ក្រុមហ៊ុន អិល ឌី អាយ អុីនធឺប្រាយ អិលធីឌី (LDI ENTERPRISE LTD) បានរៀបចំនូវកម្មវិធីដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួន នាឡិកាម៉ាក G-SHOCK GA-2000 និងកម្មវិធីជួបជុំអតិថិជនចែកចាយបន្ត (CASIO Dealer Conference) របស់ក្រុមហ៊ុនផងដែរ ដែលកម្មវិធីដ៏អធិកអធមនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី24 ខែសីហា ឆ្នាំ2019 នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។
នៅក្នុងកម្មវិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាអ្នកលក់បន្តនៃនាឡិកាម៉ាក Casio នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមានរបស់លោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTERPRISE LTD និង លោកស្រី គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន LDI ENTERPRISE LTD, លោក Atsushi Yamaoka និងអ្នកនាង Asami Sagara អ្នកតំណាងពីប្រទេសជប៉ុន នៃនាឡិកាម៉ាក Casio។ ហើយនៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន LDI ENTERPRISE LTD ក៏នឹងធ្វើការណែនាំ និងប្រកាសជាផ្លូវការនូវអគ្គរាជទូតសុច្ឆន្ទៈ ចំនួន2រូបបន្ថែមទៀត គឺ លោក ធារី ចន្ថា ប៊ីន តំណាងឱ្យផលិតផលនាឡិកាម៉ាក G-SHOCK CASIO ផ្នែកកីឡា និងកញ្ញា នីគី នីគី តំណាងឱ្យផលិតផលនាឡិកាម៉ាក BABY-G ដែលស្ថិតនៅក្រោមម៉ាកសញ្ញានាឡិកា CASIO របស់ជប៉ុន។
នៅក្នុងកម្មវិធីដាក់បង្ហាញផលិតផលថ្មីរបស់នាឡិកា CASIO និងការបង្ហាញអគ្គរាជទូតសុច្ឆន្ទៈរបស់នាឡិកាម៉ាក CASIO នាល្ងាចថ្ងៃសៅរ៍នេះ ក៏មានការច្រៀងកំដរអារម្មណ៍យ៉ាងពីរោះរណ្តំចិត្តពីសំណាក់អគ្គរាជទូតសុច្ឆន្ទៈថ្មី គឺ កញ្ញា នីគី នីគី និងអគ្គរាជទូតសុច្ឆន្ទៈចាស់ គឺ លោក ឃឹមផុន ថេណា ផងដែរ ហើយក៏មានការផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេសពីសំណាក់ក្រុមហ៊ុន LDI ENTERPRISE LTD ជូនដល់អ្នកលក់បន្តនៃនាឡិកាម៉ាក CASIO ទាំងអស់ថែមទៀតផង៕