ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោមងារដល់លោក នួន អក ជា «ឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ។
លោក នួន អក ដែលជាសហគ្រិនវ័យក្មេងមួយរូប ហើយក៏ជាគ្រូបណ្ដុះបណ្ដាលពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរផ្នត់គំនិត និងភាពជោគជ័យក្នុងការធ្វើជំនួញ។
លោកឧកញ៉ាវ័យក្មេង នួន អក ក៏ជាឪពុកធម៌ និងកំពុងជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានឈ្មោះថា «នួនអក ព្រៃជុំ» សម្រាប់រយះពេល២០ឆ្នាំ ដែលចិញ្ចឹមបីបាច់ថែរក្សាក្មេងៗកំព្រាចំនួន៥០នាក់។ លើសពីនេះទៅទៀត លោកក៏បាននឹងកំពុងរួមសហការជាមួយលោកស្រី ហ៊ុន ស៊ីណាតក្នុងការជួយឧបត្ថម្ភ ដល់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាបផងដែរ៕