ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបង្កើតកម្ចីមួយប្រភេទដែលមិនទាមទារទ្រព្យដាក់ធានា ដោយអតិថិជនអាចខ្ចីបានរហូតដល់ 6 លានរៀល ឬ 1,500 ដុល្លារអាមេរិក រយៈពេលរហូតដល់ 36 ខែ ដើម្បីបម្រើដល់សេចក្ដីរីកចម្រើនរបស់អតិថិជន។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «កម្ចីគ្មានទ្រព្យធានានេះ ផ្ដល់ជូនចំពោះអតិថិជនកម្ចីខ្នាតតូច និងកម្ចីជាក្រុម។ កម្ចីនេះផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំង ព្រោះអតិថិជនមិនចាំបាច់មានទ្រព្យមកដាក់ធានាឡើយ រីឯអត្រាការប្រាក់សមរម្យ ឯកសារមិនស្មុគស្មាញ និងមានភាពបត់បែនក្នុងការសងត្រលប់»។
លោក សូនី ក៏បានគូសបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានដែលប្រកាន់ខ្ជាប់តាមក្រមស្ដីពីការផ្ដល់ឥណទានប្រកបដោយក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។ ប្រាសាក់ ជាគ្រឹះស្ថានឯកជន ដែលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ពិសេសនៅតាមទីជនបទ។ ព្រមជាមួយគ្នានេះដែរ លោក សូនី បានមានប្រសាសន៍បន្ថែមថា៖ «ជំនួសមុខឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកប្រាសាក់ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធដែលបានគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ និងជាពិសេសសូមថ្លែងអំណរគុណចំពោះអតិថិជនដែលបាន និងបន្តការប្រើប្រាស់សេវារបស់ប្រាសាក់ និងសូមជូនពរជ័យដល់អតិថិជនទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តរីកចម្រើនជាមួយគ្នាប្រកបដោយនិរន្តរភាព។
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ 177 ទីតាំង មានម៉ាស៊ីនអេធីអឹម 129 និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។
សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911។