Skip to content

ឋានសួគ៌​នៃ​ការ​ដើរ​ទិញទំនិញ​-​ចាប់ពី​ផ្សារ​ទំនើប​ ​រហូតដល់​ផ្សារ​តាម​ដងផ្លូវ​ ​នៅ​វៀតណាម​ ​មាន​ទាំងអស់​

​(​ភ្នំពេញ​ ​ថ្ងៃទី១១​ ​ខែកក្កដា​)​៖​ ​(​ភ្នំពេញ​ ​ថ្ងៃទី១០​ ​ខែកក្កដា​)​៖​ ​តើ​លោកអ្នក​កំពុងតែ​គិត​ពី​ថ្ងៃសម្រាក​វិស្សមកាល​របស់​លោកអ្នក​នៅពេល​បន្ទាប់​មែនទេ​?​ ​ប្រសិនបើ​អ្នក​កំពុងតែ​ស្វែងរក​ថ្ងៃសម្រាក​ដ៏​រំភើប​មួយ​ ​និង​ចំណាយ​តិច​ ​អ្នក​គួរតែ​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​!​ ​

​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ ​ដោយ​ចេញដំណើរ​ពី​ខេត្តសៀមរាប​ ​កាន់តែ​ឆាប់រហ័ស​ ​និង​ងាយស្រួល​ជាង​មុន​ ​ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ ​Vietjet​ ​នឹង​ផ្តល់​ជូន​សំបុត្រ​ហោះហើរ​មានតម្លៃ​ថោក​ទៅលើ​ការ​ហោះ​ហោះហើរ​ទៅ​-​មក​ជាប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ​ទៅកាន់​ទីក្រុង​ហាណូយ​ ​និង​គោលដៅ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​ទូទាំង​ប្រទេស​នេះ​។​ ​

​នៅចន្លោះ​ថ្ងៃទី១០​ ​ដល់ទី១២​ ​ខែកក្កដា​ ​លោកអ្នក​អាច​ទទួល​តម្លៃ​សំ​បុ​ត្រ​ក្នុង​ប្រ​មូសិ​នក្នុង​កម្រិត​ដ៏​ទាប​រហូតដល់​ ​០​ ​(​សូន្យ​)​ ​ដុល្លារ​អាមេរិក​ ​(​លក្ខ​ខ​ណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្តន៍​)​ ​ប្រសិនបើ​លោកអ្នក​កក់​ការ​ធ្វើដំណើរ​ ​អំឡុង​ម៉ោង​មាស​ ​ពោល​គឺ​ចន្លោះ​ម៉ោង១២ថ្ងៃត្រង់​ ​និង​ម៉ោង២រសៀល​ ​តាមរយៈ​គេហទំព័រ​ ​https​:​/​/​vietjetair.com​/​។​

មិនថា​ ​លោកអ្នក​ចូលចិត្ត​ស្វែងរក​កន្លែង​លក់​-​ដូរ​ដ៏​មានតម្លៃ​សមរម្យ​បំផុត​ ​នៅ​ផ្សារ​តាម​ដង​វិថី​ ​ឬ​អ្នកចូលចិត្ត​ដើរ​ផ្សារ​ទំនើប​ ​និង​ទិញទំនិញ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ក៏ដោយ​ ​វៀតណាម​ ​គឺជា​កន្លែង​ដែល​ត្រូវ​ទៅ​សម្រាប់​ដំណើរ​កម្សាន្ត​ទិញទំនិញ​នា​ពេល​បន្ទាប់​របស់​អ្នក​។​ ​
​ការ​ដើរ​ទិញទំនិញ​នៅ​ប្រទេស​វៀតណាម​ ​ពិតជា​ជម្រើស​ដ៏​ពេញនិយម​សម្រាប់​គ្រប់គ្នា​។​ ​ខាងក្រោម​នេះ​ ​គឺជា​គន្លឹះ​សំ​ខាន់​ៗ​ទៅលើ​វិធីសាស្ត្រ​ក្នុង​ការ​ចំណាយពេល​ដ៏​មាន​អត្ថ​ប្រយោជន៍​បំផុត​លើ​ការ​ដើរ​ទិញទំនិញ​ក្នុង​ប្រទេស​វៀតណាម​។​ ​
​ផ្សារ​តាម​ដងផ្លូវ​ ​និង​ផ្សារ​ទំនើប​ធំៗ​នៅ​ទីក្រុង​ហាណូយ​

​ផ្សារ​តាម​ដងផ្លូវ​ចម្រុះគ្នា​ជាច្រើន​ ​សុទ្ធសឹង​មាន​ទីតាំងនៅ​ទីក្រុង​ហាណូយ​ ​ខណៈ​ដែល​វិថី​ ​Hang​ ​Gai​ ​ដែល​ពេលខ្លះ​គេ​ហៅថា​ ​វិថី​លក់​ក្រណាត់​សូត្រ​ ​ពោរពេញ​ដោយ​ហាង​តូច​ៗ​ ​និង​ហាង​លក់​សម្លៀកបំពាក់​ចម្រុះ​ពណ៌​ ​ដែល​លក់​ក្រណាត់​ធ្វើ​ពី​សរសៃសូត្រ​មានគុណ​ភាព​ខ្ពស់​ ​និង​ទំនិញ​ជាច្រើន​ផ្សេងទៀត​ ​ស្រប​ពេល​ដែល​វិថី​ ​Hang​ ​Bac​,​ឬ​ ​Silver​ ​Street​ ​ប្រជុំ​ទៅ​ដោយ​ហាង​លក់​គ្រឿង​អ​លង្កា​។​

បុរសម្នាក់កំពុងតែទិញគ្រឿងអលង្កានៅហាងលក់មាស និងប្រាក់ នៅវិថី Hang Bac ក្នុងទីក្រុងហាណូយ

ផ្សារ​រាត្រី​ក្នុង​ទីក្រុង​ហាណូយ​ ​នៅ​តំបន់​ ​Old​ ​Town​ ​តូប​លក់ទំនិញ​ជិត៤០០០តូប​ ​ដែល​លក់ទំនិញ​ជាច្រើន​ ​ដូចជា​ ​សម្លៀកបំពាក់​ ​ស្បែកជើង​ ​គ្រឿង​អ​លង្កា​ ​ទំនិញ​ទាន់​សម័យ​ផ្សេង​ៗ​ ​ក៏ដូចជា​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​។​ ​ការ​តថ្លៃ​គឺជា​រឿង​ដែល​មិន​អាច​ជៀស​បាន​ ​ប៉ុន្តែ​ ​អ្នកលក់​ភាគច្រើន​ ​ពិតជា​រីករាយ​ក្នុង​ការចរចា​ទៅលើ​តម្លៃ​ផ្សេង​ៗ​។​ ​

រូបចម្លាក់​ប្រពៃ​ណី​តូៗ​ធ្វើ​ដោយដៃ​នៅ​តំបន់​ ​Old​ ​Quarter​ ​ក្នុង​ទីក្រុង​ ​ហាណូយ​

​នៅ​រដូវ​ក្តៅ​នេះ​ ​ការ​ដើរ​ទិញទំនិញ​នៅ​តាម​ផ្សារ​នានា​ ​នៅពេល​ព្រឹកព្រលឹម​ ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ ​ឬ​បន្ទាប់ពី​ថ្ងៃលិច​ក៏បាន​។​ ​សម្រាប់​ការ​ដើរ​ទិញទំនិញ​នៅពេល​ថ្ងៃ​ ​ផ្សារ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ទីក្រុង​ហាណូយ​ ​គឺ​ផ្សារ​ទំនើប​ដែល​លក់ទំនិញ​ម៉ាក​យីហោ​អន្តរជាតិ​ ​ក្នុង​ម៉ាស៊ីន​ត្រជាក់​។​ ​Savico​ ​Mall​ ​ដែល​ជា​ផ្សារ​ទំនើប​មួយ​ក្នុងចំណោម​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​វៀតណាម​ ​ពោរពេញ​ដោយ​ទំនិញ​មាន​ស្លាកយីហោ​អន្តរជាតិ​ ​និង​ក្នុង​ស្រុក​ ​ក៏ដូចជា​ ​កន្លែង​ញាំ​អាហារ​ពេលល្ងាច​ ​និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​។​ ​ផ្សារ​ទំនើប​ ​Trang​ ​Tien​ ​Plaza​,​ ​Vincom​ ​Mega​ ​Mall​ ​និង​ ​Lotte​ ​Shopping​ ​Center​ ​ដែល​មាន​ទេសភាព​ដ៏​អស្ចារ្យ​ពី​ស្ពាន​ ​SkyWalk​ ​របស់​ខ្លួន​ ​ក៏​ជាទី​កន្លែង​ដែល​ត្រូវ​ទៅដើរ​កម្សាន្ត​ផង​ដែរ​។​ ​

ការដើរទិញទំនិញប្រកបដោយផាសុខភាពនៅពេលថ្ងៃ ក្នុងម៉ាស៊ីនត្រជាក់នៅផ្សារទំនើបមួយដូចជា Vincom Mega Mall ក្នុងទីក្រុងហាណូយ

ទីក្រុង​ហូជីមិញ​-​កន្លែង​លក់​គ្រឿង​អ​លង្កា​ ​នៅ​ភាគ​ខាងត្បូង​ ​

​ជាមួយនឹង​ការ​មាន​ជើងហោះហើរ​របស់​ ​Vietjet​ ​ចំនួន១១ជើង​ ​ក្នុង១ថ្ងៃ​ ​ពីទី​ក្រុង​ហាណូយ​ ​ទៅកាន់​ទីក្រុង​ហូជីមិញ​ ​លោកអ្នក​នឹង​កាន់តែ​មាន​ភាព​ភាព​ងាយស្រួល​ក្នុង​រៀបចំ​ការ​ធ្វើដំណើរ​របស់​លោកអ្នក​ស្រប​ទៅតាម​ផែនការ​ដើរ​ទិញទំនិញ​របស់​លោកអ្នក​ ​និង​រីករាយ​ការ​ដើរកម្សាន្ត​ក្នុង​ទីក្រុង​ដ៏​អស្ចារ្យ​បំផុត​ទាំង២​។​ ​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ការ​ដើរ​ទិញទំនិញ​នៅ​ទីក្រុង​ហូជីមិញ​ ​គឺ​ផ្សារ​ទំនើប​ ​Ben​ ​Thanh​ ​ដែល​ស្ថិតនៅ​អគារ​មាន​វ័យ​ចំណាស់​បំផុត​មួយ​ក្នុង​ទីក្រុង​នេះ​ ​ប៉ុន្តែ​ ​ជា​កន្លែង​ប្រជុំ​ដោយ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​ ​ដែល​ដើរ​ទិញទំនិញ​សិប្ប​កម្ម​ផ្សេង​ៗ​ ​វាយនភណ្ឌ​ ​និង​វត្ថុ​អនុស្សាវរីយ៍​។​ ​ប្រសិនបើ​លោកអ្នក​ចង់​ទិញ​ក្រណាត់​សូត្រ​ ​និង​សម្លៀកបំពាក់​ ​ផ្សារ​ ​An​ ​Dong​ ​គឺជា​កន្លែង​ដែល​ត្រូវ​ទៅ​ ​ខណៈ​ដែល​ទីនោះ​មាន​លក់ដុំ​ ​និង​លក់រាយ​ក្រណាត់​ ​និង​សម្លៀកបំពាក់​ជាច្រើន​។​ ​ទីក្រុង​ហូជីមិញ​ ​មាន​អាកាសធាតុ​ក្តៅ​ ​និង​សើម​ពេញ១ឆ្នាំ​ ​ហេតុនេះ​ ​ផ្សារ​ទំនើប​ដូចជា​ ​Saigon​ ​Square​ ​នឹង​ផ្តល់​នូវ​ផាសុ​ខ​ភាព​ ​ក្នុង​ពេល​ដើរ​ផ្សារ​ពេលថ្ងៃ​។​ ​

ស្ត្រីវៀតណាម កំពុងលក់ក្រណាត់សូត្រនៅផ្សារ Ban Tanh ក្នុងទីក្រុងហូជីមិញ វៀតណាម
ហាងលក់ផ្លែឈើ នៅផ្សារ Ben Tanh មានលក់នំ ផ្លែឈើ និងដំណាប់ជាច្រើនប្រភេទ
អាជីវករ នាំយកទំនិញជាច្រើន ដើម្បីលក់នៅផ្សារបណ្តែតទឹកនៅ Cai Rang លើទន្លេមេគង្គ

ការ​ដើរ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ទូទាំង​ប្រទេស​នេះ​

​ទីក្រុង​ហាណូយ​ ​និង​ហូជីមិញ​ ​មិនមែន​ជា​កន្លែង​ដែល​ត្រូវ​ទៅ​ទិញ​វត្ថុ​អនុ​ស្សា​វរ៍​ផ្សេង​ៗ​ពី​ប្រទេស​វៀតណាម​ ​ដើម្បី​ធ្វើជា​កាដូ​សម្រាប់​មិត្តភក្តិ​ពេល​វិលទៅផ្ទះវិញ​ឡើយ​ ​ប៉ុន្តែ​ ​លោកអ្នក​អាច​ស្វែងរក​ទិញ​នៅ​ផ្សារ​ធំៗ​ជាច្រើន​ផ្សេងទៀត​ទូទាំង​ប្រទេស​នេះ​។​ ​

​ប្រសិនបើ​លោកអ្នក​ចង់​សម្រាក​វិស្សមកាល​នៅ​ឆ្នេ​ខ្សាច់​ ​និង​ដើរ​ទិញទំនិញ​ ​Nha​ ​Trang​ ​គឺជា​កន្លែង​ដែ​ឡ​ត្រូវ​ទៅ​ ​ខណៈ​ដែល​ទីនោះ​ ​មាន​ផ្សារ​ទំនើប​ជាច្រើន​ដែល​លក់ទំនិញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មក​ពី​ទូទាំង​ពិភពលោក​។​ ​
​Hoi​ ​An​ ​ដែល​ស្ថិត​ក្បែរ​រមណីយដ្ឋាន​ឆ្នេរខ្សាច់​ ​Danang​ ​គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការ​ដើរមើល​ទេសភាព​ ​និង​ដើរមើល​ហាង​លក់​ផ្កា​ជាច្រើន​ប្រភេទ​ ​ហើយ​លោកអ្នក​ក៏អាច​ទៅកាត់​សម្លៀកបំពាក់​តាម​សេចក្តី​ត្រូវការ​របស់​លោកអ្នក​នៅ​តាម​ហាង​កាត់ដេរ​សម្លៀកបំពាក់​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​ ​នៅ​ទីនោះ​ផង​ដែរ​។​ ​សម្លៀកបំពាក់​ធ្វើ​ពី​សរសៃសូត្រ​ ​និង​សម្លៀកបំពាក់​ជាច្រើន​ប្រភេទ​ ​ក៏​មាន​លក់​ក្នុង​តំបន់​ផ្សេង​ៗ​គ្នា​ជាច្រើន​ផង​ដែរ​ ​ហើយ​ក្រុម​ជនជាតិភាគតិច​ផ្សេងគ្នា​ជាច្រើន​របស់​វៀតណាម​ ​មាន​ភាព​ល្បីល្បាញ​ទៅលើ​ការផលិត​វត្ថុ​មាន​លក្ខខណ្ឌ​ដ៏​ពិសេស​ជាច្រើន​ ​ខណៈ​ដែល​លោកអ្នក​អាច​រក​ជាវ​ទំនិញ​ទាំងនោះ​បាន​នៅ​ផ្សារ​ដម​ដង​វិ​ថី​ផ្សេង​ៗ​ ​ក្នុង​ទីក្រុង​ជាច្រើន​ ​ដូចជា​ ​Sapa​ ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​។​ ​

​ការ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ផ្សារ​បណ្តែត​ទឹក​នៅ​ ​Cai​ ​Rang​ ​ក្បែរ​ទីក្រុង​ ​Can​ ​Tho​ ​ក្នុង​តំបន់​ ​Mekong​ ​Delta​ ​ក៏​ជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយ​ភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​ ​និង​ជាផ្នែក​មួយ​នៃ​ដំណើរ​កម្សាន្ត​ទៅកាន់​កន្លែង​ដ៏​ស្រស់​ស្អាត​ ​និង​គួរឲ្យ​ចាប់អារម្មណ៍​នៅ​វៀតណាម​។​ ​

ស្ត្រីកុលសម្ព័ន្ធ Hmong ដើរក្បែរហាងមួយដែលលក់ក្រណាត់ជាច្រើននៅផ្សារ Bac Ha ភាគខាងជើងវៀតណាម

រាល់​ការ​ដើរកម្សាន្ត​ក្នុង​តំបន់​ទាំងនេះ​ ​និង​នៅ​តំបន់​ជាច្រើន​ទៀត​ ​កំពុងតែ​រង់ចាំ​ឲ្យ​លោកអ្នក​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រើ​ប្រាស់​ ​Vietjet​ ​ដើម្បី​ជួយ​ឲ្យ​លោកអ្នក​ទៅ​កម្សាន្ត​នៅ​វៀតណាម​ ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​គន្លឹះ​សំ​ខាន់​ៗ​ក្នុង​ការ​ដើរ​ទិញទំនិញ​ ​និង​ការ​ស្វែងយល់​បន្ថែម​ពីរ​បៀ​បរស់​នៅ​របស់​ប្រជាជន​វៀតណាម​ ​សូម​ចូល​ទៅកាន់​គេហទំព័រ​ ​www.vietjetair.com​៕​

Leave a Reply

Your email address will not be published. Required fields are marked *