Skip to content

រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ពាន់​ដុល្លារ​ច្រើន​នាក់​ពី​ស្រា​បៀរ​អាន់​ឆ័រ​

​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​១៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​២៣​ ​រូប​បន្ថែម​ទៀត​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។
​ ​
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ ​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​

​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​២៣​ ​រូប​មក​ពី​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ជា​រៀងរាល់​ខែ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​

​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!​!​!​ ​
​ ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
​ ​រីករាយ​ស្រស់ថ្លា​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


Leave a Reply

Your email address will not be published. Required fields are marked *