នៅក្នុងទីក្រុងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ម៉ូតូដែលធ្វើចរាចរណ៍លើផ្លូវមានចនួនច្រើនជាងរថយន្ត ដោយសារវាមានរូបរាងតូច តំលៃថោកនិងងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងទីក្រុងដែលជារឿយៗតែងតែមានការកកស្ទះចរាចរណ៍។ ជាការពិតណាស់ ម៉ូតូធ្វើឲ្យការបើកបរនៅលើផ្លូវមានភាពរងាយស្រួល ប៉ុន្តែវាក៏បានចូលរួមចំណែកយ៉ាងធំក្នុងការរីករាលដាលនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងផងដែរ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយការបើកបរគ្មានសណ្ដាប់ធ្នាប់ និងមិនគោរពច្បាប់ចរាចរណ៍។ ឧទាហរណ៍ដូចជានៅទីក្រុងភ្នំពេញ នៅពេលមានការកកស្ទះចរាចរណ៍ យើងតែងតែឃើញមានម៉ូតូជិះនៅលើចញ្ចើមផ្លូវ ឬជិះបញ្ច្រាស់ទិសក៏មាន បញ្ហានេះមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់អ្នកជិះម៉ូតូនោះទេ សម្បីតែអ្នកជិះរថយន្តក៏រងការប៉ះពាល់ផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះយើងសង្កេតឃើញថាមាននិន្នាការផ្សព្វផ្សាយ និងការអប់រំជាច្រើនជាច្រើនដែលទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងការពារនិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ជាដើម ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវការចំណាយពេលយូរដើម្បីដោះស្រាយ។ ដូច្នេះហើយសម្រាប់អ្នកជិះរថយន្តគួរជ្រើសរើសរថយន្តដែលមានបច្ចេកវិទ្យាឆ្លាតវៃដែលអាចជួយសម្រួល និងបង្កើនការប្រុងប្រយ័ត្ននៅពេលបើកបរ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗក្នុងស្ថានភាពផ្លូវដែលចង្អៀត ឬផ្លូវដែលមានម៉ូតូចរាចរណ៍ច្រើន ជាពិសេសគឺនៅក្នុងទីក្រុងភ្នំពេញតែម្ដង។
ខាងក្រោមនេះគឺជាបច្ចេកវិទ្យាមួយចំនួនដែលអ្នកគួរពិចារណាមុនទិញរថយន្តថ្មី៖
ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ជាប្រព័ន្ធមួយដែលផ្ដល់សញ្ញាដល់អ្នកបើកបរនៅពេលអ្នកបើករថយន្តចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យ។ ពេលនោះប្រសិនបើកាមេរ៉ាផ្នែកខាងមុខនៃរថយន្តចាប់បានសញ្ញារថយន្តដែលកំពុងបើកចេញពីគន្លងផ្លូវ នោះប្រព័ន្ធនេះនឹងផ្ដល់ដំណឹងជូនអ្នកបើកបរ ដោយផ្តល់ភាពរំញ័រទៅលើចង្កូតនៃរថយន្តដើម្បីឲ្យអ្នកបើកចូលគន្លងវិញ ជៀសវាងការប៉ះម៉ូតូឬរថយន្តដទៃដែលកំពុងធ្វើដំណើរ។
ប្រព័ន្ធសុវត្ថិភាពមួយទៀតគឺ ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Spot Information System) រួមជាមួយនឹង ប្រព័ន្ធប្រាប់ដំណឹងពេលមានរថយន្តពីខាងក្រោយរថយន្ត (Cross Traffic Alert) អាចបង្ហាញអ្នកបើកបរនៅពេលដែលមានរថយន្តមកពីផ្នែកខាងក្រោយដែលមើលមិនឃើញខណៈពេលដែលកំពុងបើកបរ ឬរៀបនឹងចូលចត។ ប្រព័ន្ធប្រាប់ដំណឹង (Cross Traffic Alert) នេះប្រើសម្លេង និងផ្ដល់ជាសញ្ញាដើម្បីប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើង ឬម៉ូតូឆ្លងកាត់នៅខាងក្រោយរថយន្ត។
ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-collision Assist with Autonomous Emergency Braking)។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។
ប្រព័ន្ធសុវត្ថិភាពដែលបានរៀបរាប់ខាងលើនេះ បច្ចុប្បន្នយើងសង្កេតឃើញវាមានបំពាក់នៅលើរថយន្តមួយចំនួនតូច ហើយក្នុងនោះដែរ រថយន្ត Ford Everest 2019 ក៏មានបំពាក់បច្ចេកវិទ្យានេះផងដែរ។ Ford Everest ម៉ូដែលថ្មី 2019 ជារថយន្ត SUV ដែលទទួលបានការគាំទ្រ និងទទួលស្គាល់ពីសំណាក់អតិថិជនទាំងគុណភាព សមត្ថភាព និងបច្ចេកវិទ្យា។ កាន់តែពិសេសជាងនេះទៅទៀត ថ្មីៗនេះក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានដាក់ចេញនូវប្រសិនពិសេសមិនធ្លាប់មានពីមុនមកសម្រាប់រថយន្ត Ford Everest 2019 ដោយមានផ្តល់ជូនតម្លៃពិសេសត្រឹមតែ $75,000 តែប៉ុណ្ណោះ (ដែលមានតម្លៃដើម $79,900) មិនតែប៉ុណ្ណោះលោកអ្នកក៏អាចបង់រំលោះ ដោយបង់មុនត្រឹមតែ 20% រឺ $15,000 និងបង់ប្រចាំខែត្រឹមតែ $996/ខែ តែប៉ុណ្ណោះ។ សូមប្រញាប់រួសរាន់ឡើង ការផ្ដល់ជូននេះមានរយៈពេលកំណត់។
សូមអញ្ជើញមកទទួលយកអត្ថប្រយោជន៍ទំាងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទំាងបីរបស់ Fordដែលរួមមាន៖
- ទីតាំងទី1: អគារលេខ 444 មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ ទូរស័ព្ទទំនាក់ទំនង 023 214 214
- ទីតាំងទី2: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង
ទូរស័ព្ទទំនាក់ទំនង 023 890 880
- ទីតាំងទី3: អគារលេខ 593 ផ្លូវជាតិលេខ6 ខេត្តសៀមរាម
ទូរស័ព្ទទំនាក់ទំនង 063 766 063
សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975