់ប្រមាណជា 25 ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ប្រាសាក់បាននិងកំពុងរីកចម្រើនប្រកបដោយសក្តានុពលជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងមានភាពបត់បែន វិសាលភាពនៃបណ្តាញការិយាល័យ និងអេធីអឹមគ្របដណ្ដប់ទូទាំងប្រទេស និងបច្ចេកវិទ្យាឌីជីថលហិរញ្ញវត្ថុ។ សេវាហិរញ្ញវត្ថុដែលប្រាសាក់ផ្តល់ជូនមាន ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗទៀត។
អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាស្វាយក្រវ៉ាន់ ឬ អាចរកទីតាំងសាខាតាម https://goo.gl/maps/cPed9eM3NxwDbRN4A
អំពីប្រាសាក់
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជិត 8,200 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម ឬ ត្រូវការប្រើប្រាស់កម្ចីពីប្រាសាក់ សូមទាក់ទងតាមទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh ។