មានលំនៅឋានជារបស់ខ្លួនឯង គឺជាក្តីស្រមៃធំបំផុតរបស់គ្រួសារថ្មី ឬគ្រួសារដែលមានចំណូលមធ្យមនៅកម្ពុជា ដែលកំពុងត្រូវការជម្រកដ៏កក់ក្តៅ និងជាកន្លែងចាប់ផ្តើមអភិវឌ្ឍកម្រិតនៃការរស់នៅប្រកបដោយភាពនឹងនរ។
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម បានលើកឡើងថា ស្របពេលដែលសេដ្ឋកិច្ចកំពុងរីកចម្រើន ប្រជាជនជាច្រើនបានចាកចេញពីភាពក្រីក្រ ហើយឈានទៅជាបុគ្គលដែលមានកម្រិតជីវភាពមធ្យម ហេតុនេះតម្រូវការគេហដ្ឋាន ជារឿងសំខាន់មួយដែលប្រជាជនកំពុងចាប់អារម្មណ៍។ ចាប់ផ្តើមពីការមានផ្ទះដោយខ្លួនឯង ប្រជាជននឹងអាចចាប់ផ្តើមអភិវឌ្ឍជីវភាពដោយភាពរឹងមាំ ព្រោះគាត់មានលំនៅអចិន្ត្រៃយ៍មួយដែលអាចផ្តល់នូវភាពកក់ក្តៅ សន្សំសំចៃធនធានបានច្រើន ព្រោះគាត់មិនចាំបាច់ជួលផ្ទះគេនៅទៀតនោះទេ និងដែលអាចធ្វើឱ្យគាត់អាចចាត់ចែងប្រើប្រាស់ធនធានទាំងអស់នោះទៅអភិវឌ្ឍជីវភាពបានយ៉ាងប្រសើរ។ ដោយមើលឃើញពីតម្រូវការ និងភាពចាំបាច់នេះហើយ ទើបក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូមដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ដែលជាអ្នកអភិវឌ្ឍន៍ ឈានមុខគេលើវិស័យអចលនទ្រព្យ ដូចជា The Bridge, The Peak,The Palm and Sky 31 រៀបចំអភិវឌ្ឍគម្រោងលំនៅឋានទីក្រុងរណប សិរីមង្គល នេះឡើងដើម្បីផ្តល់នៅលំនៅឋានដែលមានគុណភាព សុវត្ថិភាព តម្លៃសមរម្យ និងមានភាពងាយស្រួលក្នុងការរស់នៅរបស់ប្រជាជនខ្មែរ។ គម្រោងនេះ គឺត្រូវបានគាំទ្រជាពិសេសដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក យក់ សុធីរិទ្ធ បាននិយាយថា៖ “គម្រោងនេះក៏ជាផ្នែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគមន៍លំនៅឋានដែលមានភាពរឹងមាំ មានភាតរភាព មានសុវត្ថិភាព និងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ព្រមទាំងឱកាសការងារ និងអាជីវកម្មផងដែរ”។
អ្នកជំនាញផ្នែកអចលនទ្រព្យខាងលើបានលើកឡើងផងដែរថា ក្រៅពីការជួយដល់ការរស់នៅរបស់ប្រជាជន គម្រោងលំនៅឋានប្រកបដោយសក្តានុពលមួយនេះ ក៏បានចូលរួមផងដែរក្នុងការ-អនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន។ គម្រោងនេះជាគម្រោងអភិវឌ្ឍន៍លំនៅឋានទី1 ក្នុងប្រទេសកម្ពុជា ដែលមានការទទួលខុសត្រូវផ្នែកសង្គមខ្ពស់។
គម្រោងនេះអភិវឌ្ឍជំហានដំបូងលើផ្ទៃដីជាង23ហិកតា ដែលមានផ្ទះចំនួន 2,457ខ្នង ដែលមានផ្ទះ 3ប្រភេទ។ ក្នុងគម្រោងនេះផ្ទាល់ គឺផ្តល់ភាពងាយស្រួលក្នុងការរស់នៅ បរិយាកាសរស់នៅបែបទំនើបមានផាសុកភាព និងសុវត្ថិភាពដោយរួមមានទីធ្លាបៃតង និងសួនច្បារធំទូលាយជិត 30,000ម៉ែត្រការ៉េ មានផ្សារ និងហាងទំនិញ គ្លីនិកសុខភាព និងមត្តេយ្យសាលាជាដើម។ លើសពីនេះទៅទៀត គម្រោងនេះមានចិញ្ចើមផ្លូវសម្រាប់ហេដ្ឋារចនាសម្ព័ន្ធល្អ ដោយផ្លូវក្នុងគម្រោងនេះ គ្មានផ្លូវទាល់នោះទេ។ ចំណែកឯការរៀបចំប្លង់មេ រចនាប័ទ្ម និងការគ្រប់គ្រងគម្រោង គឺធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាប្រទេសសិង្ហបុរី CK&;A រួមនឹងក្រុមវិស្វករជំនាញក្នុងស្រុក ដោយធានាបាននូវគុណភាពសំណង់ និងមានការគិតគូរវែងឆ្ងាយពីបរិស្ថានរស់នៅ។គម្រោងនេះក៏មានភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរណ៍ និងមានបំពាក់ដោយប្រព័ន្ធការពាររន្ទះ ប្រព័ន្ធពន្លត់អគ្គិភ័យ និងប្រព័ន្ធសន្តិសុខ ជាដើម។
ចំពោះទីតាំងវិញ លោក យក់ សុធីរិទ្ធ បានបញ្ជាក់ថា គម្រោងនេះស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍ខ្លាំង មានសក្តានុពលល្អ និងងាយស្រួលចេញ-ចូល ទៅ-មកក្នុងទីក្រុងភ្នំពេញ តាមរយៈផ្លូវ 60ម៉ែត្រ និងផ្លូវជាតិលេខ2 ក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី3 ជិតព្រលានយន្តហោះថ្មី និងជិតទីតាំងគម្រោងចង្កោមសហគ្រាសធុនតូច និងមធ្យមដែលផ្តល់ទាំងឱកាសការងារនិងការប្រកបអាជីវកម្ម។ បន្ថែមពីនេះ គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ស្ថិតនៅក្បែរគម្រោងផ្សារទំនើប AEON 3 ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងមានការតភ្ជាប់មធ្យោបាយធ្វើដំណើរសាធារណៈមកកាន់ទីក្រុង និងប្រហែល 7នាទីទៅកាន់ក្រុងតាខ្មៅ។ គម្រោងនេះគ្រោងនឹងផ្តល់ថាមពលពន្លឺព្រះអាទិត្យនៅពេលមានការឯកភាពពីស្ថាប័នមានសមត្ថកិច្ច និងប្រព័ន្ធរថយន្តក្រុងភ្ជាប់មកកាន់ក្រុងភ្នំពេញ នៅពេលខាងមុខ។
ជាការរំពឹងទុក គម្រោងនេះនឹងចូលរួមលើកកម្ពស់ការរស់នៅបែបសហគមន៍ប្រកបដោយផាសុកភាព ជាមួយគេហដ្ឋានទំនើប និងសំណង់រឹងមាំ មានសុវតិ្ថភាពខ្ពស់ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ បន្ថែមពីលើនេះក៏អាចផ្តល់ជូននូវបរិបទរស់នៅបែបទំនើប ថ្លៃថ្នូរប្រកបដោយសុខុមាលភាព និងសុវត្ថិភាព ធ្វើឱ្យកម្រិតជីវភាពនៃការរស់នៅរបស់ប្រជាជនប្រសើរឡើងដោយមានលំនៅឋានជារបស់ខ្លួនឯង ដោយមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។ សម្រាប់អ្នកមានចំណូលទាប និងមធ្យម ក៏អាចមានផ្ទះរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុននឹងផ្តល់ជូននូវការបង់រំលស់រហូតដល់ 2ឆ្នាំដោយគ្មានការប្រាក់ និងមានធនាគារដៃគូសហការក្នុងការផ្តល់ឥណទានគេហដ្ឋានក្នុងរយៈពេលយូរ និងអត្រាការប្រាក់ទាបទៀតផង៕
សូមអតិថិជនទាំងអស់សូមអញ្ចើញមកសាកសួរព័ត៌មានលម្អិតនៅការិយាល័យលក់ដែលមានទីតាំងនៅការដ្ឋានផ្ទាល់ ដើម្បីប្រឹក្សាអំពីទីតាំងស្របតាមតម្រូវការរបស់លោកអ្នក ឬអាចទស្សនាអំពីដំណើរការសាងសង់តាមរយៈគេហទំព័រផ្លូវការនិងបណ្តាញសង្គមហ្វេសប៊ុក Worldbridge Homes។ ការិយាល័យលក់យើងខ្ញុំបើកទ្វារស្វាគមន៍ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8ព្រឹក រហូតដល់ម៉ោង 5រសៀល៕