ដើម្បីជាការលើកទឹកចិត្ដដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ ថៃហ្គ័រ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ក្រុមហ៊ុនបានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យលាភីលើកទី1 នៅក្នុងឆ្នាំ2017។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងទីតាំងរបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដែលប្រគល់រង្វាន់ជូនស្វាមីភរិយាចំនួន11គូ។
លោក ញ៉ែម សុជាតិ និងអ្នកស្រី ទី ស្រីនាង ដែលបានឈ្នះរង្វាន់ iPhone 7 ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានសម្ដែងនូវក្ដីរំភើបដែលបានឈ្នះរង្វាន់ពិសេសនេះ។ លោក ញ៉ែម សុជាតិ ក៏បានផ្ដាំផ្ញើដល់គូស្វាមីភរិយាទាំងឡាយដែលមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរថៃហ្គ័រ ព្រោះថៃហ្គ័រជាស្រាបៀរមានគុណភាពខ្ពស់លំដាប់អន្ដរជាតិ ពិសេសអាចនឹងទទួលបានឱកាសឈ្នះរង្វាន់។
រង្វាន់ជ័យលាភីលើកទី1 ដែលស្រាបៀរថៃហ្គ័រប្រគល់ជូនដល់គូស្វាមីភរិយាចំនួន11គូ ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី11មិថុនា ឆ្នាំ2017 នៅស្ថានីយទូរទស្សន៍ PNN រួមមាន iPhone 7 ចំនួនបីរង្វាន់ Smart TV បីរង្វាន់ និងទូរទឹកកចំនួនប្រាំរង្វាន់៕