កាលពីព្រឹកថ្ងៃ ចន្ទ័ ទី19 សីហា ឆ្នាំ 2019 ក្រោមអតិបតីភាព លោក សុខ ភា អភិបាលខេត្តរងខេត្តកំពង់ស្ពឺ និងមានការចូលរួមសហការ ជាមួយរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងការប្រតិបត្តិការអនុវត្តគម្រោងដាំដើម ម៉ៃសាក់ នៅលើផ្ទៃដី 350ហិចតា របស់ក្រុមហ៊ុន TEAK FARM CAMBODIA ដោយប្រើដើមទុន 08-09លានដុល្លារ ក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន CPL។
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួង បរិស្ថានបានថ្លែងថា នេះជាគម្រោងល្អមួយ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ ដោយក្រសួងមិនត្រឹមតែមិនបាច់ចំណាយ ធនធានក្នុងការថែទាំតំបន់សហគមន៍នោះ ថែមទាំងអាចផ្តល់ចំណូលដល់ពលរដ្ឋនៅ ក្នុងសហគមន៍នេះទៀត។
លោក ហ្គាយ យូហ្គេវ អ្នកគ្រប់គ្រងគម្រោង ដាំដើមម៉ៃសាក់នៃក្រុមហ៊ុនTeak Farm បានអោយដឹងថា ដោយសារតែកម្ពុជា ជា ប្រទេសដោយអំណោយផលសម្រាប់ដំណាំកសិកឧស្សាហកម្មដូចជាជាម៉ៃសាក់នេះ ។
លោក ផុន ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិតាសាលបានសម្តែង នូវក្តីរីករាយចំពោះការវិនិយោគដាំដើម ម៉ៃសាក់នេះ ដោយរំពឹងថានឹងអាចកាត់ បន្ថយការចំណាកស្រុករបស់ពលរដ្ឋក្នុងតំបន់នេះ។
ការដាំដើមឈើម៉ៃសាក់នេះ ក្រុមហ៊ុនTeak Farm មកពីប្រទេសអ៊ីស្រាអែល បានចុះកុងត្រាជាមួយ សហគមន៍តំបន់ការពារធម្មជាតិតាសាលនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្រសួងបរិស្ថានដាក់ជាតំបន់ការពារធម្មជាតិរយៈពេល15ឆ្នាំ ។ ប្រសិនបើដាក់ឱ្យលូតលាស់តាមធ្មជាតិឈើប្រភេទឈើម៉ៃសាក់នេះអាចប្រមូលផលបានក្នុងរយៈពេល 22ឆ្នាំ តែក្រុម ហ៊ុននេះនឹងប្រើបច្ចេកកវិទ្យាចុងក្រោយដោយមើលទាំយ៉ាងដិតដល់ ហើយអាចប្រមូលផលក្នុងរយៈពេល6ឆ្នាំប៉ុណ្ណោះ៕