ធនាគារ CIMB បន្តឧបត្ថម្ភ ដល់មន្ទីរពេទ្យបង្អែកបាទី ពីរឆ្នាំជាប់គ្នា

រាជធានីភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍ របស់មន្ទីរពេទ្យបង្អែកបាទី ជារៀងរាល់ខែ មានអ្នកជំងឺប្រមាណ ពី ៣៥០-៤៥០នាក់ មកពិនិត្យព្យាបាលជំងឺ ហើយក្នុងនោះមានស្ត្រីសម្រាលកូនប្រមាណ ៧០-៨០នាក់ផងដែរ។ ឆ្លើយតបនឹងតម្រូវការចាំបាច់ របស់អ្នកជំងឺ ដែលមានចំនួនកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានបន្តឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យសំខាន់ៗបន្ថែមទៀត ដល់មន្ទីរពេទ្យបង្អែកបាទី ខេត្តតាកែវ ជាលើកទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។សកម្មភាពសប្បុរសធម៌ សម្រាប់២ឆ្នាំបន្តបន្ទាប់ របស់ធនាគារ CIMB នេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការចូលរួមដោយផ្ទាល់ ពីគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ក្រោមពាក្យស្លោក «ធនាគារ CIMB បន្តយកចិត្តទុកដាក់លើសុខភាពមាតា និងកុមារ»។ លើសពីឆ្នាំមុន ធនាគារ CIMB បានប្រគល់ឧបករណ៍ពេទ្យចាំបាច់បំផុតមួយចំនួន ដល់មន្ទីរពេទ្យ ដូចជាម៉ាស៊ីនជីវគីមីសាស្រ្ត ព្រមទាំងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀត។

ថ្លែងក្នុងពិធីប្រគល់គ្រឿងបរិក្ខារពេទ្យនេះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ឆ្លងតាមគម្រោងនៃការទទួលខុសត្រូវក្នុងសង្គម (CSR) និងការផ្តល់វិភាគទាន តាមរយៈនៃការប្រគល់ ទៅកាន់សហគមន៍វិញ នូវចំណែកនៃផលអាជីវកម្ម របស់ធនាគារ CIMB យើងខ្ញុំបានចូលរួមសកម្មភាពសង្គមជាច្រើន ដូចជាអប់រំសិក្សាធិការ (ការផ្តល់អាហារូបករណ៍) – បរិស្ថាន (ការដំាដើមឈើ) – សុខាភិបាល (ថ្មីនេះ រួមចំណែកជាមួយធនាគារជាតិ និងគ្រូពេទ្យស្ម័គ្រចិត្ត ពីប្រទេសអូស្រ្តាលី ដែលជួយឧបត្ថម្ភព្យាបាលអ្នកជំងឺភ្នែក ដល់អ្នកជំងឺរាប់រយនាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ស៊ូវៀត) ហើយដោយឡែកសម្រាប់មន្ទីរពេទ្យបាទីនេះ ធនាគារយើងខ្ញុំបានចូលរួមឧបត្ថម្ភ ជាលើកទី២។ ចំណុចពិសេសដែលទាក់ទាញធនាគារ CIMB យើងខ្ញុំ មកកាន់មន្ទីរពេទ្យបង្អែកបាទីម្តងទៀត គឺស្ថិតក្នុងគោលបំណងធានានិរន្តភាព នូវការជួយឧបត្តម្ភរបស់ធនាគារយើងខ្ញុំ នឹងស្ថិតស្ថេរជាកាលរៀងទៅ។ ហើយការឧបត្ថម្ភលើកទី២នេះ គឺរួមមានម៉ាស៊ីនជីវគីមីសាស្រ្ត កៅអីសម្រាប់អ្នកជំងឺរង់ចាំ តុចល័តពិនិត្យអ្នកជំងឺ គ្រែសង្គ្រោះអ្នកជំងឺបន្ទាន់ ឧបករណ៍វាស់កំហាប់អ៊ុកស៊ីសែនក្នុងឈាម និងគ្រែពិនិត្យអេកូជាដើម»ស្ថិតក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល លោកវេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធានមន្ទីរពេទ្យបង្អែកបាទី បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន ក្រៅពីអ្នកជំងឺនៅក្នុងមូលដ្ឋាន និងក្នុងខេត្តតាកែវ ក៏មានអ្នកជំងឺមកពីខេត្តជិតៗ មកទទួលសេវាកម្មព្យាបាល ពីមន្ទីរពេទ្យបង្អែកបាទីផងដែរ។ ស្របពេលដែលអ្នកជំងឺការកើនឡើងជាលំដាប់ ឧបករណ៍ពេទ្យ ដែលធនាគារ CIMB យកមកប្រគល់ជូនមន្ទីរពេទ្យបង្អែកបាទីនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការព្យាបាលអ្នកជំងឺ ដែលញុំាងឲ្យការព្យាបាលអ្នកជំងឺ កាន់តែមានប្រសិទ្ធភាពល្អ។ ជាក់ស្តែង ដូចជាម៉ាស៊ីនជីវគីមីសាស្រ្ត និងឧបករណ៍វាស់កំហាប់អ៊ុកស៊ីសែនក្នុងឈាមនេះជាដើម គឺជាសម្ភារៈបរិក្ខារពេទ្យដ៏ទំនើប ដែលជួយដល់ការតាមដាន និងពិនិត្យព្យាបាលអ្នកជំងឺទូទៅ ប្រកបដោយប្រសិទ្ធភាព។ តាងនាមឲ្យក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកបាទី ខ្ញុំសូមថ្លែងអំណរគុណ ដល់ធនាគារ CIMB ដែលបន្តឧបត្ថម្ភ ដល់មន្ទីរពេទ្យយើងខ្ញុំ លើកទី២នេះ ហើយសង្ឃឹមថា ធនាគារ CIMB នឹងបន្តឧបត្ថម្ភ នៅឆ្នាំខាងមុខៗផងដែរ»

លោកសាន ពិសី ជាបុគ្គលិកធនាគារ CIMB មួយរូប ដែលបានចូលរួមក្នុងពិធីប្រគល់ជូនសម្ភារៈពេទ្យនេះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ថ្ងៃនេះ គឺជាលើកទី៤ហើយ ដែលខ្ញុំបានចូលរួមការងារសង្គម ជាមួយធនាគារ CIMB ហើយខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមកម្មវិធីបរិច្ចាគបរិក្ខារពេទ្យ ដល់មន្ទីរពេទ្យបង្អែកបាទី នាពេលនេះ។ បើតាមការសង្កេតរបស់ខ្ញុំផ្ទាល់ អ្វីដែលធនាគារបានបរិច្ចាគ នាថ្ងៃនេះ គឺពិតជាបំពេញដល់តម្រូវការរបស់មន្ទីរពេទ្យបង្អែកបាទី ដែលជួយដល់ការព្យាបាលអ្នកជំងឺរាប់រយនាក់ ក្នុងមួយខែៗ។ ដូច្នេះការងារសង្គមរបស់ធនាគារ CIMB នេះ បានរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៏ដូចជាលើកស្ទួយដល់វិស័យសុខាភិបាលផងដែរ។ សម្រាប់ខ្ញុំ ខ្ញុំនឹងចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម តាមលទ្ធភាព ជាមួយធនាគារ CIMB លើកក្រោយៗទៀតផងដែរ»សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៣ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសទាំង ១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់
លោក ស្រេង ភារុណ
ផ្នែកទីផ្សារ និងទំនាក់ទំនង
ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
អ៊ីមែល៖ [email protected]

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា