ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ និងការកើនឡើងនៃចំនួនអតិថិជន ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានសេចក្តីសោមនស្សសូមជម្រាបជូនថា ប្រាសាក់ បានបើកឱ្យដំណើរការការិយាល័យសាខាចំនួន 2 បន្ថែមទៀត គឺ ការិយាល័យសាខាបឹងត្របែក និងសាខាបូកគោ។
លោក សាយ សូនី នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការការិយាល័យសាខាចំនួន 2 បន្ថែមទៀតនេះ គឺស្របតាមតម្រូវការរបស់អតិថិជន និងចូលរួមក្នុងការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយសម្រាប់អតិថិជន។ អ្វីដែលកាន់តែល្អថែមទៀតនោះគឺ អតិថិជន មិនចាំបាច់ចំណាយពេលច្រើនក្នុងការធ្វើដំណើរទៀតនោះទេ ព្រោះប្រាសាក់ស្ថិតនៅជិតពួកគាត់បំផុត។ ហេតុនេះ អតិថិជនអាចរីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស បានយ៉ាងងាយស្រួល»។សូមបញ្ជាក់ថា សាខាទាំង 2 ដែលបានបើកដំណើរការរួមមាន៖
1. សាខាបឹងត្របែក ផ្ទះលេខ 460AB មហាវិថីព្រះមុនីវង្ស កែងផ្លូវ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ អាចរកទីតាំងសាខាតាម https://goo.gl/maps/Z5M3mbup36TMt3u89
2. សាខាបូកគោ ផ្ទះលេខ 40ABC ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ អាចរកទីតាំងសាខាតាម https://goo.gl/maps/rHCWXkcfpNmXQfaC6
បើក គណនីសន្សំ នៅ ប្រាសាក់ ថ្ងៃនេះ លោកអ្នកអាចរីករាយក្នុងការធ្វើការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី ពិនិត្យអត្រាប្តូរប្រាក់ ភ្ជាប់សេវាធនាគារចល័ត និងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ហើយអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ទីកន្លែង និងពេលវលា និងមិនអស់កម្រៃសេវា។
អំពីប្រាសាក់
នៅឆមាសទី 1 ឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ 180 ទីតាំង មានម៉ាស៊ីនអេធីអឹមច្រើនជាង 130 និងបុគ្គលិកជិត 8,200នាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh។