បុរសម្នាក់ឈ្មោះ អ៊ាន អាន មានអាយុ ៣៩ឆ្នាំ ដែលបម្រើការងារជាកម្មករនៅរោងចក្រផលិតចំណីសត្វ បច្ចុប្បន្នរស់នៅផ្ទះជួលភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០ លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់កន្លែងស្នាក់នៅដោយផ្ទាល់ លោក អ៊ាន អាន ដែលក្លាយជាម្ចាស់ទឹកប្រាក់២០លានរៀល បានប្រាប់ឱ្យដឹងថា ថ្នាំដុសធ្មេញផ្កាឈូក២ រូបលោកតែងប្រើប្រាស់ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ ខណៈពេលដែលគម្រោងការងាររោងចក្រត្រូវបានសម្រាកមួយរយៈ លោកក៏មានបំណងទៅលេងស្រុកកំណើត ដែលស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ មួយរយៈ។ ប៉ុន្តែគាប់ជូន មុនពេលទៅស្រុក ហើយគាប់ជូនថ្នាំដុសធ្មេញក៏ប្រើអស់ទៀត លោកក៏ទៅទិញថ្នាំដុសធ្មេញផ្កាឈូក២យកមកប្រើដូចសព្វដង លុះពេលហែកប្រអប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់២០លានរៀលតែម្ដង។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់អ្នកលក់ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។ លោកបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ ២០លានរៀល នេះ លោកនឹងយកមួយចំនួនទៅជួសជុលផ្ទះ និងព្យាបាលជំងឺឪពុកដែលកំពុងដេកឈឺនៅឯស្រុកកំណើត ។
គួរបញ្ជាក់ផងដែរថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ មានរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀល រហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream មានចំនួន៥០គ្រឿង ទូរស័ព្ទ i-Phone មានចំនួន៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២រាប់លានប្រអប់ទៀត។ សូមព្យាយាមណា...រង្វាន់ធំ២០លានរៀលបន្ទាប់ទៀត អាចជារបស់អ្នក...។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕