កាលពីថ្ងៃអាទិត្យទី ២៨ កក្កដា ២០១៩ កន្លងទៅនេះ មេឌាកាហ្វេ បានប្រារព្ធធ្វើពិធី ឡើងជំនាងហាងរបស់ខ្លួន បន្ទាប់ពីបើកដំណើរការហាងជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨កន្លងមកនោះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស មិត្តភក្ដិ បងប្អូន ញាតិមិត្តជិតឆ្ងាយ និង អតិថិជន ដែលនិយមចូលចិត្តទទួលទានកាហ្វេ និងអាហាសម្រន់ផ្សេងៗ។
មេឌាកាហ្វេ មានកាហ្វេដ៏មានឱជារសឈ្ងុយឆ្ងាញ់ មកពីសហរដ្ឋអាមេរិក រួមផ្សំទាំងទីតាំងដ៏ពោរពេញដោយផាសុខភាពសម្រាប់ការសម្រាកលេង ការណាត់ជួបប្រជុំជាមួយអតិថិជនតូច-ធំផ្សេងៗ ហើយក៏ដូចជាអង្គុយធ្វើការងារជាមួយបរិយាកាសស្ងប់ស្ងាត់ ។ នៅក្នុងថ្ងៃឡើងជំនាងហាង នោះក៏មានការកម្មវិធីហ្គេម សប្បាយៗផ្សេងជាច្រើនដើម្បីទទួលបាននូវ រង្វាន់ ក្រមាខ្មែរ ដែលទទួលបានការឧបត្តម្ភធំ ពី វាសនា ក្រមា ។
មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចទទួលទាន នូវអាហារសម្រន់ផ្សេងៗ មានដូចជា បឺហ្គឺសាច់ត្រីធុណា-គោ-មាន់ , សាច់អាំង-ប្រហិតបំពង , គ្រាប់ធញ្ជជាតិផ្សេងៗ នំកំប៉ុងដែលនាំចូលផ្តាច់មុខពីក្រុមហ៊ុនដើមផ្ទាល់ និងជាពិសេសគឺរសជាតិអំពិលឆឹងមេឌា ដ៏សែនឆ្ងាញ់ប្លែកមាត់គ្មានពីរ រួមផ្សំជាមួយឈុតអាហារសម្រន់-ភេសជ្ជ:ប្រចាំមេឌាកាហ្វេទៀតផង ។
មេឌាកាហ្វេ រង់ចាំបម្រើលោកអ្នកពីថ្ងៃចន្ទ-អាទិត្យ ពីម៉ោង7:00ព្រឹក-18:45ល្ងាច
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងបានតាមរយ:ទូរសព្ទលេខ: 087 766 278 / 0769 666 278 / 086 777 278 ។