នៅក្នុងដំណេីរទស្សនិច្ចថ្ងៃទី១របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា និងបណ្តាញក្រុមអ្នកសារព័ត៌មានចម្រុះសាសន៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រូវទទួលបាននូវការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ដែលធ្វេីឡេីងនៅសណ្ឋាគារ Sheraton លំដាប់ផ្កាយ៥ នៅទីក្រុងកូឡាឡាំពួរ។
ក្រុមអ្នកសារព័ត៌ដែលត្រូវបានអញ្ជេីញឱ្យមកបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសជាមិត្តនោះរួមមាន៖ ប្រទេសកម្ពុជា, ចិន, ឥណ្ឌា, អូស្ត្រាលី, ញ៉ូវហ្សែលែន សិង្ហបុរី , វៀតណាម , ហុងកុង ,ជប៉ុន និងម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះផងដែរ។
ដោយឡែកនៅថ្ងៃទី១នេះ ខាងស្ថានទូត ក៏ដូចជាក្រសួងទេសចរណ៍ម៉ាឡេស៊ី បានរៀបកិច្ចសន្ទនា ព្រមទាំងណែនាំពីគោលដៅសម្រាប់ទស្សកិច្ចរបស់បណ្តាញអ្នកសារព័ត៌មានចម្រុះជាតិសាសន៍ និងបានបែងចែកជាក្រុមតូចៗ ដេីម្បីធ្វេីយ៉ាងណាឱ្យកាន់តែយល់ច្បាស់ពីដំណេីរទេសចរណ៍នៅតាមតំបន់មួយចំនួនទាំងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិផងដែរ។ តំបន់ទេសចរណ៍ដែលក្រុមអ្នកសារព័ត៌មានត្រៀមទៅទស្សន:កិច្ចនោះមានដូចជា
សូមជម្រាបថាដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលស្ថានទូតនិក្រសួងទេសចរណ៍ម៉ាឡេស៊ី បានរៀបចំព្រឹត្តិការណ៍ Mega Fam «It’s Summertime in Malasysia-Let’s go to the beach visit Malaysia 2020»។ នៅក្នុងព្រឹត្តិការណ៍នេះដែរ អ្នកសារព័ត៌មានកម្ពុជា ទាំង៤អង្គភាពខុសៗគ្នា ត្រូវបានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ ពីតំបន់ទេសចរណ៍ដែលត្រូវទៅទស្សនា ។