រាជធានីភ្នំពេញ៖ ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2019 - ABC Extra Stout បានប្រកាសឈ្មោះបេក្ខជនបេក្ខនារី ដែលមានសមត្ថភាពខ្ពស់ ដែលត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងកម្មវិធី ABC Lions of Fashion Journey នៅសណ្ឋាគារ Rosewood នៅថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2019។ កម្មវិធីប្រកួតនេះជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលជាតារាទើបតែរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ABC Extra Stout បានមានប្រសាសន៍ថា៖ ”នេះគឺជាពេលវេលាដ៏រំភើបអស្ចារ្យសម្រាប់ប្រទេសកម្ពុជាដែលមានវត្តមាននៅលើឆាកអន្តរជាតិនៃវិស័យម៉ូត និងការច្នៃម៉ូត ។ ស្រាបៀរ ABC មានមោទនភាពដែលបានឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើវិស័យឧស្សាហកម្មច្នៃម៉ូត។ ឧស្សាហកម្មកាត់ដេររបស់យើងមានទំហំធំ ប៉ុន្តែបើប្រៀបធៀបទៅនឹងប្រទេសជិតខាងយើងនៅមានកម្រិត។ នេះគឺជាពេលវេលាដ៏ស័ក្តិសមដើម្បីធ្វើការងារនេះ ជ្រើសរើសអ្នកច្នៃម៉ូតដែលមានសក្តានុពលដើម្បីបង្កើនតម្លៃដល់វិស័យឧស្សាហកម្មកាត់ដេរ ។”
កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដោយសហការជាមួយស្ថាប័នដែលឈានមុខគេនៅក្នុងឧស្សាហកម្មច្នៃម៉ូដរបស់កម្ពុជា៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលផ្តោតលើការធានានូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ និង វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលមានទំនាក់ទំនងជាមួយ GMAC ។
ប្រទេសកម្ពុជាល្បីឈ្មោះលើពិភពលោក ជាអ្នកផលិតសម្លៀកបំពាក់។ ជាមួយបណ្តាក្រុមហ៊ុនជាង 600 ដែលផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង 700,000នាក់ វិស័យនេះគឺជាការរួមចំណែកដ៏ធំបំផុតទីពីរដល់វិស័យសេដ្ឋកិច្ចកម្ពុជា។ ស្រាបៀរ ABC តាមរយៈកម្មវិធី Lions of Fashion មានមោទនភាពដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះក្នុងវិស័យឧស្សាហកម្មច្នៃម៉ូតពិភពលោក ដោយជួយគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិនផ្នែកច្នៃម៉ូដក្នុងស្រុក។
ការដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី ABC Lions of Fashion បានធ្វើឡើងលើតាមរយៈបណ្តាញសង្គមហ្វេសប៊ុកចាប់ពីថ្ងៃទី 1 ខែឧសភា ឆ្នាំ 2019 រហូតដល់ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2019។ មានអ្នកបង្ហាញម៉ូតចំនួន 1,318 នាក់និងអ្នកច្នៃម៉ូតចំនួន 127 នាក់ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី ABC Lions of Fashion។ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកច្នៃម៉ូតដប់នាក់ និងអ្នកបង្ហាញម៉ូតដប់នាក់ដែលមានសមត្ថភាពខ្ពស់ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងជាច្រើនដើម្បីដណើ្តមយករង្វាន់ និងមានឱកាសចាប់យកអាជីពបង្ហាញម៉ូត ឬច្នៃម៉ូត។ សមាសភាពគណៈកម្មការវិនិច្ឆ័យរួមមានអ្នកតំណាងមកពីទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូតសម្លៀកបំពាក់ដែលឈានមុខគេ Arise Agency ដែលជាក្រុមហ៊ុនផ្តល់សេវាបង្ហាញម៉ូតដ៏ល្បីល្បាញវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា និងស្រាបៀរ ABC។
កម្មវិធីជាបន្តបន្ទាប់នឹងចាប់ផ្តើមដើម្បីល្បងសមត្ថភាពរបស់បេក្ខជនបេក្ខនារី ដែលមានការចូលរួមពីសំណាក់បេក្ខជន និងបេក្ខនារីអ្នកច្នៃម៉ូដនិងអ្នកបង្ហាញម៉ូត។ បេក្ខជនបេក្ខនារីដែលទទួលជ័យលាភីនឹងទទួលបានការគាំទ្រដើម្បីបន្តអាជីពរបស់ខ្លួន។
ស្រាបៀរ ABC Extra Stout អបអរសាទរចំពោះស្នាដៃល្អឯក និងមានបំណងគាំទ្រ ទទួលស្គាល់ និងជំរុញលើកទឹកចិត្តអ្នកច្នៃម៉ូដនិងអ្នកបង្ហាញម៉ូតដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ នាពេលបច្ចុប្បន្ន និងអនាគត។
សូមតាមដាន #ABCLionsOfFashion និងចូលទៅកាន់គេហទំព័រ៖www.facebook.com/ABC.ExtraStoutCambodia
សូមឧទ្ទេសនាមបេក្ខជនបេក្ខនារី
ដំណើរឆ្ពោះរកកម្មវិធី ABC Lions of Fashion សម្រាប់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលមានទេពកោសល្យ
បេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូតចំនួន 10 នាក់បន្តដំណើរទៅកម្មវិធីប្រកួត Designers’ Journey ។ ពួកគេនឹងបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបលើហ្វេសប៊ុក និងចូលរួមក្នុងកម្មវិធីប្រកួតផ្នែកច្នៃម៉ូត។ ការច្នៃម៉ូតរបស់ពួកគេនឹងត្រូវបានបង្ហាញនៅលើទំព័រទស្សនាវដ្តី សូវរីន។ អ្នកទទួលជ័យលាភីជើងឯកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដើម្បីគាំទ្រឧបត្ថម្ភពួកគេនៅពេលដែលពួកគេចាប់អាជីពច្នៃម៉ូដ ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week និងម៉ូតសម្លៀកបំពាក់របស់អ្នកឈ្នះនឹងត្រូវបានចុះផ្សាយប្រចាំទស្សនាវដ្តី សូវរីន។
ឈ្មោះបេក្ខជនបេក្ខនារីទាំងដប់រូប៖
១. ពៅ ស៊ីថាន
២. ឃន ដារត្ន័
៣.គង់ សុធា
៤.ជួប វិទ្យា
៥. ខុន មេសា
៦. កាក់ ឧសភា
៧.ឡុង គឹមហ៊ាង
៨.ជា សក់ប៊ួយ
៩. សុខ បញ្ញា
១០. សេង សុវណ្ណរចនា
បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតចំនួន 10 នាក់បន្តដំណើរទៅកម្មវិធីប្រកួត Models’ Journey។ ពួកគេនឹងបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបលើហ្វេសប៊ុក និងចូលរួមក្នុងកម្មវិធីប្រកួតផ្នែកបង្ហាញម៉ូត ហើយនឹងបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី សូវរីន។ អ្នកទទួលជ័យលាភីជើងឯកនឹងទទួលបានកិច្ចសន្យាការងារបង្ហាញម៉ូតជាមួយ Arise Modeling Agency ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week ទទួលបានសាច់ប្រាក់ ព្រមទាំងក្លាយជាតារាម៉ូដែលគម្របមុខប្រចាំទស្សនាវដ្តី សូវរីន ។
ឈ្មោះបេក្ខជនបេក្ខនារីទាំងដប់រូប៖
១. លៀប ស្រីពៅ
២.លី ភក្ដិវិរចនា
៣.ហៃ សុខលាង
៤.ឡេវ សុជាតា
៥.ជាតិ ស្រីទូច
៦.ប៊ុន សីម៉ា
៧.ពៅ ណាវី
៨.លី សុវណ្ណច័ន្ធថាវវី
៩.មាស ចាន់រូ
១០.លាង ស៊ីវឡី
អំពីដៃគូសហការរបស់យើង
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
ជាស្ថាប័នដែលមានសមាសភាពនៃក្រុមហ៊ុនជាសមាជិកផ្សេងៗគ្នា ដែលកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើងនិងសម្លៀកបំពាក់
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)
ជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ
ទស្សនាវដ្តី សូវរីន
ជាទស្សនាវដ្តីម៉ូដឈានមុខគេនៅប្រទេសកម្ពុជា
Arise Agency
ជាទីភ្នាក់ងារដែលផ្តល់សេវាបង្ហាញម៉ូតដែលឈានមុខគេ