ទីក្រុងRio៖ពិតជាមានមោទនភាពនិងក្តីសប្បាយរីករាយជាខ្លាំងដែលក្រុមកីឡាករកម្ពុជានិងជាម្ចាស់ជើងឯកTiger Street Football Festival 2019ទទួលការអញ្ជើញមកជួបផ្ទាល់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក“RONALDINHO” នៅគេហដ្ឋានរបស់លោកជាលក្ខណៈឯកជនភាព។ដំណើរទស្សនកិច្ចនេះគឺនៅទីក្រុងRio de Janeiro ប្រទេសប្រេស៊ីលចំនួនបីថ្ងៃគឺថ្ងៃទី17 ទី18 និងថ្ងៃទី19 ខែកក្កដាឆ្នាំ2019 ។
ក្រុមកីឡាករកម្ពុជានិងក្រុមការងារស្រាបៀរថៃហ្គ័របានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅមកកាន់គេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលលោកRONALDINHO មានការថតរូបអនុស្សាវរីយ៍ជាមួយក្រុមកីឡាករកម្ពុជាជាពិសេសលោកRONALDINHOបានចុះហត្ថលេខាផ្ទាល់លើអាវកីឡាជាច្រើនទុកជាកាដូពិសេសជូនសមាជិកទាំងអស់នៃក្រុមកីឡាករកម្ពុជានិងបានរៀបចំកម្មវិធីជប់លៀងអាំងសាច់បែបអាហារប្រចាំប្រទេសប្រេស៊ីលនិងអាហារប៊ុហ្វេច្រើនមុខដ៏ឆ្ងាញ់ពិសានិងមានបម្រើភេសជ្ជៈជាច្រើនអមជាមួយការចាក់តន្រ្តីកំដរអារម្មណ៍ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលជាទីបំផុតហើយនិងមានវត្តមានបងប្រុសRONALDINHOនិងមិត្តភ័ក្តិជាច្រើនរបស់លោកRONALDINHOក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរព្រមទាំងការលេងFootvolley ដែលជាកីឡាដ៏ពេញនិយមនៅប្រទេសប្រេស៊ីលដែលបានធ្វើឡើងនៅក្នុងសួនដ៏ស្រស់ស្អាតនៅក្នុងបរិវេណគេហដ្ឋានរបស់RONALDINHO ។
ក្នុងអំឡុងដំណើរទស្សនកិច្ចនេះលោក RONALDINHO បានមានប្រសាសន៍ថាលោកពិតជារំភើបរីករាយដែលបានរៀបចំពិធីជប់លៀងនៅក្នុងបវិវេណគេហដ្ឋានផ្ទាល់របស់លោកដើម្បីស្វាគមន៍ក្រុមម្ចាស់ជើងឯកនៃកម្មវិធីTiger Street Football Festival 2019មកពីប្រទេសកម្ពុជាជាពិសេសផ្តល់ការណែនាំបច្ចេកទេសលេងនិងចែករំលែកបទពិសោធន៍ល្អៗរបស់លោកជូនក្រុមម្ចាស់ជើងឯក។លោកត្រៀមខ្លួនរួចជាស្រេចក្នុងការមកទស្សនាប្រទេសកម្ពុជានិងមកជួបផ្ទាល់អ្នកគាំទ្រកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival ក្នុងខែមករាឆ្នាំ២០២០ខាងមុខនេះ។
ជាពិសេសទៅទៀតក្នុងដំណើរទស្សនកិច្ចនេះក្រុមកីឡាករកម្ពុជាបានចូលទស្សនាផ្ទាល់នូវការប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានដ៏ធំឈ្មោះMaracanã រវាងក្រុមFlamengo និងAthletico Paranaense ដើម្បីប្រកួតដណ្តើមពានរង្វាន់ប្រេស៊ីល(Copa do Brasil) ដោយមានការចូលរួមពីអ្នកគាំទ្រកីឡាបាល់ទាត់រាប់ម៉ឺននាក់សំឡេងនូវការទូងស្គរនិងស្រែកហ៊ោអបអរពេញពហុកីឡាដ្ឋានយ៉ាងរំភើបសប្បាយរីករាយក្រៃលែង។នេះគឺជាបទពិសោធន៍លើកដំបូងក្នុងការទស្សនាដោយផ្ទាល់នូវកម្មវិធីប្រកួតបាល់ទាត់នៅក្នុងពហុកីឡាដ្ឋានអន្តរជាតិនៅក្នុងទ្វីបអាមេរិកឡាទីនសម្រាប់ក្រុមម្ចាស់ជើងឯកនិងក្រុមការងារស្រាបៀរថៃហ្គ័រដែលមានអារម្មណ៍រំភើបនិងសប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាន។
លើសពីនេះទៀតបានរីករាយទស្សនានៅកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុងRio ដូចជាទស្សនាទេសភាពភ្នំCorcovado និងSugarloaf ដើរលំហែកម្សាន្តបន្ធូរអារម្មណ៍នៅតាមឆ្នេរសមុទ្រCopacabana ដ៏វែងនិងស្រស់ស្អាតអមជាមួយអគារខ្ពស់ៗដែលមានរចនាបទទំនើបគួរឲ្យទាក់ទាញនៅកណ្តាលទីក្រុងRio ។
ក្នុងឱកាសពិសេសនេះផងដែរលោកភូគឹមសែដែលជាប្រធានក្រុមម្ចាស់ជើងឯកTiger Street Football Festival 2019បានប្រសាសន៍ថាលោកនិងសមាជិកទាំងអស់របស់លោកមានអារម្មណ៍រំភើបរីករាយនិងរំជើបរំជួលចិត្តខ្លាំងណាស់ដែលបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ក្នុងដួងចិត្តរបស់លោកគឺលោកRONALDINHOនៅក្នុងគេហដ្ឋានផ្ទាល់របស់គាត់នៅក្នុងទីក្រុងRio ប្រទេសប្រេស៊ីលហើយលោកសង្ឃឹមថាTiger Street Football Festivalនឹងមានការរៀបចំកម្មវិធីជួបផ្ទាល់បែបនេះកាន់តែអស្ចារ្យជាមួយនឹងកំពូលរីបុរសបាល់ទាត់លំដាប់ពិភពលោកនៅឆ្នាំក្រោយៗទៀត។
ឆ្នាំនេះជាភាពជោគជ័យដ៏ធំធេងនិងកាន់តែប្លែកខុសពីឆ្នាំមុនៗសម្រាប់កម្មវិធីTiger Street Football Festival 2019 ដោយបានផ្តល់បទពិសោធន៍ដ៏កម្រមានមិនដែលធ្លាប់មានពីមុនមកនិងមានតែម្តងគត់ក្នុងមួយជីវិតសម្រាប់ក្រុមកីឡាករកម្ពុជាជួបផ្ទាល់ក្នុងគេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោកRONALDINHOនៅទីក្រុងRio ប្រទេសប្រេស៊ីល។
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីទស្សនកិច្ចសកម្មភាពនិងរូបភាពនៃដំណើរទស្សនកិច្ចរបស់ក្រុមម្ចាស់ជើងឯកTiger Street Football Festival 2019ទីក្រុងRio De Janeiro ប្រទេសប្រេស៊ីលសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ