ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងនៅកម្ពុជា ដែលមានបណ្តាញការិយាល័យជិត 180 ទូទាំងប្រទេសនិងមានបុគ្គលិកជាង 8,000 នាក់ កំពុងបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជនជាង 40 ម៉ឺននាក់ នៅតែបន្តគាំទ្រការប្រើប្រាស់ប្រាក់រៀលតាមរយៈការផ្តល់ «ឥណទានជាប្រាក់រៀល»។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ បាននាំយកដំណោះស្រាយហិរញ្ញវត្ថុដ៍ល្អប្រពៃសម្រាប់អតិថិជនតាមរយៈការផ្តល់ទំហំឥណទានជាប្រាក់រៀលកាន់តែធំជាងមុន រយៈពេលខ្ចីកាន់តែវែងជាងមុន និងអត្រាការប្រាក់កាន់តែពិសេសជាងមុន ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការប្រើប្រាស់ប្រាក់រៀលសម្រាប់ប្រកបអាជីវកម្ម កសិកម្ម និងមុខរបរផ្សេងៗ»។
លោក សូនី បន្តទៀតថា « ប្រាសាក់នៅតែបន្តពង្រីកវិសាលភាព និងលើកកម្ពស់ប្រាក់រៀលខ្មែរយើង ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាមួយនឹងទំហំកម្ចីរហូតដល់ 2,000 លានរៀល រយៈពេលកម្ចីរហូតដល់ 120 ខែ អត្រាការប្រាក់ទាបជាងមុន និងរបៀបសងត្រលប់សមស្របតាមលំហូរសាច់ប្រាក់របស់អតិថិជនដើម្បីចូលរួមធ្វើឱ្យជីវភាពរស់នៅរបស់អតិថិជនឱ្យកាន់តែប្រសើរ និងតបតាមតម្រូវការរបស់អតិថិជន។»
លោកអ្នកអាចទាក់ទងប្រាសាក់ដើម្បីទទួលបានប្រាក់កម្ចី ឬ ប្រើប្រាស់សេវាផ្សេងៗ តាមរយៈទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ អញ្ជើញទៅកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នក។
ក្រៅពីសេវាឥណទាន ប្រាសាក់ផ្ដល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដូចជា ប្រាក់បញ្ញើសន្សំ ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ប្ដូរប្រាក់ សេវាធនាគារចល័ត អេធីអឹម ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រទឹក-ភ្លើង សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗជាច្រើនទៀត។