សណ្ឋាគារ ហ៊ីម៉ាវ៉ារី សហការជាមួយ សាលាដូរតន្រ្តី The Piano Shop និង The Soundskool បានអញ្ជើញ តន្រ្តីករព្យាណូវ័យក្មេង Nicholas Ho ជនជាតិសង្ហបុរីម្នាក់ ដើម្បីនិងធ្វើការសម្ដែងជូនការប្រគំតន្រ្តីព្យាណូក្បែរទន្លេមេគង្គ លើកទី៥ នៅសណ្ឋាគារ ហ៊ីម៉ាវារី (Piano Masterworks by The Mekong V Featuring Nicholas Ho) នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
លោក នីកូឡាសហូ គឺជាអ្នកលេងព្យាណូវ័យក្មេង មកពីប្រទេសសិង្ហបុរី។ គាត់គឺជានិស្សិតថ្នាក់បណ្ឌិតនៅ Cincinnati College-Conservatory of Music ហើយបានឈ្នះពានរង្វាន់ជាច្រើនសម្រាប់សមត្ថភាពតន្ត្រីដែលមិនគួរឱ្យជឿរបស់គាត់ រួមទាំងបានឈ្នះរង្វាន់ទី២ ថ្មីៗនេះផងដែរ នៅក្នុងព្រឹត្តិការណ៍ Young Concert Artists International Auditions នៅទីក្រុងញូវយ៉កនៅឆ្នាំ២០១៨។ បន្តាប់ពីកាសំដែងរបស់លោកនៅទីក្រុងភ្នំពេញ លោកនឹងការសម្តែងនាពេលខាងមុខ របស់លោក នៅ Steinway Hall in New York City, រួមទាំងនៅ The Rachmaninoff Third Piano Concerto in Chicago។
សំបុត្រចូលរួមកំណត់សំរាប់ ៨០នាក់ប៉ុណ្ណោះ ។
http://www.nicholashopianist.com
សំរាប់សិស្សពីសាលាតន្រ្តី ឬសិស្សលាលារៀនទូទៅដែលស្រលាញ់តន្រ្តីព្យាណូ សំបុត្រចូលរួម ត្រឹមតែ១០ដុលា្លរប៉ុណ្ណោះ ដោយគ្រាន់តែបង្ហាញកាតសិស្ស ឬអាយុក្រោម១២ឆ្នាំ។ ១៥ដុល្លារសំរាប់មនុស្សធំ។ សំបុត្រអាចរកទិញបាននៅ សណ្ឋាគារហ៊ីម៉ាវ៉ារី 016 655 250, សាលាតន្រ្តី The Piano Shop 012 698 349 នឹង The Soundskool ផ្លូវនរោត្តម 023 211 416។
បញ្ជាក់ សំបុត្រចូលរួមកំណត់សំរាប់ ៨០នាក់ប៉ុណ្ណោះ ។