វិចិត្រករខ្មែរវ័យក្មេង លោក ចាន់នី ឈើន នឹងដាក់បង្ហាញពិព័រណ៍គំនូរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ចាប់ពីខែសីហាដល់ខែតុលាដើម្បីបង្ហាញពីរបណ្តុំផ្ទាំងគំនូរដ៏រស់រវើក រួមជាមួយនឹងគំនូរសត្វបក្សីដែលដែលមានពណ៍ដ៏ស្រស់ស្អាត។
ភ្នំពេញ ថ្ងៃទី 29 កក្កដា 2019: សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងបើកសម្ពោធការតាំងពិព័រណ៍ថ្មីមួយដោយវិចិត្រករកម្ពុជា លោក ចាន់នី ឈើន។ សិល្បៈស្នាដៃរបស់លោកមានចំណងជើងថា “Out of Control” នឹងត្រូវបានដាក់តាំងបង្ហាញរយៈពេល 3 ខែ។ ភ្ញៀវជាតិ និង អន្តរជាតិទាំងអស់អាចអញ្ជើញចូលរួមទស្សនាដោយសេរី។
លោក ចាន់នី កើតនៅឆ្នាំ 1988 និង មានស្រុកកំណើតនៅខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ ដោយមានទេពកោសល្យសិល្បៈ និង ចំណាប់អារម្មណ៍យ៉ាងខ្លំាងទៅលើសត្វបក្សី ឪពុករបស់លោកបានបញ្ជូនលោកទៅ សិក្សានៅសាលាហ្វារពន្លឺសិល្បៈ ដែលបានផ្តល់ការបណ្តុះបណ្តាលដល់លោក ដោយឥតគិតថ្លៃ។ បន្ទាប់មកនៅខែវិច្ឆិកាឆ្នាំ២០១៦ លោកបានរៀបចំការតាំងពិពណ៌ទោលជាលើកដំបូងនៅខេត្តសៀមរាបដែលជាការតាំងពិព័រណ៍ដ៏ជោគជ័យមួយរបស់លោកដោយផ្ទាំងគំនូរស្ទើរតែទាំងអស់ត្រូវបានលក់ចេញជាហូរហែ។
ស្នាដៃរបស់លោកថ្មីនេះ ក្រោមចំណងជើងថា “Out of Control” ដែលធ្វើឡើងក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងពីបញ្ហាប្រឈមមួយចំនួនដែលជាហានិភ័យ ដល់ ជីវិតសត្វស្លាប និង បញ្ហាក្នុងសង្គមកម្ពុជាសព្វថ្ងៃ ដែលបញ្ហារទាំងនោះ មិនអាចគ្រប់គ្រងបាននៅឡើយ ដូចជាការសេពគ្រឿងស្រវឹង និង ផ្សែងបារី សម្រាប់យុវជនដែលមិនទាន់ពេញវ័យ។ វិចិត្រកររំពឹងទុកថានេះជាឱកាសដែលអាចអប់រំមនុស្សអោយយល់ដឹងពីបញ្ហារទាំងនេះតាមរយៈផ្ទាំងគំនូររបស់លោក។
បន្ទាប់ពីការតាំងពិព៍រណ៍គំនូររបស់សិល្បករល្បីៗជាច្រើនរូបកន្លងមក នេះគីជាកិត្តិយសដ៏ធំមួយរបស់ខ្ញុំសម្រាប់វត្តមាននៃការដាក់បង្ហាញស្នាដៃគំនូរនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាផ្ទាល់។ គំនូរគឺជាប្រភពនៃ សុភមង្គលរបស់ខ្ញុំ ហើយខ្ញុំតែងតែផ្តោតអារម្មណ៍ យកចិត្តទុកដាក់យ៉ាងខ្លាំងដែលជំរុញឲ្យខ្ញុំអាចធ្វើកាងារនេះកាន់តែប្រសើរទ្វេរដង។ ខ្ញុំសង្ឃឹមថាពិព័រណ៍នេះនឹងជួយបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាសង្គម និង បរិស្ថានយើងទាំងមូល។ - ចាន់នី ឈើន
សិល្បៈគំនូរ និង ប្រពៃណី គឺជាវត្ថុបំណងចម្បងមួយរបស់សូហ្វីតែលដែលមិនអាចរំលងបាន។ ក្នុងនាមជាអ្នកគាំទ្រយ៉ាងមុតមាំលើវិស័យនេះ សណ្ឋាគារយើងតែងតែបានចូលរួមចំណែកជ្រោម ជ្រែងក្នុងការដាក់បង្ហាញស្នាដៃគំនូររបស់វិចិត្រកររខ្មែរជាច្រើនក្នុងមួយឆ្នាំៗ។ លោក Charles-Henri Chevet អ្នកចាត់ការទូទៅនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាបានលើកឡើងថា «ពួកយើងមានសេចក្តីសោមន្សយ៉ាងខ្លាំងក្នុងការរៀបចំបង្កើតឲ្យមានការតាំងពិព័រណ៍ទេពកោសល្យគំនូរជាថ្មីម្តងទៀតនៅក្នុងវិចិត្រសាលសិល្បៈរបស់យើងដែលជាចំណែកក្នុងការផ្សព្វផ្សាយសិល្បៈគំនូរនៅទីក្រុងភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាឱកាសដ៏ល្អមួយដល់អ្នកចូលរួមទស្សនាក្នុងការស្វែងយល់ពីអត្ថន័យនៃគំនូរនីមួយៗដែលឆ្លុះបង្ហាញពីគំនិត និង បរិស្ថានយើងរបស់វិចិត្រករ
ចាន់នី ឈើន។»
ពិព័រណ៍នេះនឹងចាប់ផ្តើមពីខែសីហាដល់ខែតុលា លោកអ្នកអាចចូលរួមទស្សនាដោយឥតគិតថ្លៃ។
លោក ចាន់នី កើតនៅឆ្នាំ 1988 និង មានស្រុកកំណើតខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ ដោយមាន
ទេពកោសល្យសិល្បៈ និង ចំណាប់អារម្មណ៍យ៉ាងខ្លំាងទៅលើសត្វបក្សី ឪពុករបស់លោកបានបញ្ចូនលោកទៅ សិក្សានៅ សាលា ហ្វារពន្លឺសិល្បៈ ដែលបានផ្តល់ការបណ្តុះបណ្តាលដល់លោក ដោយឥតគិតថ្លៃ។ បន្ទាប់មក នៅខែវិច្ឆិកាឆ្នាំ ២០១៦ លោកបានរៀបចំការតាំងពិព័រណ៍ទោលជាលើកដំបូងនៅខេត្តសៀមរាបដែលវាជាការតាំងពិព័រណ៍មួយដ៏ជោគជ័យដែលផ្ទាំងគំនូររបស់លោកស្ទើរតែទាំងអស់ត្រូវបានលក់ចេញជាហូរហែ។
.
សូហ្វីតែល សណ្ឋាគារលំដាប់ថ្នាក់ពិភពលោកនិងភាពឆើតឆាយរបស់បារាំង
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា គឺជាសណ្ឋាគារដ៏ប្រណីតបែបបារាំងតែមួយគត់នៅរាជធានីភ្នំពេញ។ សណ្ឋាគារដែលទទួលបានពានរង្វាន់ជាច្រើននេះមានបន្ទប់ចំនួន 201 បន្ទប់ស្ប៉ា ក្លឹបកីឡា សាល Grand Ballroom សម្ភារៈប្រជុំ
ទំនើបៗ និងភោជនីយដ្ឋានចំនួន 4។ ការតុបតែងតាមរចនាបថបារាំងផ្តល់ជូនសោភ័ណភាពប្រណិតដែលជម្រុញឱ្យមានការគាំទ្រឥតឈប់ឈរនៅក្នុងសណ្ឋាគារដែលល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង:
សំបូរ ផល
ប្រធានទីផ្សាឌីជីថល
H6526-MK1@sofitel.com