ភ្នំពេញ៖ ឥឡូវនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប (CIMB Group) មានផ្តល់ជូនកម្មវិធីពិសេស គឺសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជុំវិញពិភពលោក ជាមួយតម្លៃទាបត្រឹមតែ 18ដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយទាំងអ្នកដែលជាអតិថិជន និងមិនមែនអតិថិជនរបស់ធនាគារ CIMB គឺអាចផ្ញើប្រាក់បានរហូតដល់ 10,000ដុល្លារអាមេរិក ទៅតាមរូបិយប័ណ្ណផ្សេងៗគ្នា រួមទាំងអត្រាប្តូរប្រាក់ដ៏ប្រកួតប្រជែងផងដែរ។ កម្មវិធីផ្តល់ជូនពិសេសនេះ គឺដើម្បីបំពេញតម្រូវការកើនឡើងរបស់អតិថិជន សម្រាប់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស។
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «ពីមួយឆ្នាំ ទៅមួយឆ្នាំ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់ធនាគារ CIMB មានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់ធនាគារ CIMB បានកើនឡើងនៅក្នុងឆ្នាំ2016 ដែលស្មើនឹងកំណើន 22% បើធៀបនឹងឆ្នាំ2015។ ដូច្នេះដើម្បីលើកទឹកចិត្តដល់ការគាំទ្ររបស់អតិថិជន ធនាគារ CIMB បានបង្កើតនូវកម្មវិធីពិសេសនេះ ដោយផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់ទៅក្រៅប្រទេស ក្នុងអត្រាតម្លៃទាប ត្រឹមតែ 18ដុល្លារប៉ុណ្ណោះ»។
ស្របពេលតម្រូវការសេវាកម្មផ្ទេរប្រាក់ ទៅក្រៅប្រទេស មានការកើនឡើងគួរឲ្យកត់សម្គាល់ អតិថិជនមួយចំនួនតែងតែមានការព្រួយបារម្ភ ចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយសារគិតទៅលើបញ្ហាសុវត្ថិភាពនៃទឹកប្រាក់ និងការចរាចរណ៍ប្រាក់ឆ្លងប្រទេស ទោះបីជាមានភ្ញាក់ងារជាច្រើន ដែលកំពុងផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក៏ដោយ។ ដូច្នេះវាគឺចាំបាច់ណាស់ ក្នុងការជ្រើសរើសភ្ញាក់ងារផ្ទេរប្រាក់ណា ដែលផ្តល់នូវទំនុកចិត្តខ្ពស់ និងអត្ថប្រយោជន៍ល្អប្រសើរ។
ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ផងដែរថា៖ បើធៀបនឹងភ្ញាក់ងារផ្ទេរប្រាក់ដទៃទៀត ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា គឺជាជម្រើសដ៏ល្អបំផុតមួយរបស់អតិថិជន។ យើងធានានូវសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសដ៏ល្អប្រសើរ ឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តាមរយៈបណ្តាញសាខា និងដៃគូធនាគាររបស់យើង នៅជុំវិញតំបន់អាស៊ាន និងពិភពលោក ហើយជាពិសេសទៀតនោះ គឺយើងផ្តល់នូវអត្រាប្តូរប្រាក់ល្អបំផុតមួយ ទៅតាមរូបិយប័ណ្ណផ្សេងៗ ដែលជួយឲ្យលោកអ្នកចំណេញបានកាន់តែច្រើន។
ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែសីហា ឆ្នាំ២០១៧ លោកអ្នកអាចរីករាយនឹងការបញ្ជូនប្រាក់របស់អ្នក ជាមួយនឹងវិធីសាស្រ្តនៃការផ្ទេរប្រាក់ដ៏ឆាប់រហ័ស និងមានសុវត្ថិភាព ទៅកាន់ដៃគូពាណិជ្ជកម្ម បុត្រធីតាសម្រាប់ការបង់ថ្លៃសិក្សា និងអ្នកគ្រប់គ្នា នៅក្រៅប្រទេស ជុំវិញពិភពលោក ប្រកបដោយសុវត្ថិភាពខ្ពស់ និងរហ័សទាន់ចិត្ត តាមរយៈសាខាក្រៅប្រទេស និងបណ្តាញដៃគូធនាគារជាច្រើន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ +855 (០) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB៕