រាជធានីភ្នំពេញ៖ ធនាគារអឹមប៊ី កម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៩ ជាមួយនឹងពិធីកាត់ខ្សែបូរក្រោមអធិបតីភាពលោកឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនគារជាតិកម្ពុជា រួមជាមួយវត្តមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ្នកការទូតនិងពាណិជ្ជករ។
ការបើកការិយាល័យថ្មីនៅ អាគារលេខ ១៤៦ មហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការពង្រីកអាជីវកម្មរបស់ធនាគារអឹមប៊ី កម្ពុជា។ នេះគឺជាជំហានដ៏សំខាន់មួយដែលត្រូវបានអនុវត្តដោយធនាគារអឹមប៊ី កម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីយីហោរបស់ខ្លួន និងដើម្បីបម្រើឱ្យតម្រូវការអតិថិជនក្នុងស្រុកកាន់តែប្រសើរឡើង។
សាខាដំបូងរបស់ធនាគារអឹមប៊ី នៅកម្ពុជាត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ដោយមានដើមទុនដំបូងចំនួន ៣៩ លានដុល្លារអាមេរិក ដែលឥឡូវឈានដល់ ៨៥ លានដុល្លារអាមេរិក និងទ្រព្យសម្បត្តិសរុប ១៦៨ លានដុល្លារ។ «យើងមានក្តីរំភើបក្នុងការពង្រីកជំហររបស់យើងទៅជាសហគមន៍ដែលមានភាពរស់រវើកក្នុងរាជធានីភ្នំពេញ» លោក ខៀវ សារ៉ាង ប្រធានធនាគារអឹមប៊ី សាខាអូឬស្សី មានប្រសាសន៍ និងបន្តផងដែរថា «ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តោតលើពាណិជ្ជកម្ម យើងជឿជាក់ថាគុណតម្លៃនិងទស្សនវិស័យធនាគារផ្អែកលើទំនាក់ទំនងឆ្លើយតបទៅនឹងតម្រូវការធនាគារនិងអាជីវកម្មរបស់ប្រទេសកម្ពុជា។ យើងទន្ទឹងរងចាំជួយដល់សហគ្រាសធុនតូចនិងពាណិជ្ជករដែលរីកចម្រើន»។
«ជាផ្នែកមួយនៃធនាគារអឹមប៊ី សាខាកម្ពុជាប្តេជ្ញាផ្តល់នូវផលិតផល និងសេវាកម្មធនាគារដែលមានគុណភាពខ្ពស់ដល់អតិថិជនជាទីស្រឡាញ់របស់យើង» លោក ជីញ ឌឹគ គឿង នាយកប្រតិបត្តិ មានប្រសាសន៍។ ទីតាំងថ្មីរបស់យើង នឹងជួយពង្រឹងវត្តមានរបស់ធនាគារអឹមប៊ី និងផ្តល់ជូនអតិថិជននូវមធ្យោបាយងាយស្រួល និងសេវាកម្មធនាគារ។ ដូចគ្នានេះផងដែរ សាខាថ្មីនេះអាចទាញយកអត្ថប្រយោជន៍ពីទីតាំងដ៏ល្អរបស់ខ្លួនដើម្បីជំរុញភាពមើល ឃើញរបស់ខ្លួនក្នុងចំណោមសហគមន៍មូលដ្ឋាន។ ធនាគារអឹមប៊ី កម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអឹមប៊ី គ្រុបនៅប្រទេសវៀតណាម។ សាខានេះត្រូវបានទទួលស្គាល់ផងដែរថា ជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងការអនុវត្តបច្ចេកវិទ្យាជឿនលឿន ទៅក្នុងការអភិវឌ្ឍផលិតផល និងការផ្លាស់ប្តូរឌីជីថលនៃសេវាកម្មធនាគារជាមួយនឹងការណែនាំកម្មវិធីទូរស័ព្ទ ដូចជា eMoney សម្រាប់អតិថិជនទាំងឯកត្តជន ឬសេវាកម្មធនាគារអេឡិចត្រូនិកផលិតផលប្រាក់កម្ចី និងសេវាកម្មផ្សេងទៀត ដូចជាគណនីចរន្ត និងគណនីសន្សំប្រាក់បញ្ញើមានកាលកំណត់សន្សំប្រាក់ចល័ត eSaving លើកដំបូងនៅកម្ពុជា ប្រាក់កម្ចីរថយន្ត ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីអាជីវកម្ម កន្លែងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ខ្នាតតូចនិងមធ្យម។
អំពី ធនាគារអឹមប៊ី កម្ពុជា៖សាខាទីមួយរបស់អឹមប៊ី នៅកម្ពុជា ដែលមានយីហោ “ធនាគារអឹមប៊ី ភ្នំពេញ” ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ហើយឥឡូវនេះធនាគារអឹមប៊ី កម្ពុជា មានទីតាំងស្ថិតនៅ អាគារលេខ ១៤៦ មហាវិថីព្រះរនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារអឹមប៊ី កម្ពុជា ក៏ជាធនាគារដ៏រឹងមាំក្នុងការអភិវឌ្ឍសេវាកម្មធនាគារដ៏ទំនើប ជាពិសេសសេវាកម្មធនាគារ និងទូរគមនាគមន៍ ហើយក៏ជាធនាគារត្រួសត្រាយមួយក្នុងការណែនាំ និងដាក់ពង្រាយប្រតិបត្តិការធនាគារតាមរយៈកម្មវិធីទូរស័ព្ទ ដូចជា eMoney សម្រាប់អតិថិជននិ ងអាជីវកម្ម ឬសេវាកម្មធនាគារអេឡិចត្រូនិច ផលិតផលប្រាក់កម្ចី និងសេវាកម្មផ្សេងទៀត។