(ភ្នំពេញ)៖ អ្នកសារព័ត៌មានកម្ពុជាចំនួន ៤រូប រួមមាន កាសែត ឡារ៉ែន , អង្គភាពព័ត៌មាន Fresh News ,កាសែតភ្នំពេញប៉ុស្តិ៍, និង វេបសាយ Sabay ត្រូវបានអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅប្រទេសម៉ាឡេស៊ី តាមរយៈស្ថានទូតខ្លួនប្រចាំកម្ពុជា ដើម្បីស្វែងយល់ពីតំបន់ ទេសចរណ៍មួយចំនួន នៅប្រទេសម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ម៉ាឡេស៊ី បានរៀបចំព្រឹត្តិការណ៍ Mega Fam «It’s Summertime in Malasysia-Let’s go to the beach visit Malaysia 2020»។ នៅក្នុងព្រឹត្តិការណ៍នេះដែរ អ្នកសារព័ត៌មានកម្ពុជា ទាំង៤អង្គភាពខុសៗគ្នានឹងត្រូវអញ្ជើញទៅទស្សនាតំបន់ទេចរណ៍ប្រវត្តិសាស្ត្រ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិផងដែរ។
អ្នកសារព័ត៌មានកម្ពុជា ដែលត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនេះ រួមមាន កញ្ញា ព្រាប ផៃសូវាសនា ប្រធានគ្រប់គ្រងផ្នែកទីផ្សា និងផ្សព្វផ្សាយពាណិជ្ជកម្ម នៃកាសែត ឡារ៉ែន លោក វង់ វុធ អ្នកសារព័ត៌មាន អង្គភាពព័ត៌មាន Fresh News, លោក នាង សុភាព ការីនិពន្ធព័ត៌មានអាជីវកម្មកាសែតភ្នំពេញប៉ុស្តិ៍, និង លោក ឌុំ វណ្ណៈគំនិត ប្រធានព័តមានសិល្បៈ Sabay ៕