ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ (CTG) ឆ្នាំ2019 គ្រោងនឹងដំណើរការនៅថ្ងៃទី22 ដល់ 25 ខែ សីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ទាំង 2នេះ នឹងប្រមូលផ្តុំអ្នកតាំងពិព័រណ៍ចំនួន 200នាក់ និង 280ស្ដង់ មកពី 15ប្រទេស និងតំបន់ ដូចជាប្រទេសកម្ពុជា ចិន សាធារណរដ្ឋឆែក ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ដើម្បីបង្ហាញនូវផលិតផលច្នៃប្រឌិតថ្មីជាច្រើនដែលជាដំណោះស្រាយគ្រប់យ៉ាងអាចប្រើប្រាស់បានក្នុងការធ្វើពាណិជ្ជកម្ម។
ក្រោមការរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd ព្រឹត្តិការណ៍ដ៏ធំនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងផ្នែកឧស្សាហកម្មនៅកម្ពុជា ដែលត្រូវបានសហការរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងឧបត្ថម្ភជាផ្លូវការដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (TPD)។
ចូលរួមទស្សនាការតាំងពិព័រណ៍ CIMIF និង CTG លោកអ្នកនឹងអាចរកឃើញនូវម៉ាស៊ីនឧស្សាហកម្មដែលមានគុណភាពជាច្រើន ស្វែងយល់ពីបច្ចេកទេសអភិវឌ្ឍន៍ឧស្សាហកម្មចុងក្រោយបំផុត និងសហការជាមួយដៃគូឧស្សាហកម្មសំខាន់។ កម្មវិធីពិព័រណ៍2 រួមគ្នានេះពិតជាផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់លោកអ្នកក្នុងការទទួលបានខ្សែចង្វាក់ផលិតកម្ម តម្លៃពិភពលោក និងចាប់យកជាមួយការអភិវឌ្ឍឧស្សាហកម្មដែលពឹងផ្អែកលើបច្ចេកវិទ្យា & ចំណេះដឹង៕