ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃយុវជនម្នាក់ទៀតហើយ ឈ្មោះ ជឿន បញ្ញា អាយុ២៥ឆ្នាំ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
នៅចំពោះមុខ ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ យុវជន ជឿន បញ្ញា បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ បច្ចុប្បន្ននេះបើនិយាយពីជីវភាពគ្រួសារហាក់មិនសូវជាមានបញ្ហាលំបាកនោះទេ ពោលគឺប្រកបមុខរបរផ្នែកកសិកម្ម ដោយការធ្វើស្រែ និងដាំដំណាំកៅស៊ូ។ យុវជនរូបនេះបានបន្តឱ្យដឹងថែមទៀតថា ជាទម្លាប់ប្រចាំថ្ងៃ មុនពេលចេញទៅចំការ ប្អូនតែងទិញតែបៃតង អ៊ីឈីតាន់ ទុកសម្រាប់ទទួលទាននៅពេលស្រេកទឹក និងអស់កម្លាំងបន្ទាប់ពីធ្វើចំការ ឬជៀរជ័រកៅស៊ូ។ ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាក់មិនទៅចំការ ប្អូនបានជិះម៉ូតូជាមួយមិត្តភ័ក្ដដើរលេងក្នុងភូមិ ហើយស្រេកទឹកក៏ចុះទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ចំនួនមួយដប ដោយខ្ចីលុយមិត្តភ័ក្ដិចំនួន ១០០០រៀល ដើម្បីបង្គ្រប់។ លុះពេលមួលគម្របដបទទួលទានក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះប្អូនពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងមិត្តភ័ក្ដឱ្យជួយមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ យុវជនរូបនេះបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០ លានរៀលនេះ ប្អូននឹងប្រគល់ជូនគ្រួសារទុកគ្រាន់សង់បំណុលធនាគារមួយចំនួន ហើយទុកមួយចំនួនទៀតសម្រាប់ទិញដីចំការបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០ លានរៀល រហូតដល់ ៧០ រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕