ខេត្តកំពង់ធំ​ កំពុង​បង្ហាញ​សក្ដានុពល​វិស័យ​អចលនទ្រព្យ​ជា​បណ្ដើរ​ៗហើយ​

ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ទៅលើ​ការអភិវឌ្ឍន៍​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ​ ពេលនេះ​ខេត្តកំពង់ធំ​ ក៏បាន​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ជា​បណ្ដើរ​ៗផង​ដែរ​ ខណៈ​ដែល​បណ្ដា​អ្នក​វិនិយោគ​ បាន​ និង​កំពុងតែ​សម្រុក​ធ្វើសកម្មភាព​ទិញ​លក់​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​។

នៅ​ត្រឹម​ព្រឹក​ថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០១៩​ ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ដែល​មាន​ស្ថាបនិក​ចំនួន៤នាក់​ជា​អតីត​ពលករ​ខ្មែរ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​កាលពី​ពេល​កន្លងទៅ​នោះ​បាន​ចាប់​ផ្ដើម​ប្រា​រព្វ​ពិធី​ប្រកាស​សាងសង់​ និង​លក់​ជា​ផ្លូវការ​នូវ​គម្រោង​ទី៤របស់​ខ្លួន​ហើយ​ ស្ថិតនៅ​ឃុំជ្រាប់​ ស្រុក​សន្ទុក​ ខេត្តកំពង់ធំ​ ក្រោម​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​អជ្ញា​ធរ​ក្នុង​តំបន់​ ក្រុមហ៊ុន​ដៃគូ​ និង​បណ្តា​ភ្ញៀវ​កិត្តិយស​ដែល​ជា​អតិថិជន​របស់​ខ្លួន​ជាច្រើន​នាក់​ទៀត​។ថ្លែង​នៅក្នុង​ពិធី​នៃ​ការប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​គម្រោង​ទី៤​ លោក​ ស៊ឺន​ សុក​គា​ នាយក​គ្រប់​គ្រប់​ទូទៅ​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ដែល​ជា​អតីត​ពលករ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​បាន​ឡើង​ថ្លែង​ឱ្យ​ដឹង​ថា​ នៅក្នុង​គម្រោង​ទី៤នេះ​ អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ និង​ភាគ​ចំណេញ​ពី​ការទិញ​ជាច្រើន​។ លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ទី៤នេះ​ ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ បាន​ធ្វើការ​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​ទំហំ​ ១៦​ ម៉ឺន​ម៉ែត្រការ៉េ​ ស្ថិតនៅ​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ល្អ​ ដោយមាន​ការសាងសង់​ជា​លំនៅ​ដ្ឋាន​បែប​ប្រណីត​ ទាន់សម័យ​ក្នុង​រូប​ជា​ប្រភេទ​ផ្ទះល្វែង​ និង​ជា​ប្រភេទ​វីឡា​កូនកាត់​ចំនួន៦០០ខ្នង​។ ក្រៅពី​នេះ​ នៅ​មានការ​រៀបចំ​ធ្វើជា​ទី​ចំណតរថយន្ត​ ផ្សារ​សម្រាប់​អាជីវករ​លក់ដូរ​ក្នុង​តំបន់​ ហើយក៏​មានការ​ពុះ​ដី​ឡូ​តិ៍​ចំនួន៣០០ឡូ​តិ៍​ផង​ដែរ​”។លោក​ ស៊ឺន​ សុក​គា​ បានឱ្យ​ដឹង​ទៀត​ថា​ “សម្រាប់​គម្រោង​ទី៤របស់​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ នេះ​ មាន​សក្ដានុពល​ល្អ​ប្រសើរ​ច្រើន​ ស័ក្ដិសម​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ដែល​មាន​ជីវភាព​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​ ហើយក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មានបំណង​វិនិយោគ​លក់​បន្ត​យកចំណេញ​នៅ​ថ្ងៃ​អនា​គត់​ផង​ដែរ​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “ដោយឡែក​ ចំពោះ​ការទិញ​ អតិថិជន​អាច​មាន​ជម្រើស​ច្រើនយ៉ាង​អាស្រ័យ​ទៅតាម​ចំណូលចិត្ត​ ដូចជា​ការ​បង់ប្រាក់​ផ្ដាច់​ និង​ការ​បង់​រំលោះ​ក្នុងរយៈពេល​វែង​ ខណៈ​ដែល​តម្លៃ​ផ្ទះ​ដ៏​ស្រស់​ស្អាត​ និង​ទំនើប​មាន​ចាប់​ ៣៨,០០០ដុល្លារ​តែប៉ុណ្ណោះ​”។នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ថា​ លោក​ ទូច​ សុខា​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ ក៏បាន​មានប្រសាសន៍​បង្ហាញ​ពី​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ចំពោះ​ការចូលរួម​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ផង​ដែរ​ ។ លោក​បាន​មានប្រសាសន៍​ថា​ “ទីតាំង​ដែល​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ជ្រើសរើស​យក​មក​អភិវឌ្ឍ​គម្រោង​ទី៤របស់​ខ្លួន​នា​ពេលនេះ​ គឺ​មាន​សក្ដានុពល​ និង​ភាពល្អ​ប្រសើរ​ជា​ខ្លាំង​ ដោយសារតែ​គម្រោង​មួយ​នេះ​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៦A​ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ មានផ្លូវ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​នៅ​ព័ទ្ធជុំវិញ​។ ក្រៅពី​នេះ​នៅ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀតផង​ដែរ​ ដូចជា​តំបន់​ភ្នំ​សន្ទុក​ តំបន់​បឹងធំ​ ប្រាសាទ​សម្បូរ​ព្រៃ​គុក​ ជាពិសេស​នៅ​ជិត​គម្រោង​ស្ពាន​ដ៏​វែង​ប្រចាំ​ប្រទេស​កាត់​បឹងទន្លេសាប​ ពី​កំពង់ធំ​ ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ឆ្នាំង​ជាដើម​”។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​ជូនពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​នៅក្នុង​គម្រោ​ទី៤នេះ​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ឱកាស​នៃ​ការប្រកាស​បើក​លក់​គម្រោង​ទី៤​ ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ក្រោម​វត្តមាន​សហ​ស្ថាបនិក​ទាំង៤នាក់​ ក៏បាន​ប្រគល់​រថយន្ត​ទំនើប​ថ្មីសន្លាង​ទៅដល់​បុគ្គលិក​ផ្នែក​លក់​ឆ្នើម​ចំនួន១០រូប​ផង​ដែរ​ ជា​ការ​លើកទឹកចិត្ត​ និង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រឹងប្រែង​ជួយ​ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីកចម្រើន​ និង​ជោគជ័យ​ទៅ​ថ្ងៃ​អនា​គត់​ផង​ដែរ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា