Skip to content

សិស្ស​មត្តេយ្យ​អន្តរជាតិ​បី​ភាសា​បាន​បញ្ចប់​ភូមិ​សិក្សា​ដោយ​ជោគជ័យ​

​“​ខ្ញុំ​អាច​ធ្វើដំណើរ​ទៅ​គ្រប់កន្លែង​”​ ​(​I​ ​Can​ ​Go​ ​Places​)​ ​គឺជា​ ​ប្រធានបទ​នៃ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ ​និង​បណ្ណ​សរសើរ​ដល់​សិស្សានុសិស្ស​បុ​រេ​មតេ្តយ្យ​ ​និង​មត្តេយ្យ​សិក្សា​ ​ក្នុង​ឆ្នាំ​សិក្សា២០១៨​-​២០១៩​ ​កាលពី​ព្រឹក​ថ្ងៃទី២០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​។​ ​ពិធី​នេះ​រៀបចំ​ដោយ​ ​សាខា​មេ​ត្តេ​យ្យ​សិក្សា​ ​នៃ​សា​លា​ខេម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា​ ​(​Cambridge​ ​International​ ​School​ ​of​ ​Cambodia​)​ ​។​ ​ក្រៅពី​ទទួល​វិញ្ញាបនបត្រ​ ​និង​បណ្ណ​សរសើរ​នោះ​ ​សិស្សានុសិស្ស​ ​បាន​រួមដៃគ្នា​សម្តែង​សមត្ថភាព​បី​ភាសា​(​អង់គ្លេស​ ​ខែ្មរ​ ​ចិន​)​ ​តាមរយៈ​សុន្ទរកថា​ ​ចម្រៀង​ ​និង​ ​របាំ​ ​។​ ​



​សាខា​មត្តេយ្យ​សិក្សា​នៃ​សាលា​នេះ​ ​មានឈ្មោះ​ថា​ ​ខេម​ប្រ៊ិ​ជ​ ​ឆាលដ៍​ ​ឌឺ​វេ​ឡុប​ម៉ិន​ ​សិន​ធ័រ​ ​(​Cambridge​ ​Child​ ​Development​ ​Centre​)​ ​មាន​ផ្តល់​ថ្នាក់​មើលថែ​កុមារ​ ​ថ្នាក់​បុរេ​មត្តេយ្យ​ ​និង​ថ្នាក់​មេ​ត្តេ​យ្យ​ ​សម្រាប់​កុមារ​អាយុ​ពី១ឆ្នាំ​ ​ដល់៥ឆ្នាំ​។​

​កម្មវិធី​អន្តរជាតិ​នេះ​ ​មាន​បី​ភាសា​ ​៖​ ​
​១​.​ ​កម្មវិធី​ភាសាអង់គ្លេស​ ​តាម​និយាម​ប្រទេស​សិង្ហបុរី​ ​(​Singapore​)​
​២​.​ ​កម្មវិធី​ភាសាខ្មែរ​,​
​៣​.​ ​កម្មវិធី​ភាសា​ចិន​ ​។​


​កុមារា​ ​លី​ឃុន​ ​រតនៈ​ ​តំណាង​សិស្សានុសិស្ស​ទើប​បញ្ចប់​មត្តេយ្យ​សិក្សា​ ​បាន​មាន​ចំណាប់​អារម្មណ៍​ជា​បី​ភាសា​ ​(​អង់គ្លេស​ ​ចិន​ ​ខ្មែរ​)​ ​ថា​ ​៖​ ​“​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​វិសេសវិសាល​សម្រាប់​ខ្ញុំ​និង​មិត្ត​រួម​ថ្នាក់​ទាំងអស់​​ដែល​អាច​រៀនចប់​មត្តេយ្យ​សិក្សា​ដោយ​ជោគជ័យ​ ​។​ ​ខ្ញុំបាទ​នៅ​អា​លោះ​អាល័យ​សកម្មភាព​ជា​ក្រុម​សប្បាយ​ៗ​នៅ​សាលា​តូច​ ​តែ​ខ្ញុំ​ក៏​នៅតែ​រីករាយ​ដែល​នឹង​ត្រូវ​បន្ត​ភា​ពស​ប្បា​យៗ​បែបនេះ​នៅ​សាលា​ធំ​”​ ​។​ ​លោកស្រី​ ​ចូ​អាន់​ ​ឡ​រេ​ណា​ ​(​Joanne​ ​Lorena​)​ ​នាយិកា​សាលា​នេះ​ ​បាន​មានប្រសាសន៍​ថា​ ​៖​ ​“​នៅ​មត្តេយ្យ​សិក្សា​អន្តរជាតិ​នេះ​ ​បាន​បណ្តុះបណ្តាល​ការ​អភិវឌ្ឍ​បញ្ញា​និង​ការ​ប្រាស្រ័យ​ទាក់ទង​បី​ភាសា​ ​។​ ​សិស្សានុសិស្ស​ទាំងអស់​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ដែល​អាច​អោយ​ពួកគេ​មាន​ពន្លឺ​ត្រចះត្រចង់​តាម​ជម្រើស​របស់​គេ​រៀង​ៗ​ខ្លួន​ ​។​ ​ពួកគេ​នឹង​បន្ត​វិថី​ជោគជ័យ​ ​នៅ​បឋមសិក្សា​ ​ដោយ​ស្មារតី​ជឿជាក់​និង​សុជីវធម៌​ខ្ពស់​”​ ​។​

​បន្ថែម​លើ​ថ្នាក់​មត្តេយ្យ​សិក្សា​នេះ​ ​សា​លា​ខេម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា​ ​មាន​ថ្នាក់​បឋមសិក្សា​ ​និង​មធ្យមសិក្សា​អន្តរជាតិ​បី​ភាសា​ ​ផង​ដែរ​។​ ​ឆ្នាំ​សិក្សា​ថ្មី​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដោយមាន​ការ​ចុះ​តម្លៃ២០​%​ ​ចំពោះ​ការ​ចុះឈ្មោះ​មុន១ខែ​។​ ​នៅក្នុង​ពិធី​នោះ​ ​មាន​អ្នកចូលរួម​សរុប​ ​២២០​ ​នាក់​ ​ក្នុង​នោះ​សិស្ស១៨នាក់​ទទួល​វិញ្ញាបនបត្រ​មត្តេយ្យ​សិក្សា​អន្តរជាតិ​និង​សិស្ស​ ​៤៩នាក់​ទទួល​បណ្ណ​សរសើរ​ ​។​

Leave a Reply

Your email address will not be published. Required fields are marked *