• “WONDERFUL 28 – LIFESTYLE, WINE & DINE EXPO” នឹងត្រូវធ្វើឡើងជាលើកដំបូងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០១៩ ។
• ការបូកបញ្ចូលទាំងគំនិតនៃការតាំងពិព័រណ៍ពាណិជ្ជកម្មដែលបង្ហាញពីរបៀបរស់នៅដ៏មានកិត្យានុភាព ផលិតផលស្រានិងអាហារ និងសេវាកម្មដ៏មានវិជ្ជាជីវៈ រួមជាមួយនឹងការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃជាប់គ្នាផងដែរ “WONDERFUL 28 ” នឹងក្លាយជាទីចាប់អារម្មណ៍របស់រាជធានីភ្នំពេញក្នុងខែតុលា។
• ការនាំមកនូវគំនិតថ្មីនៃស្តង់ដាររស់នៅនេះ នឹងធ្វើអោយព្រឹត្តិការណ៍មួយនេះប្រព្រឹត្តទៅដោយជោគជ័យសម្រាប់របៀបរស់នៅល្អប្រសើរនៅក្នុងយុគសម័យថ្មី។
[ភ្នំពេញ, កម្ពុជា, ១១ កញ្ញា ២០១៩] វិថីទី ២៨ - WONDERFUL 28 – LIFESTYLE, WINE & DINE EXPO គឺជាពិព័រណ៍អាហារនិងភេសជ្ជៈដ៏ធំបំផុត និងពេញនិយមបំផុតដែលរៀបចំឡើងដោយសមាគមហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអន្តរជាតិ (InFEA) ឧបត្ថម្ភដោយធនាគារកាណាឌីយ៉ាភីអិលស៊ី , Wonder Capital Group ។ គំនិតនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយក្រសួងទេសចរណ៍និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីរបៀបរស់នៅប្រកបដោយកិត្យានុភាពនៅក្នុងប្រទេសកម្ពុជា។ ដើម្បីប្រារព្ធធ្វើចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះបាននាំយកអ្នកផ្គត់ផ្គង់ក្នុងស្រុកនិងអន្តរជាតិទាំងអស់មកបង្ហាញនូវអ្វីដែលល្អបំផុតនៅក្នុងកម្រិតរបស់ខ្លួន។
ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់អាជីវកម្មក្នុងស្រុក និងអន្តរជាតិក៏ដូចជាការបង្កើតបរិយាកាសសហគមន៍ប្រកបដោយភាពរស់រវើកនិងទាក់ទាញសម្រាប់ប្រជាជនគ្រប់វ័យនិងជាតិសាសន៍ទាំងអស់ទទួលបានភាពរីករាយ។ នៅក្នុងការតាំងពិព័រណ៍នឹងមានការចូលរួមពីស្តង់តាំងបង្ហាញចំនួន ៣០០ ស្តង់ ដែលមានទំហំប្រហែលជា ២,០០០ ម៉ែត្រការ៉េនិងមានគោលបំណងទាក់ទាញអ្នកជំនួញជាង ២៨.០០០ នាក់។ ជាលើកដំបូងនៅប្រទេសកម្ពុជាព្រឹត្តិការណ៍នេះក៏នឹងមានកម្មវិធីប្រគំតន្ត្រីចំនួន ៣ ថ្ងៃជាប់ៗគ្នាផងដែរ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការីនីមកពីគ្រប់ផលិតកម្មសំដែងជូន រៀងរាល់យប់ដើម្បីឱ្យអ្នកទស្សនាទាំងអស់ទទួលបានភាពរីករាយ។ ការប្រគុំតន្រ្តីរួមផ្សំជាមួយ បែបបទអាហារតាមដងផ្លូវពិតជាអាចជួយបង្កើនបរិយាកាសព្រឹត្តិការណ៍និងផ្តល់នូវបទពិសោធន៍មួយបែបដែលមិននឹកស្មានដល់។ គាំទ្រដោយក្រសួងទេសចរណ៍ ការផ្ដល់ជូននូវចំណីអាហារតាមផ្លូវនេះ នឹងនាំមកនូវរូបភាពផ្សេងៗគ្នានៃមុខម្ហូបតាមចិញ្ចើមផ្លូវតាមតំបន់ហើយត្រូវបានបង្ហាញតាមស្តង់ដារថ្មី។ ព័ត៌មានលម្អិតនៃការប្រគំតន្ត្រីនឹងត្រូវប្រកាសនៅដំណាក់កាលក្រោយ។
ព័ត៌មានខ្លះអំពីពិព័រណ៍នេះមានដូចជា៖
• បែបបទរស់នៅ៖ រចនាផ្ទៃខាងក្នុងនិងការតុបតែង ការថែរក្សាសម្រស់និងសុខភាព ផលិតផលលាងសម្អាតនិងបោកគក់ ឧបករណ៍ក្នុងសួនច្បារនិងក្រៅផ្ទះ និងគ្រឿងផ្ទះបាយ
• អាហារនិងភេសជ្ជៈ៖ ហាងនំប៉័ងនិងចំណីសត្វ ហាងកាហ្វេនិងតែ សាច់និងគ្រឿងសមុទ្រ ស្រាបៀរនិងស្រា។
• វេទិកាឱកាសអាជីវកម្ម៖ សិក្ខាសាលាដ៏មានជំនាញ ការចែករំលែកបទពិសោធន៍ល្អៗពីអន្តរជាតិ ការផ្គូផ្គងអាជីវកម្ម និងទីប្រឹក្សាជំនាញសេវាកម្ម។
វេបសាយផ្លូវការ WONDERFUL 28៖ https://wonderful28.com/
នៅក្នុង WONDERFUL 28 យើងបង្កើតឱកាស បទពិសោធន៍ និងស្តង់ដារថ្មី។ យើងទទួលស្វាគមន៍ទាំងបុគ្គល និងក្រុមហ៊ុនទាំងអស់ឱ្យចូលរួមនិងទស្សនាពិព័រណ៍នេះដោយណែនាំពី បទពិសោធពីរដ៏ល្អបំផុតដើម្បីចែករំលែក៖
MESONG នៅក្នុង WONDERFUL 28:
ការវិនិយោគពីក្រុមហ៊ុន WONDER DEVELOPMENT ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហុងកុង MESONG គឺជាគម្រោងដំបូង ដែលជាសញ្ញានៃកាអភិវឌ្ឍន៍ធនធានដែលតំណាងឱ្យយុគសម័យថ្មីនៃជីវភាពរស់នៅស្ដង់ដា និងមានកិត្យានុភាព។ ដោយមានការគាំទ្រពីបច្ចេកវិទ្យាលំដាប់ពិភពលោកនៅក្នុងរចនាសម្ព័ន្ធវិស្វកម្ម MESONG ត្រូវបានគេកំណត់គោលដៅជាខុនដូខ្ពស់ជាងគេដែលមានទីតាំងស្ថិតនៅ CBD នៃរាជធានីភ្នំពេញ ដោយរួមបញ្ចូលគ្នារវាងការរស់នៅបែបទំនើប តំបន់ពាណិជ្ជកម្ម និងក្លឹបកំសាន្តដ៏ប្រណិត ហើយវាជានិមិត្តរូបនៃរបៀបរស់នៅដ៏សម្បូរបែបនិងធ្វើឱ្យមានភាពប្រណិតតាមស្តង់ដារ។ ការប្រមូលអ្នកជំនាញដែលទទួលបានពានរង្វាន់ពីជុំវិញពិភពលោករួមមាន NOVO ARCHITECTS, MOTT MACDONALD, SANBASE CORPORATION, STUDIO 5 INTERNATIONAL, KEYSTONE-SAVILLS & CURRIE & BROWN, គម្រោងធានាបាននូវការចែកចាយប្រកបដោយគុណភាពខ្ពស់រួមជាមួយបទពិសោធ និងស្ទីលដែលធ្វើអោយលោកអ្នកឈានទៅកម្រិតបន្ទាប់។ WONDER DVELOPMENT ជាសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិគ្រប់គ្រងដោយ WONDER CAPITAL GROUP ដែលជាក្រុមហ៊ុនសាជីវកម្មមានអាជ្ញាប័ណ្ណក្រោមគណៈកម្មការ មូលប័ត្រនិងអនាគត នៃហុងកុង។ ក្រុមអ្នកគ្រប់គ្រងមានបទពិសោធវិនិយោគអចលនទ្រព្យជាង ២០ ឆ្នាំហើយបានកាន់តួនាទីប្រតិបត្តិអាស៊ី - ប៉ាស៊ីហ្វិកសម្រាប់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិសកលដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រង។ ជាមួយដៃគូដែលទុកចិត្តនិងមានជំនាញនិងវិជ្ជាជីវៈខ្ពស់នេះ MESONG ពិតជានឹងបង្កើតឱកាសវិនិយោគពិសេសសម្រាប់អ្នកដែលគ្មានជំនាញនិងមានឆន្ទៈក្នុងការស្វែងយល់។ សូមចូលមើលគេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិត https://www.mesong.com/
សម្ព័ន្ធរថយន្តដឹកទំនិញម្ហូបអាហារក្នុង WONDERFUL 28:
ជាមួយនឹងការសម្របសម្រួលដោយInFEA គំនិតថ្មីនៃការគ្រប់គ្រងប្រតិបត្តិការF&B នឹងត្រូវបានបង្កើតឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលរួមមានការផ្តល់ដំបូន្មានប្រកបដោយវិជ្ជាជីវៈលើប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ ការគ្រប់គ្រងអនាម័យ ការជ្រើសរើសទីតាំងប្រតិបត្តិ ការធ្វើស្ថិតិនិងការស្រាវជ្រាវ ការបញ្ចុះតម្លៃ ការដឹកជញ្ចូនជាដើម។ គម្រោងនេះក៏បានកំណត់គោលដៅក្នុងការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការ ដែលអាចតាមដានទីតាំងនិងការប្រមូលទិន្នន័យការលក់តាមពេលវេលាជាក់ស្តែងតាមរយៈបណ្តាញទូរស័ព្ទចល័ត 4G ។ ទិន្នន័យធំៗ ដែលប្រមូលបាននឹងត្រូវបានវិភាគដើម្បីបង្កើនការគ្រប់គ្រងការលក់ ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ចូន និងការគ្រប់គ្រងស្តុកក្នុងពេលវេលាជាក់ស្តែង។ ប្រព័ន្ធប្រតិបត្តិការត្រូវបានរចនាឡើងដោយក្រុមហ៊ុនព័ត៌មានវិទ្យាដែលមានមូលដ្ឋាននៅហុងកុងនិងគាំទ្រដោយក្រុមនិស្សិតសាកលវិទ្យាល័យក្នុងស្រុកមួយក្រុម។ គំរូដំបូងនៃឡានដឹកអាហារចល័ត ឡានលក់ការ៉េម ក្រោមគំនិតប្រតិបត្ដិការនេះនឹងត្រូវបានបង្ហាញនៅ WONDERFUL 28 និងបង្ហាញតាមរបៀបដែលលើសពីការរំពឹងទុករបស់អ្នក។ ពិព័រណ៍នេះនឹងបង្ហាញពីលទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការក្នុងយុគសម័យថ្មីហើយនឹងក្លាយជាស្តង់ដារថ្មីក្នុងប្រតិបត្តិការអាជីវកម្ម។