សមាគម CVEA មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រធានក្រុមហ៊ុនសមាជិកសមាគមដើម្បីជ្រាបថា៖ សមាគម CVEA នឹងរៀបចំកម្មវិធី Real Estate Business Support Program ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក រហូតដល់ ១២:០០ នាទីរសៀល នៅការិយាលយសមាគម CVEA។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនសមាជិកសមាគមផ្នែកពាណិជ្ជកម្មដូចជា៖
១. ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន
២. ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ
៣. ការរៀបចំធ្វើការងារប្រចាំថ្ងៃ
៤. និងការប្រឹក្សាយោបល់នានាដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិក ទាំងអស់ឲ្យកាន់តែប្រសើរឡើង ។
អាស្រយហេតុនេះប្រសិនបើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមហ៊ុនសមាជិកសមាគម មានបំណងចង់ជួបធ្វើការពិភាក្សា និងធ្វើការប្រឹក្សាយោបល់ សូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសមាគម នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ទូរសព្ទលេខ ០១០ ៥១០ ២៥៩ | ០១៧ ៦១៥ ៨៩៤ ។ សូមអរគុណ!