នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ - CHARLES & KEITH គឺជាផ្លាកយីហោសម្រាប់ការរចនាដែលអាចដាក់ដំណើរការបានដែលតែងតែស្ថិតនៅលើគែមនៃការច្នៃម៉ូដយ៉ាងពិសេស។ CHARLES & KEITH បានសហការជាមួយអ្នកគំនូរជនជាតិចិនម្នាក់មានឈ្មោះ Oamul Lu ដែលបានបង្កើតការច្នៃប្រឌិតយ៉ាងពិសេសសំរាប់ខូលិកសិនថ្មីនេះ ។
ជាមួយគ្នានេះដែរ ការរចនាម៉ូដកាបូបដែលមានគំនូរពិសេសនេះ គឺជាការបំផុសគំនិតនៃរូបភាព, រូបភាពដែលមានខ្យល់អាកាសបរិសុទ្ធ និង ពណ៌របស់ Oamul Lu ដែលមានភាពទាក់ទាញសាកសម និង ការស្លៀកពាក់សម្រាប់រដូវកាលថ្មីរបស់មិត្តៗ សុភាពនារីគ្រប់រូប។
ថ្ងៃទី៣១ ខែសីហា នេះការបង្ហាញនូវម៉ូតកាបូបថ្មី ដែលមានចំនួនកំណត់ត្រូវបានដាក់តាំងលក់នៅហាងនៅ សាខាមហាវិថីព្រះសីហនុ ឥឡូវនេះមានលក់នៅគ្រប់សាខា CHARLES & KEITH ទាំងអស់ក្នុងប្រទេសកម្ពុជា។
ភ្ញៀវកិត្តិយសរីករាយជាមួយ នឹងការបង្កើតក្លិនទឹកអប់ផ្ទាល់ខ្លួនយ៉ាងពិសេសជាមួយ នឹងក្លិនផ្កាច្រើនប្រភេទ។ព្រឹត្តិការណ៍នេះមានការចូលរួមពីតារាកិត្តិយស កញ្ញា ដាដាវ, កញ្ញា រក្សា ណែត, កញ្ញា ឌេមីណង, កញ្ញា ចាន់
មីនា, កញ្ញា ចែកា អូមឹមជី, កញ្ញា អេនណាឌីន និង កញ្ញា ដាលីណា។ ព្រឹត្តិកាណ៍ផ្សេងៗទៀតនៅក្នុងកម្មពិធីមានដូចជា ការបម្រើជូននៅភេសជ្ជ: នឹងអាហារសំរន់យ៉ាងពិសេស ក៏ដូចជាមានការ Mix ភ្លេងពី DJ អាឡិចម៉ាត៕